+នៅក្នុងផ្សារទំនើបរបស់ Jiwei
មានបុរសម្នាក់ដែលមានរូបរាងស្គមខ្ពស់សង្ហាប៉ុន្តែគេបានពាក់មួកព្រមទាំងវែនតាជិតមុខឈឹងនិងពាក់អាវដៃវែងព្រមជាមួយខោជើងវែង។ ពោលគឺគេបានឃ្លុំមុខនឹងខ្លួនប្រាណរបស់គេជិតតែម្ដង។ដោយសារតែគេជាតារា។ដូច្នេះពេលចេញមកក្រៅគេត្រូវតែស្លៀកពាក់បែបនេះព្រោះដើម្បីកុំឲ្យអ្នកគាំទ្រមើលស្គាល់ ព្រោះបើសិនជាFanមើលស្គាល់ប្រាកដណាស់ថាពួកគេនឹងសូមថតរូបនិងសុំហត្ថលេខាជាមិនខាន។បើចំពោះតែករណីខាងលើនេះមិនជាបញ្ហាប៉ុន្មានទេប៉ុន្តែគេខ្លាចថានឹងមាននរណាម្នាក់មានបំណងមិនល្អចំពោះខ្លួន។បុរសជាតារានោះគឺ Jiwoon ។ដោយសារតែថ្ងៃនេះគេបានចេញមកខាងក្រៅតែម្នាក់ឯងដោយមិនមានអង្គរក្សនិងអ្នកចាត់ការមកតាមខ្លួនឡើយ។ហេតុនេះហើយគេត្រូវតែមានការប្រុងប្រយ័ត្នបន្តិចដើម្បីសុវត្ថិភាពរបស់គេ។ហើយពេលនេះគេកំពុងតែដើរទិញបែបលឹបលរៗដោយខ្លាច Fanតាមទាន់។តែភ្លាមនោះស្រាប់តែមានសំឡេងនារីម្នាក់ស្រែកហៅនាយ។ពេលឮភ្លាមនាយក៏ភ័យតែម្ដងព្រោះបើFanតាមទាន់នាយពិតមែនប្រាកដណាស់ពួកគេនឹងមករុំព័ទ្ធនាយ។តែពេលនាយងាកទៅមើលឃើញថាអ្នកដែលស្រែហៅនាយនោះគឺGesooដែលកំពុងញញឹមយ៉ាងស្រស់ដាក់នាយ។នាយបានធូរចិត្តហើយលាយជាមួយអារម្មណ៍សប្បាយចិត្តផងដែរ។ពួកគេក៏បានដើរទៅជិតគ្នាហើយ Jiwoonក៏ បានសួរ Gesoo ។
Jiwoon "សួស្តីអ្នកនាង Gesoo នេះខ្ញុំស្លៀកពាក់បែបនេះហើយអ្នកនាងនៅតែមើលស្គាល់ខ្ញុំទៀតឬ?"។
Gesoo "ចាសខ្ញុំមើលស្គាល់"។
Jiwoon "ព្រោះអ្វី?"។
Gesoo "ស្បែកជើងដែលលោកពាក់មានតែមួយទេនៅលើលោកនេះត្រូវទេនេះហើយជាមូលហេតុដែលខ្ញុំមើលស្គាល់លោក"។នាងនិយាយប្រាប់គេព្រមទាំងចង្អុលទៅស្បែកជើងនោះ។Jiwoonបានចាប់អារម្មណ៍និងស្បែកជើងដែលខ្លួនកំពុងពាក់គឺដូច Gesoo និយាយមែននាយបានចាប់ផ្ដើម ភ័យម្តងទៀត។នាយរៀបនឹងតបទៅ Gesoo វិញតែពេលនោះស្រាប់តែមានFanដែលនៅក្បែរនោះឮអ្នកទាំងពីរនិយាយគ្នាពួកគេក៏បាននាំគ្នារត់មករក Jiwoon ឃើញដូច្នោះJiwoonក៏បានឆាប់ដៃរបស់Gesooហើយរត់ចេញពីផ្សារទំនើបឡើងឡានរបស់នាយបាត់ទៅ។GesooបាននិយាយសុំទោសទៅJuwoonពេលចូលទៅក្នុងឡាន។
Gesoo" លោកឱ្យខ្ញុំសុំទោសផងដែលត្រូវធ្វើឲ្យលោកមកលំបាករត់គេចពី Fan បើខ្ញុំមិនហៅលោកទេក៏គ្មានរឿងនេះកើតដែរ"។
Jiwoon "កុំសុំទោសខ្ញុំអីទោះបីជាអ្នកនាងមិនបានស្រែកហៅខ្ញុំក៏គង់តែអ្នកគាំទ្ររបស់ខ្ញុំមើលស្គាល់ខ្ញុំដដែលទេ ព្រោះតែខ្ញុំពាក់ស្បែកជើងនេះ"។ នាយបានបដិសេធមិនទទួលពាក្យសុំទោសពីនាងទេ។ព្រោះមិនមែនជាកំហុសរបស់នាង។
YOU ARE READING
អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)
Romantikស្នេហាដែលមានឲ្យគ្នាតាំងពីក្មេង ប៉ុន្តែដោយសារតែមានការយល់ច្រឡំចំពោះគ្នាបានធ្វើតួស្រីនិងតួប្រុសមិនអាចចាប់ផ្តើមជាមួយគ្នាបានយូរ។ការយល់ច្រឡំនេះបានធ្វើឲ្យតួប្រុសសម្រេចចិត្តចាកចេញពីតួស្រីដោយគ្មានចិត្តស្តាយស្រណោះអ្វីបន្តិចសោះឡើយហើយថែមទាំងមិនបានប្រាប់តួស្រី ឲ...