អាថ៌កំបាំងលាក់ស្នេហ៍ ភាគទី១

92 0 0
                                    

*ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
នៅក្នុង Supermarketមួយកន្លែង គេឃើញមានបុគ្គលិកស្រីម្នាក់កំពុងគិតលុយថ្លៃការ៉េមឲ្យឪពុកកូនពីរនាក់។
ឪពុករបស់ក្មេងស្រី"ការ៉េមនេះថ្លៃប៉ុន្មានក្មួយ?"គាត់សួរទៅកាន់អ្នកគិតលុយ។
Jijee"ការ៉េមនេះអស់ថ្លៃ**អ៊ំប្រុស"នាងបានតបទៅកាន់ឪពុកក្មេងស្រីវិញ។
ឪពុករបស់ក្មេងស្រី"វាថ្លៃដល់ថ្នាក់នឹងផងហីក្មួយ បើអញ្ចឹងអ៊ំមិនបានទិញទេក្មួយ អ៊ំមិនមានប្រាក់គ្រប់ទេកូនចាំប៉ាទៅទិញនៅកន្លែងផ្សេងឲ្យវិញ "គាត់ថាហើយក៏ដឹកដៃកូនគាត់ទៅ តែមើលទៅមុខក្មេងស្រីម្នាក់នឹងដូចជាមិនដាច់ចិត្តទៅតាមឪពុកនោះទេព្រោះនាងចង់ញុាំការ៉េមនឹង។
Jijee"ឈប់សិនអ៊ំប្រុសដោយសារតែអ៊ំជាភ្ញៀវទី**ក្នុងថ្ងៃនេះដូច្នេះហាងយើងខ្ញុំមានការបញ្ចុះតម្លៃ50%ជូនអ៊ំ"ដោយសារតែនាងអាណិតគាត់និងកូនខ្លាំងពេកនាងក៏សម្រេចចិត្តនិយាយប្រាប់គាត់ដូច្នេះទៅតាមពិតក្នុងហាងគ្មានការបញ្ចុះតម្លៃអីនោះទេ។
ឪពុករបស់ក្មេងស្រី"ពិតមែនអីក្មួយចឹងអ៊ំយកមួយឲ្យកូនអ៊ំ នេះកូនការ៉េម នេះលុយក្មួយស្រី" គាត់សប្បាយចិត្តខ្លាំងណាស់ដែលបានឮJijeeនិយាយដូច្នេះ។
Jijee "ចាអរគុណអ៊ំប្រុស"នាងនិយាយបណ្តើរក៏ញញឹមដាក់គាត់បណ្តើរ ហើយនាងក៏បានមើលទៅក្មេងស្រីតូចនោះផងដែរនាងឃើញថាគេកំពុងតែសើចសប្បាយលោតហក់ពេញនឹងតែម្តង។ចំណែក ឪពុកក្មេងស្រីក៏សើចពេលឃើញកូនគាត់សប្បាយចិត្តបែបនេះ។
ឪពុករបស់ក្មេងស្រី"អ៊ំទៅសិនហើយក្មួយស្រី"គាត់ថាហើយក៏ដើរដឹកដៃកូនគាត់ចេញទៅ។
ក្មេងស្រីតូច"លាហើយបងស្រី Byebye "នាងក៏និយាយលាទៅកាន់ Jijee ទាំងស្នាមញញឹម។
Jijee "ជម្រាបលាអ៊ំប្រុស Byebye ក្មួយស្រី" នាងនិយាយនិងសំពះលាទៅកាន់អ្នកទាំងពីរទាំងរំភើបចិត្ត ព្រោះនៅពេលបានឃើញអ្នកទាំងពីរហើយនាងពិតជានឹកទៅដល់ឪពុករបស់នាងខ្លាំងណាស់ដោយសារតែមិនបានទៅលេងគាត់ច្រើនខែមកហើយ។ជីវិតនាងឪពុកនិងប្អូនស្រីរបស់នាង ក៏មិនខុសពីឪពុកកូនពីរនាក់អម្បាញ់មិញនេះដែរគឺលំបាកដូចគ្នា។
Note: ប្អូនស្រីរបស់ jijee ឈ្មោះ Lee syfei ជានិស្សិតឆ្នាំទីបី។ អ្នកទាំងអស់គ្នា admin សូមកែត្រង់កន្លែងដែលថា Lee Jijee ជាកូនទោលមកជាមានប្អូនស្រីម្នាក់វិញ។ admin សូមទោសផងព្រោះតែadmin ភ្លេចគិតទៅថា admin បានឲ្យតួ Lee Jijee មានប្អូនស្រីម្នាក់។
ក្រឡេកមើលនៅជ្រុងម្ខាងនៃហាង គឺឃើញមានមនុស្សស្រីពីរនាក់កំពុងតែអង្គុយនៅតុបក់ដៃហៅ Jijee ដែលជាមិត្តរបស់ខ្លួនឲ្យទៅទីនោះ។
Jaeyii " Jijee ពួកយើងនៅទីនេះ"នាងបានស្រែកប្រាប់ Jijee។
jijee"យើងដឹងហើយ"នាងថាហើយក៏ដើរទៅអ្នកទាំងពីរ។
Jijee " Jaeyii ឯងមិនសម្រាកនៅក្នុងបន្ទប់ទេអី"។
Jaeyii "អឹម អត់ទេយើងមិនបានកើតអីធ្ងន់ធ្ងរទេឯង"។
Jijee "ចឹងឯងឈប់សម្រាកការងារធ្វើអី?"។
Gesoo" Jaeyii ឈប់ព្រោះតែចៅហ្វាយនាង ចង់ឲ្យនាងសម្រាកឲ្យបានច្រើនព្រោះគាត់បារម្ភ" Gesooបានឆ្លើយជំនួស Jaeyii។
Note: admin សូមហៅ Kim Sunbae ថាជាGesoo វិញ ។ ទោះបីឈ្មោះនេះជាឈ្មោះក្លែងក្លាយរបស់នាងក៏ដោយ ព្រោះតែមនុស្សភាគច្រើនស្គាល់តែឈ្មោះក្លែងក្លាយរបស់នាងតែប៉ុណ្ណោះមិនសូវជាមានអ្នកស្គាល់ឈ្មោះពិតរបស់នាងទេ។
Jijee"អូហូ ហេតុតែមានអ្នកបារម្ភណ៎"នាងនិយាយញោះJaeyii ឯ gesoo វិញក៏សើចនៅពេលឮ Jijee ញោះ Jaeyii លេងបែបនេះ។
Jaeyii "នែ ម៉េចបានជាពួកឯងដឹងថាចៅហ្វាយយើងបារម្ភពីយើងហា ព្រោះពួកឯងមិនបានស្គាល់គាត់ផងនឹងហី"នាងចេះតែសួរទៅកាន់មិត្តរបស់នាងលេងទៅតាមពិតនាងក៏ដឹងថាចៅហ្វាយនាងបារម្ភពីនាងដែរ តែគ្រាន់តែមិនចង់ឲ្យមិត្តភក្តិបង្អាប់នាយជាមួយចៅហ្វាយទៀតព្រោះនាងអៀន។នាងឆ្ងល់ណាស់មិត្តនាងពីរនាក់នេះដឹងថានាងពូកែអៀនដែរ នៅមកបង្អាប់នាងទៀត។
Jijee "អេ ឯងអៀនហ៎ Gesoo ឯងមើលមុខ Jaeyii ហេសអៀនឡើងក្រហមថ្ពាល់ហើយនេះ"នាងធ្វើឲ្យJaeyiiអៀន ហើយនៅហ៊ានហៅឲ្យ Gesoo មើលJaeyiiទៀត។
Gesoo "ធម្មតាទេមនុស្សស្រីគួរឱ្យស្រឡាញ់ដូចជា Jaeyii នេះណាត្រូវតែពូកែអៀនហើយ"នាងថាហើយក៏សើចជាមួយ Jijee បន្តទៀត។
Jaeyii "ហឹក ពួកឯងធ្វើបាបយើង យើងខឹងហើយ"នាងធ្វើជាខឹងមិត្តពេលប្រកែកមិនឈ្នះមិត្តបែបនេះ។ឯមិត្តភក្តិពីរនាក់របស់នាងកាន់តែសើចលើសដើម។
Jijee "អា អាបានហើយយើងឈប់និយាយហើយកុំខឹងពួកយើងអីណា"នាងធ្វើជានិយាយលួងមិត្តវិញ។
Jaeyii "ឈប់ខឹងក៏បានដែរ"នាងនិយាយទាំងធ្វើមុខគួរឲ្យស្រលាញ់។
Gesoo "គួរឱ្យខ្នាញ់ដល់ហើយនេះ សូមថើបមួយមកណា" Gesoo និង Jijee ក៏បាននាំគ្នាចូលទៅថើបថ្ពាល់របស់ Jaeyii ។
Jaeyii "អា អត់ទេអត់ទេ មិនបានទេមិនបានទេហាហា"នាងរើបម្រះពីការថើបរបស់មិត្តនាងព្រោះតែពួកគេចាប់នាងថើបខ្លាំងណាស់។
Gesoo & Jijee " សឺតសឺត អឹមម៉ាសអឹមម៉ាស" Jaeyiiគេចដែរតែមិនឈ្នះពីរនាក់ទៀតនោះទេក៏ត្រូវបានពួកគេចាប់ថើបតាមចិត្តតែម្តង។
Jijee"ក្រអូបដល់ហើយចង់ថើបទៀតណាស់នេះ"នាងធ្វើជាបម្រុងនឹងថែមទៀតតែត្រូវបាន Jaeyii រត់ចេញពីកៅអី។
Jijee " Gesoo ចាប់ Jaeyii ឲ្យបានកុំឲ្យរត់រួចឲ្យសោះ Jaeyiiកុំរត់ណា ឲ្យយើងថើបតាមសម្រួលមក"។
Jaeyii "អត់ទេអត់ទេ យើងឈប់ឲ្យថើបហើយ"។
ពួកគេបានរត់ដេញគ្នាពេញនឹងតែម្តងដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃគិតថាពួកគេយ៉ាងណានោះទេ។
ភ្លាមនោះស្រាប់តែមានបុរសម្នាក់បានស្រែកហៅឈ្មោះរបស់Jijee។ ពេលឮថាមានអ្នកហៅដូចនេះ Jijee ក៏បានងាកទៅមើល។ ពេលនោះនាងក៏បានឃើញបុរសម្នាក់នោះដើរមករកនាងទាំងទឹកមុខញញឹម។
Jijee "សួស្តីចៅហ្វាយ"ពេលឃើញថាបុរសដែលបានហៅខ្លួននោះគឺជាចៅហ្វាយរបស់ខ្លួន Jijee ក៏និយាយសួស្តីទៅកាន់នាយ។
Himchan"សួស្តីអ្នកនាង Jijee "នាយនិយាយហើយក៏បានងាកទៅមើលមុខពីរនាក់ទៀត ព្រោះថានាយមិនដែលបានស្គាល់ពីមុនមក។ ឃើញថាចៅហ្វាយខ្លួនងាកទៅមើលមុខរបស់មិត្តខ្លួនទាំងឆ្ងល់ៗបែបនេះ Jijee ក៏បានណែនាំ Jaeyii &Gesoo ឲ្យនាយជាចៅហ្វាយបានស្គាល់។
Jijee "ចៅហ្វាយម្នាក់នេះគឺជា Park Jaeyii និងម្នាក់ទៀតមានឈ្មោះថា Yoen Gesoo អ្នកទាំងពីរជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ Gesoo Jaeyii គាត់គឺលោកSung Himchan ជាចៅហ្វាយរបស់យើងដែលជាម្ចាស់ Supermarketនេះ"នាងបានណែនាំប្រាប់ម្តងម្នាក់ ពេលនោះHimchanពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលបានជួបនឹងមនុស្សស្រីឈ្មោះ Jaeyiiនេះ ព្រោះនាយបានធ្លាប់ឮឈ្មោះរបស់នាងជារឿយៗ ដោយមានមនុស្សម្នាក់តែងតែនិយាយពីនាងប្រាប់គេជានិច្ច។
Jaeyii & Gesoo "សួស្តីលោក Himchan "
Himchan "សួស្តីអ្នកនាង Jaeyii និងអ្នកនាង Gesoo "អ្នកទាំងបីក៏បានញញឹមដាក់គ្នាជាការគួរសមទៅវិញទៅមក។
Himchan " តើខ្ញុំបានមករំខានអ្នកនាង Jijee អ្នកនាង Gesoo និងអ្នកនាង Jaeyii ដែរឬទេបាទ? ព្រោះថាមុននេះខ្ញុំបានឃើញថា អ្នកទាំងបីកំពុងតែរីករាយជាមួយគ្នា"។
Jaeyii "អត់អីទេលោក Himchan លោកមិនបានមករំខានពួកខ្ញុំនោះទេ លោកសូមអញ្ជើញអង្គុយចុះសិនមក កុំនៅឈរបែបនេះអីអាចនឹងធ្វើឲ្យលោកចុកជើងនិងអស់កម្លាំងបានព្រោះថា ខ្ញុំធ្លាប់ឮ Jijeeនិយាយប្រាប់ខ្ញុំនិង Gesooថាលោកមានកិច្ចការងារដែលត្រូវបំពេញច្រើនណាស់ ដូច្នេះលោកប្រហែលជាអស់កម្លាំងណាស់ហើយ ហើយនៅមកឈរនិយាយបែបនេះទៀតកាន់តែធ្វើឲ្យលោកអស់កម្លាំងថែមមួយកម្រិតទៀតហើយ"នាងនិយាយព្រមទាំងយកដៃក្រវីទៅក្រវីមកដែលមានន័យថានាយមិនបានមករំខានពួកគេនោះទេនិងនិយាយពាក្យល្អៗជា ច្រើនទៅនាយទៀតផង ព្រមទាំងទឹកមុខប្រកបដោយក្តីបារម្ភផងដែរ។
Himchan " បាទ អរគុណអ្នកនាងខ្លាំងណាស់ដែលបានបារម្ភពីខ្ញុំ អ្នកទាំងបីក៏អញ្ចឹងដែរអញ្ជើញអង្គុយទាំងអស់គ្នាសិនមក តែនេះអ្នកនាង Jijeeធ្លាប់និយាយពីខ្ញុំប្រាប់អ្នកនាងដែរមែនទេ?"នាយពិតជានឹកសរសើរនូវ ទឹកចិត្តដ៏ល្អរបស់ Jaeyii ណាស់ដែលមានចិត្តចេះបារម្ភពីអ្នដទៃបែបនេះ ហើយក៏សប្បាយចិត្តផងដែរ ដែលបានឮថាJijee ធ្លាប់និយាយពីនាយប្រាប់ទៅកាន់មិត្តនាង។
Jaeyii "ចា អរគុណ មែនហើយលោកហើយថែមទាំងនិយាយប្រាប់ពួកខ្ញុំពីរឿងរបស់លោកច្រើនទៀតផង"នាងក៏និយាយអរគុណទៅកាន់ Himchan វិញដែលបានអញ្ជើញពួកនាងឲ្យអង្គុយកៅអីហើយណាមួយក៏ចង់អរគុណរឿងដែលនាយបានចូលមកកាត់ចង្វាក់របស់ពួកនាង កុំតែបាននាយទេកុំអីនាងប្រាកដជាត្រូវបានមិត្តជើងល្អទាំងពីរចាប់នាងថើបរហូតដល់ស្លាប់មិនខានទេ។តែនាងក៏ឆ្លៀតនិយាយប្រាប់ Himchan ពីរឿងដែលJijee ធ្លាប់និយាយពី Himchanប្រាប់ទៅនាយទៀតផង ក្នុងបំណងចង់ញោះ Jijee វិញ។
Himchan ក៏សើចតិចៗនឹងងាកមកសម្លឹងមុខរបស់ Jijee ដែលកំពុងតែគេចមុខពីខ្លួនព្រោះតែអៀននោះ។
Himchan{យើងគួរតែឈប់ឆ្ងល់ហើយថាហេតុអ្វីបានជា Jiwei ពេញចិត្តអ្នកនាង Jaeyii នោះព្រោះតែចរិតដ៏ល្អរបស់នាងនេះឯង}នាយគិតក្នុងចិត្តតែម្នាក់ឯង។
Jijee "ចៅហ្វាយថ្ងៃនេះមកមើលការងារនៅទីនេះមែនទេ?"។
Himchan "អត់ទេគឺ ខ្ញុំមកទីនេះគឺចង់សួរអ្នកនាងថាពេលចេញពីធ្វើការ អ្នកនាងមានជាប់រវល់ទៅណាដែរឬទេ?"។
Jijee" ចា គឺខ្ញុំអត់មានជាប់រវល់អីទេ ចៅហ្វាយមានការអីឬ?"។
Himchan " គឺខ្ញុំចង់អញ្ជើញអ្នកនាងទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងបងប្អូនរបស់ខ្ញុំ"។
Jijee " អូ នេះចៅហ្វាយចង់អញ្ជើញខ្ញុំទៅញ៉ាំអាហារពេលល្ងាចជាមួយចៅហ្វាយនិងបងប្អូនចៅហ្វាយឬ?"នាងសួរបញ្ជាក់ទៅកាន់នាយទាំងភ្ញាក់ផ្អើលព្រោះថានាងមានឋានៈត្រឹមតែជាបុគ្គលិកធម្មតាម្នាក់សោះតែបែរជាចៅហ្វាយអញ្ជើញទៅញ៉ាំអីជាមួយបងប្អូនគាត់ទៅវិញ។ ចំណែកឯអ្នកអង្គុយស្តាប់ពីរនាក់ទៀតវិញក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ។
Himchan "បាទមែនហើយ តើអ្នកនាងអាចអញ្ជើញទៅជាមួយខ្ញុំបានដែរឬទេ?"ពេលឮ ដូច្នេះ Jijee ក៏គិតថាគួរតែឬអត់តែភ្លាមនោះGesooស្រាប់តែនិយាយឡើងកាត់ការសម្រេចចិត្តរបស់មិត្តនាងតែម្តង។
Gesoo " លោកHimchan Jijee នឹងទៅជាមួយនិងលោកដែរ ព្រោះមិត្តខ្ញុំក៏ទំនេរហើយណាមួយក៏ខានទៅញ៉ាំអីនៅខាងក្រៅយូរដែរហើយ" នាងបាននិយាយជំនួស Jijee ទាំង ញញឹមញញែមមិនឈប់ទេព្រោះសប្បាយចិត្តដែលឃើញមានបុរសល្អយកចិត្តទុកដាក់ជាមួយមិត្តខ្លួន ហើយណាមួយនាងក៏ជឿថានាយអាចមើលថែមិត្តនាងបានល្អដែរ។ឯJijeeវិញដែលមិនទាន់នឹងបានសម្រេចចិត្តថានឹងទៅឬអត់ផងតែក៏ត្រូវ Gesooឆ្លើយយល់ព្រមជំនួសនាងបែបនេះ ធ្វើឲ្យនាងប្រកែកមិនបាន ក៏សម្រេចចិត្តយល់ព្រមតាមតែម្ដងទៅ។
Jijee "ចាខ្ញុំនឹងទៅជាមួយចៅហ្វាយដែរ"នាងឆ្លើយហើយក៏ញញឹមដាក់ចៅហ្វាយទាំងមិនសូវសម ព្រោះថាតាមការពិតនាងមិនជាចង់ទៅនោះទេ តែទោះបីជា Gesoo មិនឆ្លើយជំនួសនាងក៏នាងនៅតែឆ្លើយយល់ព្រមដដែលនឹង ដោយសារនាងមិនអាច បដិសេធនឹងមនុស្សដែលតែងតែមានបំណងល្អជាមួយនឹងនាងរហូតនោះបានទេ។
Himchan "បាទ តែអ្នកនាង Jaeyii ថ្ងៃនេះអ្នកនាងមិនទៅធ្វើការទេមែនទេ?"។
Jaeyii "ចា ខ្ញុំអត់បានទៅទេ ព្រោះតែខ្ញុំមិនសូវស្រួលខ្លួន ដូច្នេះហើយលោកប្រធានក៏អនុញ្ញាតឲ្យខ្ញុំឈប់សម្រាកមួយថ្ងៃទៅ"។
Himchan "ចុះអ្នកនាងមិនសម្រាកនៅផ្ទះទេមែនទេ"។
Jaeyii " ចាគឺអត់ទេព្រោះតែខ្ញុំបានធូរច្រើនហើយ ហើយណាមួយខ្ញុំក៏មិនបានឈឺខ្លាំងអីនោះដែរ"។
Himchan " បាទ ល្អណាស់អញ្ចឹងដែលអ្នកនាងមិនមានបញ្ហាធ្ងន់ធ្ងរបែបនេះ ខ្ញុំគិតថាប្រហែលជា Jiwei បារម្ភពីអ្នកនាងហើយបានជាគេឲ្យអ្នកនាងសម្រាកអញ្ចឹងនោះ"។
Jaeyii " នេះលោកស្គាល់លោកប្រធានរបស់ខ្ញុំដែរឬ?" នាងសួរទៅនាយទាំងឆ្ងល់។
Himchan "គឺខ្ញុំស្គាល់ព្រោះតែពួកយើងគឺជាបងប្អូនជីដូនមួយនឹងគ្នា"។
Jaeyii "អូ ខ្ញុំមិនដែលដឹងទេថាលោកជាបងប្អូនរបស់លោកប្រធានខ្ញុំ"។ Himchan ក៏ញញឹមតិចៗ ហើយក៏បានសួរទៅកាន់ Gesoo ។
Himchan " អ្នកនាង Gesoo នេះអ្នកនាងមិនទៅដើរលេងជាមួយមិត្តរួមការងារទេមែនទេ?"។
Gesoo " ចាគឺអត់ទេ"។
Himchan "មានបញ្ហាអីមែនទេទើបអ្នកនាងមិនបានទៅជាមួយពួកគេចឹង"។
Gesoo"គឺអត់មានបញ្ហាអីទេ តែដោយសារតែទៅតិចថ្ងៃពេកទើបខ្ញុំខ្ជិលទៅ ព្រោះខ្ញុំខ្លាចថាបានទៅហើយជាប់ចិត្តមិនចង់មកវិញនឹងណាលោក ហិហិ"នាយនិយាយបណ្តើរសើចបណ្តើរព្រោះនាងគ្រាន់តែនិយាយលេងជាមួយនាយតែប៉ុណ្ណោះ។ឯ Himchan និងពីរនាក់ទៀតក៏បានសើចជាមួយនាងដែរ។
Gesoo "មែនហើយនិយាយ អញ្ចឹងលោកក៏ជាបងប្អូនជីដូនមួយរបស់ចៅហ្វាយខ្ញុំដែរមែនទេ?"។
Himchan "បាទមែនហើយ ចៅហ្វាយអ្នកទាំងពីរ គឺជាបងប្អូនបង្កើតនឹងគ្នា"នាយឆ្លើយតបទៅកាន់ Jaeyii & Gesoo ។
Jaeyii "WOW wow ពិតជាអស្ចារ្យមែននេះពួកយើងកំពុងតែធ្វើការនៅកន្លែងដែលមានចៅហ្វាយជាបងប្អូននឹងគ្នាទៀតនេះ"នាងនិយាយទាំងភ្ញាក់ផ្អើល។
Jijee " ត្រូវហើយពិតជានិស្ស័យមែន"។
Himchan " អ្នកនាងGesoo និងអ្នកនាង Jaeyii ក៏ទំនេរដែរបែបនេះអ្នកនាងអាច អញ្ជើញទៅជាមួយនឹងខ្ញុំបានដែរទេ?"។
Jijee " ត្រូវហើយឯងទៅជាមួយយើងនឹងលោកប្រធានដែរទៅណា"នាងនិយាយអង្វរទៅពួកគេ។
ពេលនោះ Jaeyii ក៏ប្រញាប់ឆ្លើយឡើង។
Jaeyii " អត់ទេៗ អ្នកទាំងពីរទៅចុះ ពួកខ្ញុំមិនបានទៅជាមួយទេមែនទេៗGesoo?"នាងក៏បានបដិសេធព្រោះតែចង់ឲ្យមិត្តភក្តិបានទៅជាមួយចៅហ្វាយតែពីរនាក់ ព្រោះវាហាក់បីដូចជា នាំមនុស្សដែលខ្លួនឯងស្រឡាញ់ឲ្យទៅជួបនឹងបងប្អូនគេយ៉ាងអញ្ចឹង។
Gesoo "មែនហើយៗ ពួកយើងមិនបានទៅទេ អ្នកទាំង២ ទៅចុះ តែលោកHimchan ជួយមើលថែ Jijee ផង"នាងនិយាយហើយក៏បានផ្តាំផ្ញើឲ្យ Himchan ជួយមើលថែមិត្តខ្លួនផង។
*ទីងទីង ភ្លាមនោះ ក៏បានឮសម្លេងទូរសព្ទមួយបាន រោទ៍ឡើង ព្រោះតែមានអ្នកខលមក។
Jaeyii " អាឡូ ជំរាបសួរលោកប្រធាន"ទូរសព្ទដែលបាន រោទ៍នោះគឺជារបស់Jaeyii. គឺចៅហ្វាយរបស់នាងដែលមានឈ្មោះថា Sung Jiwei បានខលមកនាង។
Jiwei " អាឡូ អ្នកនាង Jaeyii ឥឡូវនេះអ្នកនាងនៅឯណានឹងខ្ញុំបានមករក អ្នកនាងនៅបន្ទប់ជួលរបស់អ្នកនាងតែមិនបានឃើញអ្នកនាងសោះ ទើបខ្ញុំសួរអ៊ំស្រីម្ចាស់ផ្ទះទៅគាត់ថាអ្នកនាងចេញទៅក្រៅជាមួយមិត្តអ្នកនាងបាត់ទៅហើយ"។
Jaeyii "លោកប្រធាន គឺឥឡូវនេះខ្ញុំកំពុងតែនៅSupermaket របស់លោក Himchan "។
Jiwei " បាទអ្នកនាងនៅទីនោះសិនហើយខ្ញុំនឹងទៅជួបអ្នកនាង byebye"។
Jaeyii "ចាចា Byebye "។
Gesoo "អ្នកណាខលមកឯងនឹង"។
Jaeyii " គឺមិញនេះលោកប្រធានខលមកយើង"។
Jijee "ប្រហែលជាគាត់ចង់សួរពីសុខភាពឯងហើយមើលទៅ គិតទៅគាត់ពិតជាយើកចិត្តទុក្ខដាក់ចំពោះឯងណា"។
Jaeyii " ឯងហា បានហើយឈប់និយាយចឹងទៀតទៅ ខ្លាចថាគាត់ឮគាត់នឹងមិនសប្បាយចិត្តណា"នាងនិយាយទាំងព្រួយចិត្ត។
Himchan "ខ្ញុំគិតថាគេនឹងមិនមិនសប្បាយចិត្តដូចអ្នកនាងគិតនោះទេ ខ្ញុំគិតថាគេសប្បាយចិត្តទៅវិញទេ"។
Gesoo "ខ្ញុំក៏គិតដូចលោកដែរ"។
Jaeyii "ហេតុអ្វីបានជាលោកដឹង?"។
Himchan "គឺព្រោះតែ..."នាយមិនទាន់បាននិយាយអីផង ស្រាប់តែមានមនុស្សម្នាក់បានមកដល់ហើយក៏ស្រែកហៅឈ្មោះរបស់ Jaeyii ។
Jiwei "អ្នកនាង Jaeyii ខ្ញុំមកដល់ហើយ"នាយនិយាយទាំងរត់ប្រញាប់មករក Jaeyii ដោយនាយមិនាបានចាប់អារម្មណ៍ពី Himchan ដែលជាបងប្អូននាយនោះឡើយ។នាយមកដល់លឿនព្រោះតែបន្ទប់ជួលរបស់ Jaeyii Jijee
និងGesoo មិនបាននៅឆ្ងាយពី Supermarket នេះប៉ុន្មានទេ ហេតុនេះហើយទើប Jijee ដើរមកធ្វើការរៀងរាល់ថ្ងៃ។
Jaeyii "ចាលោកប្រធាន"។
Jiwei "នេះអ្នកនាងអត់សូវស្រួលខ្លួនហើយនៅមិនសម្រាកទៀតអី"។
Jaeyii ឮ នាយសួរដូចនេះ នាងក៏បានរៀបរាប់ប្រាប់នាយដូចដែលបានប្រាប់អ្នកទាំងបីនោះអញ្ចឹងដែរ។
Jiwei "អូ បាទ ខ្ញុំសប្បាយចិត្តណាស់ដែលអ្នកនាងមិនអីបែបនេះ"។
Himchan "នែ៎ ឯងសប្បាយចិត្តឡើងមើលលែងឃើញយើងនិងអ្នកនាង Jijee & Gesoo នៅទីនេះដែរទេអី"ដោយសារតែឃើញថា Jiwei មើលមិនឃើញនាយបែបនេះនាយក៏សួរទៅកាន់ Jiwei ។
Jiwei "អេ ឯងនៅហាងដែរហី យើងភ្លេចមើលមីញហ៎ អូសួស្តីអ្នកនាង..."ក្រោយពីបានឃើញHimchanហើយនាយក៏បាននិយាយទៅកាន់គេ បន្ទាប់មកនាយក៏បានក្រឡេកទៅឃើញGesoo & Jijee ទៀតទើបនិយាយសួស្តីទៅកាន់អ្នកទាំងពីរតែនាយមិនបានស្គាល់ឈ្មោះនោះទេ។
Jijee "សួស្តីលោក Jiwei នាងខ្ញុំឈ្មោះ Jijee ចំណែកនេះមិត្តខ្ញុំឈ្មោះ Gesoo ពួកយើងទាំង២ជាមិត្តភក្តិរបស់ Jaeyii "។
Gesoo" សួស្តីលោកJiwei "។
Jiwei "បាទរីករាយណាស់ដែលបានជួបអ្នកទាំងពីរ ឲ្យខ្ញុំសូមទោសផងអម្បាញ់មិញនេះព្រោះខ្ញុំមិនបានស្គាល់ឈ្មោះអ្នកនាង"នាយនិយាយទាំង អោនតិចៗទុកជាការសូមទោស។
Jijee "ចាមិនអីទេលោក"។
Jiwei "អ្នកនាង Jaeyii តើអ្នកនាងទំនេរទេល្ងាចនេះ?គឺខ្ញុំចង់បបួលអ្នកនាងទៅញ៉ាំអាហារពេលល្ងាចជាមួយបងប្អូនរបស់ខ្ញុំ៉"។
Gesoo " លោក Jiwei មិត្តរបស់ខ្ញុំទំនេរគ្មានអ្វីធ្វើទេចា នាងអាចទៅជាមួយលោកបាន"Gesoo បានឆ្លើយជំនួសមិត្តនាងទៀតហើយ។នាងធ្វើចឹងមិនមែនមានន័យថានាងចង់ ឲ្យមិត្តនាងមានមិត្តប្រុសអីនោះទេ គឺនាងគ្រាន់តែដឹងថាពួកគេជាមនុស្សល្អ ហើយគេអាចនឹងការពារមិត្តនាងបាន។នាងក៏ធ្លាប់ជួល ឲ្យគេស៊ើបពីពួកនាយទងពីរដែរ ពេលដែលពួកគេនៅជាមួយ Jaeyii & Jijee  ទើបនាងបានដឹងថាអ្នកទាំងពីរនេះពិតជាTake care មិត្តទាំងពីររបស់នាងបានល្អណាស់។ហេតុនេះនាងអាចទុកចិត្តអ្នកទាំងពីរនេះបាន។
Jijee "ពិតណាស់ Jaeyii អាចទៅបាន Jaeyii ទៅពីរនាក់យើងណា Gesoo ក៏អញ្ចឹងដែរទៅជាមួយគ្នាទៅណា"។
Gesoo "អត់ទេយើងអត់ទៅទេបើយើងទៅ Syfei ប្រាកដជាត្រូវនៅបន្ទប់តែម្នាក់ឯងហើយ"នាងបារម្ភពីប្អូនស្រីរបស់ Syfei ផងនិងមិនចង់ទៅផងដែរ។
Jijee "មិនអីទេឯង ប្អូនយើងថ្ងៃនេះម៉ោងប្រហែលជាម៉ោង8ទើបនាងមកពីរៀនវិញព្រោះនាងមានកិច្ចការក្រុមជាមួយមិត្តភក្តិ"នាងប្រាប់ទៅកាន់gesoo ធ្វើgesooត្រូវអេះអុញមិនដឹងត្រូបដិសេធយ៉ាងណា។
Gesoo "តែថា.."នាងឆ្លើយមិនចង់ចេញ ព្រោះមិនមានលេសបន្តទៀត។តែពេលនោះ Jiwei ក៏និយាយកាត់។
Jiwei "អ្នកនាងgesoo ទៅជាមួយពួកយើងដែរទៅបើសិនជាអ្នកនាងទំនេរដែរ"។
Gesoo"បើចឹងខ្ញុំសូមសួរលោកមួយ តើមានអ្នកទៅចូលរួមច្រើនទេ?"Gesooជាមនុស្សដែលមិនចូលចិត្តទៅកន្លែងណាដែលមានមនុស្សប្លែកមុខច្រើនពេកនោះទេ តែសព្វថ្ងៃនាងបានធ្វើការនៅក្នុងភោជនីយដ្ឋានមួយ នាងមិនចង់ធ្វើការនៅទីនោះប៉ុន្មានទេព្រោះមានភ្ញៀវច្រើនណាស់។តែដោយសារតែវានៅជិបន្ទប់ជួលទើបចេះតែទ្រាំទៅ។
Himchan "ប្រហែលជា8,9នាក់រួមទាំងពួកយើងទៀតគឺប្រហែលជា13,14នាក់អីប៉ុន្នឹងឯង និយាយចឹងចៅហ្វាយរបស់អ្នកនាងក៏ទៅដែរហើយគេថែមទាំងជាអ្នកបបួលទៀតផងមិនដឹងថាគេមាន ការអីនោះទេបានជាបបួលគ្រប់គ្នាទៅញ៉ាំអីជាមួយគេដូច្នឹងហ៎"។
Gesoo {នេះលោកJeongho (ចៅហ្វាយរបស់នាង)ទៅដែរ ចឹងខ្ញុំនឹងទៅដែរ}នាងគិតក្នុងចិត្តម្នាក់ឯង។
Gesoo "ចាខ្ញុំនឹងទៅដែរ"។
Jaeyii & Jijee "យ៉េយ៉េ" ពួកគេនាំគ្នាស្រែកនិងលោតពេពនឹងពេលឮថាGesooយល់ព្រម។ សកម្មភាពទាំងនេះបានធ្វើឲ្យ Himchan & Jiwei កាន់តែចូលចិត្ត Jijee & Jaeyii ។
Gesoo ក៏រីករាយផងដែរពេលដែលបានឃើញមិត្តភក្តិជាទីបំផុតរបស់ខ្លួនញញឹមបានច្រើន។
Jiwei "បាទ ពួកខ្ញុំនឹងទៅទទួលអ្នកនាងនៅម៉ោង6ល្ងាចនេះ"។
Gesoo & Jaeyii & Jijee "ចា"។
Himchan "អ្នកនាង Jijee គឺអ្នកនាងអាចចេញមុនម៉ោងបានឥឡូវនេះព្រោះថាអ្នកនាងអាចនឹងត្រូវរៀបចំខ្លួនដើម្បីទៅជាមួយពួកខ្ញុំ"។
Jijee "ចា អរគុណ"។
Jaeyii "ខ្ញុំសូមទៅសិនហើយ Byebye ៉។
Jiwei "អ្នកទាំងបីចាំខ្ញុំជូនទៅ តោះ"។
Jaeyii "អត់អីទេលោកប្រធានពួកខ្ញុំអាចដើរទៅផ្ទះបានព្រោះនៅជិតនេះទេ"នាងក៏បដិសេធព្រោះថាពួកនាងអាចដើរបាន ហើយក៏មិនចង់ឲ្យគេពិបាកជូននាងទៅផ្ទះដែរ។
Jiwei "មិនអីទេអ្នកនាងខ្ញុំសូមជូនអ្នកនាងទៅចាត់ទុកថាជាការអរគុណដែលយល់ព្រមទៅញុាំអាហារជាមួយខ្ញុំទៅណា"។
Jaeyii "ចា លោកប្រធាន អរគុណណាស់" ។
Jiwei "បាទ តោះសូមអញ្ជើញដើរតាមខ្ញុំមក ឡានខ្ញុំទុកនៅទីនោះ" Jaeyii Jijee & Gesooគ៏ដើរទៅតាមនាយ ឯ Himchan មិនបានជូនពួកនាងទៅទេព្រោះរវល់មើលការខុសត្រូវហាងរបស់នាយដោយសារតែមួយរយៈនេះរវល់មើលខុសត្រូវការងារផ្សេងៗទើបមិនបានមកមើលហាងនេះយូរថ្ងៃមកហើយ ហើយបើគិតទៅនាយក៏ខានជួប  Jijeeយូរដែរហើយ។ពេលកំពុងតែដើរGesooក៏បាននិយាយឡើង
Gesoo " មេរបស់ពួកឯងមានចរិតល្អៗដ៏ហើយ ឡើងដូចជាសុភាពបុរសតែម្តងជាពិសេសយកចិត្តទុកដាក់លើពួកឯងដូចគ្នាម៉ង់ហា ច្រណែនដល់ហើយមិនដឹងកាលណាមានមេល្អដូចពួកឯងទៅណ៎"នាងបាននិយាយខ្សឹបៗដាក់ Jaeyii & Jijeeបែបលេងសើចជាមួយអ្នកទាំងពីរ។
Jijee "ឯងចង់បានដែរហ៎"នាងធ្វើជាសួរទៅកាន់Gesoo។
Gesoo"ត្រូវហើយ អ្នកណាដែលមិនចង់បានចៅហ្វាយបែបនឹងទៅ"នាងក៏និយាយលេងទៅកាន់មិត្តវិញ។តាមពិតទៅនាងមិនបានចង់បានចៅហ្វាយល្អពេកបែបនឹងនោះទេ។នាងសូមត្រឹមតែមានចៅហ្វាយដែលមិនពូកែរករឿងបុគ្គលិកបុិននឹងទៅបានហើយ។
Jaeyii "យើងជូនពរឲ្យឯងឆាប់បានមេល្អៗដូចមេយើងដែរឬក៏ល្អលើសមេយើងទៀត"។
Gesoo "ហិហិ សាធុ សាធុ សង្ឃឹមថាយើងបានជួបដូចនឹងអីដែលឯងបានជូនពរយើង"នាងក៏ធ្វើជាលើកដៃសាធុលេងសើចជាមួយមិត្ត។
បន្ទាប់មកពួកគេក៏បានឡើងឡានរបស់ Jiwei ដើម្បីទៅផ្ទះវិញដែលមាន Jiwei ជាអ្នកបើកឡានផ្ទាល់តែម្តងមិនមែនកូនចៅនាយនោះទេ។
បន្តិចក្រោយមក Jiwei ក៏បានជូន Jaeyii Jijee & Gesoo មកដល់ផ្ទះជួលរបស់នាង។ពួកគេក៏បាននិយាយលាគ្នាតាមទម្លាប់ហើយក៏បានចែកផ្លូវគ្នារៀងៗខ្លួនទៅដោយ Jiwei ឡើងឡានត្រឡប់ទៅវិញឯតួស្រីទាំងបីរបស់យើងក៏បានដើរចូលទៅក្នុងផ្ទះដើម្បីទៅបន្ទប់បាត់ទៅ។
Jaeyii Jijee & Gesoo បានរស់នៅក្នុងបន្ទប់ជួលមួយនៅជាន់ខាងលើជាប់ជាមួយដំបូល ជាមួយប្អូនស្រីរបស់ Jijee ម្នាក់ទៀត ។ពួកនាងបានសម្រេចចិត្តមកជួលបន្ទប់នេះព្រោះវាមានតម្លៃធូរថ្លៃជាងបន្ទប់ជួលនៅកន្លែងផ្លេងនិងណាមួយក៏គិតថានៅជាន់លើគឺងាយស្រួលមើលទេសភាពពេលយប់។
Note:Sung Jiwei និងSung Jeongho ជាបងប្អូនបង្កើតនឹងគ្នា។
          Sung Himchan ជាបងប្អូនជីដូនមួយអ្នកទាំងពីរខាងលើ។
           Sung Jiwei,Sung Jeongho និង Sung Himchan ជាកូនចៅត្រកូលSungដែលជាត្រកូលមានអំណាចបន្ទាប់ពីត្រកូល Kim។ព្រោះលោកSung ត្រូវជាបងប្អូនបង្កើតរបស់លោកKim ។ត្រកូលSung និងត្រកូលKim បានឈានមកដល់ដំណាក់កាលដ៏ជោគជ័យនេះក៏ព្រោះតែអ្នកទាំងពីរនេះហើយ។
Sung Jeongho ជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយក៏មានការងារសម្ងាត់ផ្សេងទៀតផងដែរ។
Sung Jiwei ជាម្ចាស់សណ្ឋាគារនិងមានជំនួញសម្ងាត់ដូចបងនាយផងដែរ។
Sung Himchan ជាម្ចាស់ Supermarket និងមានការងារផ្សេងទៀតដូចបងប្អូនពីរនាក់ខាងលើផងដែរ។
តើហេតុអ្វីបានជា Gesoo បានយល់ព្រមទៅញុាំអាហារពេលល្ងាចជាមួយ Himchan Jiwei Jijee & Jaeyii ពេលដែលដឹងថា Jeongho ទៅដែរនោះ?
សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
Thanks you for reading 💕💗

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now