Part 3

203 11 0
                                    

" ok បងលែងអូនក៏បាន " រាងក្រាស់ញញឹមរួចក៏លែងដៃពីចង្កេះរបស់រាងតូច

" តើខ្ញុំអាចសុំខ្ចីទូរស័ព្ទរបស់បងបន្តិចបានទេ? " ហ្វូ

" នេះ...យកទៅ "

" អរគុណបង "

" នាងល្អិត ឯងចង់ខលទៅអ្នកណា ? " ជុងវ៉ុន

" គឺ ខ្ញុំចង់ខលទៅបងថេយ៍របស់ខ្ញុំ "

" អូខេ តាមសប្បាយ..ចឹងបងទៅចាត់ការរឿងនេះសិន "

" បងចង់ធ្វើយ៉ាងម៉េចទៅ "

" មិនបាច់សួរទេ ឆាប់និយាយទូរស័ព្ទរបស់ឯងទៅ "

" ចា៎ស... " រាងតូចនិយាយចប់រាងក្រាស់ក៏ដើរចេញទៅបាត់......

🏰 ភូមិគ្រឹះ Kim

.......រីងៗរីងៗ

ទូរស័ព្ទរបស់អ្នកប្រុសធំក៏បានរោទ៍ គេលើកទូរស័ព្ទមកមើលក៏ឃើញថាជាលេខចម្លែក ហើយគេក៏ទទួល

" អាឡូ ខ្ញុំKim taehyung និយាយ " ថេយ៍

" បងប្រុស...ហុឹស..ហុឹស ទីបំផុតបងលើកហើយ " ហ្វូ

" អូនហ្វូ មានរឿងអី ?!!? ហេតុអីក៏អូនយំ ? ប្រាប់បងមក " ថេយ៍សួរដោយការបារម្ភ

" ខ្ញុំ...ខ្ញុំ...ហឹស បងប្រុសខ្ញុំសម្លាប់មនុស្សទៀតហើយ ហឹស... " រាងតូចក៏ចាប់ផ្តើមយំកាន់តែខ្លាំង
" អូន....អូនគួរធ្វើយ៉ាងម៉េចទៅ "

" មានអ្នកមកឃើញទេ " ថេយ៍សួរបែប រាងតូចក៏ស្ងៀមបន្តិច

" ...... "

" ឮបងសួរទេ ? ហា៎ស "

" គឺមាន បងប្រុស "

" អ្នកណា ? "

" ខ្ញុំមិនស្គាល់គេទេ ប៉ុន្តែគេកំពុងឲមនុស្សមកចាត់ការសាកសព្វទាំងនេះ "

" ឥឡូវអូននៅឯណា ? "

" ក្លឹបមិត្តភក្តិរបស់បង បងជុងគុក "

" ចាំបន្តិចបងទៅដល់ឥឡូវហើយណា "

" ចា៎សបងប្រុស " និយាយបានតែប៉ុណ្ណេះទូរស័ព្ទក៏បានបិទ

ទ្វារបន្ទប់ក៏បានបើកម្តងទៀត
រាងក្រាស់ដើរចូលមកជិតរាងតូចហើយក៏និយាយ

" យ៉ាងម៉េចហើយ ? អូខេដែរទេ ? "

" ចា៎សអូខេហើយ "
" ប៉ុន្តែបងចង់ចាត់ការសាកសព្វពួកគេយ៉ាងម៉េច ? "

" កុំខ្វល់អីអូននៅឲតែស្ងៀមទៅ "
" តែ... "
" មិនបាច់តែស្ករទេ ប្រយ័ត្នថើបដូចមិញនេះ " រាងតូចឮហើយក៏យកដៃបិទមាត់យ៉ាងលឿន

" អង្គុយចុះទៅ "
" ចា៎ស "

ក្រាក
ទ្វារក៏បានបើកដោយបរុសសង្ហា គឺគ្មានអ្នកណាឡើយក្រៅពីបងប្រុសធំ របស់រាងតូច

" ហ្វូ.... "
" បងថេយ៍...." រាងក្រាស់ក៏រត់មកអោបប្អូនយ៉ាងលឿន
" មិនអីទេហេស៎ "
" ច៎ាស "
" អឹមបើចឹងខ្ញុំសុំទៅមើលមនុស្សរបស់ខ្ញុំចាត់ការនៅខាងក្រៅសិន " រាងក្រាស់និយាយដោយរាងអន់ចិត្តបន្តិច
" ឈប់សិន ឯងជាប្អូនរបស់ ជុងមែនទេ " ថេយ៍

" បាទ..បងគឺ .... "
" បងថេយ៍នោះអីចាំដែរទេ " ជុងវ៉ុនក៏អោបថេយ៍ដោយការនឹករលឹក ព្រោះតាំងក្មេងមកគេមិនដែលបានជួយថេយ៍ទៀតនោះទេ

" បងស្គាល់គេហេ៎ស " រាងតូចសួរដោយឆ្ងល់
" មែនហើយគេនេះហើយដែលបងនិយាយឲម៉ាក់ស្តាប់លើកមុន "
" ពិតមែនហេ៎ស "
" ចុះបងត្រូវជាអ្វីនិងនាងល្អិតម្នាក់នេះ ? "

To be continued......

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now