Part 13

88 6 0
                                    

" នែកុំមកធ្វើអី ឆ្កួតៗទៀតណាស់ខ្ញុំប្រាប់បងឲ្យហើយ....កុំសម្បីត....អឹប" រាងតូចនិយាយមិនទាន់ចប់ផងរាងក្រាស់ក៏ ទម្លាក់បបូរមាត់ដ៏ទន់របស់នាយពីលើបបូរមាត់ដែលនិយាយមិញនោះ
" អឹមម " រាងតូចខំរើផងធាក់ផងប៉ុន្តែនៅតែមិនបានផល ជុងវ៉ុនឃើញបែបនេះក៏កាន់តែឌឺនាងថែមហើយក៏អូសបបូរមាត់មករក កដ៏ក្រអូបរបស់រាងតូច ហើយក៏ថើបរួចក៏ខាំ
" អ្ហា.....ឈឺ ហឹក ហឹក កុំខាំអី... " រាងក្រាស់ឮហើយក៏ខាំកាន់ តែខ្លាំងហើយក៏បន្សល់ស្នាមទុកជាត្រាឲរាងតូចហើយបញ្ឈប់សកម្មភាពរបស់នាយរួចងើបចេញពីក មកមើលមុខរាងតូច
" មើលស្អី លែងដៃទៅ " រាងតូចខឹងនាយព្រោះមិញនាងបានសុំឲគេកុំខាំតែបែរជានាយខាំកាន់តែខ្លាំង
" មើលមិនបាន ឬក៏ចង់សាកម្តងទៀត " និយាយដោយនាយអោនទៅរករាងតូចដែលនៅខាងក្រោមខ្លួន
" ចេញ "
" មិន "
" ខ្ញុំប្រាប់ឲងើបចេញ "
" មិន!!ចង់យ៉ាងម៉េច "
រាងតូចឃើញថានាយនៅតែមិនព្រមស្តាប់ក៏នឹកឃើញល្បិចមួយ
" ខ្ញុំដឹងថាបងកំពុងចង់អានចិត្តនិងគំនិតខ្ញុំតែបងកុំភ្លេចថាខ្ញុំក៏ជាបិសាចដូចបងដែរ "
" អូនដឹងថាបងជាអ្វីហេ៎ស អ្នកណាប្រាប់អូន "
" ខ្ញុំដឹងដោយខ្លួនឯងមិនបាច់អ្នកណាប្រាប់នោះទេ "
" បើដឹងក៏ល្អហើយបងនិងមិនបាច់លាក់និងអូនទៀត "
" ល្មមងើបបានហើយ "
" ប្រាប់ហើយថាមិន "
" បងវ៉ុន~~~~ " រាងតូចហៅនាយដោយសម្លេងស្រាលដែលធ្វើឲនាយក្តៅក្នុងខ្លួនជាខ្លាំង
" បងវ៉ុន~~~~~ " រាងតូចឃើញនាយភ្លេចខ្លួនក៏លើកដៃ អោបកនាយអោយនាយអោនមករកមុខរបស់នាង
" ខ្ញុំសុំណាស់~~ " និយាយរួចរាងតូចក៏ថើបមាត់នាយរហូត ដល់ពេលនាយជឿស្លុប ក៏ហូសមាត់របស់នាងទៅរកកនាយថែថើបកនាយមួយសន្ទុះ
" អួយ លែងបង..អ្ហឹស....ហ្វូ " នាងក៏ខាំកនាយយកតែម្តង រហូតដល់ចេញឈាមទើបនាងព្រមប្រលែងហើយក៏រុញជុងវ៉ុនឲដួលរួចក៏រត់ចុះពីលើគ្រែ
" ស្មានមែនទេថាខ្ញុំឲលោកមែននោះ កុំសង្ឃឹម ហឹស " និយាយហើយក៏រត់ចេញទៅបាត់ទុកឲជុងវ៉ុនគេ អង្គុយមើលទាំងអស់សំណើច * ទាំងអស់គ្នាដឹងហើយថាជុងវ៉ុនគេជា បិសាចជញ្ជក់ឈាមហើយនាយមានឈាមមកពីណា * គឺនាយតែងតែ ខ្លែងបន្លំខ្លួនបែបនេះដើម្បីកុំឲ្យមានមនុស្សណាសង្ស័យទៅលើរូបគេ
" យប់នេះបងនិងចាត់ការអូនឲ្យបាន " រាងក្រាស់និយាយហើយក៏ដើរចេញពីបន្ទប់ចុះមកក្រោម ដើម្បីញ៉ាំអាហារជាមួយថេយ៍
ពេលចុះមកដល់ក៏នឹកល្បិចមួយដើម្បីឲយប់នេះកាន់តែងាយ ស្រួលសម្រាប់គេដើម្បីបានគេងជាមួយរាងតូច នាយក៏ទុកកន្លែងដែលនាងតូចខាំនោះវិញ មុនដំបូងនាយចង់ព្យាបាលឲហើយព្រោះវាគ្រាន់តែជារបួសធម្មតា ប៉ុន្តែនាយក៏នឹកគំនិតនេះឡើងហើយក៏ទុកវាចោលវិញ * ចប់បោះជុងវ៉ុនហើយ អាហ្វូអើយ *
" អរ ជុងវ៉ុនមកហើយហេ៎ស " ថេយ៍ឃើញជុងវ៉ុនចុះមកក៏ សួរព្រោះឡើងទៅហៅយូរហើយមិចក៏មកក្រោយអ្នកដែលឲ្យហៅទៅវិញមិនព្រមមកជាមួយគ្នា
" បាទបង " នាយតបទៅថេយ៍ ហើយក៏មិនភ្លេចមើលមុខរាងតូចដែរ ដើរមកដល់តុអាហារជុងក៏អង្គុយទល់មុខនិងរាងតូច ចំណែកថេយ៍អង្គុយនៅកន្លែងកណ្តាល ដាក់ខ្លួលអង្គុយភ្លាមថេយ៍ក៏មើលទៅជុងវ៉ុន
" ករបស់ឯងកើតអីជុង " ថេយ៍សួរដោយសារមិញឡើងទៅហៅប្អូនស្រីគេ តែមិចក៏កប្អូនខ្លួនស្នាមហើយឥឡូវករបស់ជុងវ៉ុនក៏មានស្នាមតែស្នាមនេះខ្លាំងជាងស្នាមនៅលើករបស់ប្អូននាយព្រោះវាមានឈាមហើយធំទៀតផងទើបនាយសួរឲច្បាស់
* ជុងវ៉ុនគេមិនបានតបនិងថេយ៍ទេ គេមើលមុខរាងតូចហើយថេយ៍ក៏កាត់ន័យយល់ផងដែរ *
" ហ្វូ " រាងតូចត្រូវភ្ញាក់ដោយសារសម្លេងរបស់បងប្រុសខ្លួន
" ច..ចាស បងប្រុស... " នាងតបទៅបងទាំងភ័យ ព្រោះថេយ៍ហៅនាងដោយសម្លេងកាច
" ហេតុអីក៏ធ្វើបែបនេះដាក់ជុងវ៉ុន "
" គឺ...គឺ...គេខាំអូនមុនទេ "
" ឯណា " ថេយ៍ធ្វើជាសួរព្រោះចង់ដឹងថាប្អូននិងឲមើលដែលទេ
" នេះ " ថេយ៍ធ្វើមុខឆ្ងល់
" ឯងបង្ហាញស្អីមកឲបងមើល ករបស់ឯងគ្មានអ្វីផងនិង " ថេយ៍មិញក៏រៀងឆ្ងល់ដែរព្រោះនាយបានឃើញស្នាមដែរតែមិនសូវច្បាស់
" មិចនិងអាចទៅរួច "
" បើមិនជឿហៅម៉ែដោះឲជួយមើលទៅ " ថេយ៍
" ម៉ែដោះ!!! " នាងតូចស្រែកហៅម៉ែដោះឲមកជួយមើលករបស់នាងថាមានស្នាមដែរទេ
" មានឃើញស្នាមអ្វីឬក៏អត់ម៉ែដោះ "
" មិនឃើញអ្វីទេ អ្នកនាងតូច ហា៎សចុះករបស់លោកប្រុសជុងហេតុអីក៏ទៅជាបែបនេះស្លាប់ហើយ " ម៉ែដោះតបនិងនាងតូចរួចក៏ងាកមករកថេយ៍វិញ តែគាត់ក៏ងាកចំករបស់ជុងវ៉ុនដែល មានឈាម
" មិនអីទេម៉ែដោះ "
" មកនេះមកម៉ែដោះលាងរបួសឲ "
" បា... "
" ម៉ែដោះមិនបាច់ធ្វើទេ ទុកឲអ្នកបង្កមើលថែគេទៅ " ថេយ៍កាត់សម្តីរបស់ជុងវ៉ុន
" អ្នកណាជាអ្នកធ្វើទៅលោកថេយ៍ " ម៉ែដោះ
" យ៉ាងមិចដែរ ទទួលកំហុកដែរទេ " ថេយ៍ក៏ងាកទៅរកប្អូនដែលកំពុងអោនមុខចុះនៅនិងតុ
" ខ្ញុំ....ខ្ញុំមិន... "
" បើឯងមិនមើលថែជុងវ៉ុនទេនោះ កុំសង្ឃឹមថាពេលថ្ងៃកំណើតឯង បងឲទៅ សេអ៊ូលជួបប៉ានិងម៉ាក់នោះ "
" បង...ថេយ៍ "
" តបមក មើលឬមិនមើល ? " ថេយ៍សួរ ព្រោះមិនចង់ឲប្អូនធ្វើដូចមនុស្សអាក្រក់តែងដើររករឿងគេអីនោះទេ
" ខ្ញុំនិងមើលថែបងវ៉ុន ខ្ញុំសុំទោសបងប្រុស ហឹក " នាងតូចដោយឃើញរឹកពារបងរបស់ខ្លួនដូចជាខឹងខ្លាំងក៏តបទៅអ្នកជាបងដោយមិនហ៊ានមើលមុខ
" បានហើយកុំយំអី បងមិនបានធ្វើអ្វីឯងនោះទេបងគ្រាន់តែចង់ឲឯងទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ " ថេយ៍និយាយលួង អ្នកជាប្អូនព្រោះនាងពេបរកយំទើបនាយលួងឲហើយ
" ចាស "
" នាំជុងវ៉ុនទៅលាងរបួសទៅហើយយប់នេះឲជុងវ៉ុនគេងបន្ទប់ឯងទៅព្រោះបន្ទប់ជុងវ៉ុនកំពុងតែធ្វើនៅរៀបចំមិនទាន់ហើយ "
" តែ... "
" កើតអីហេ៎ស បងឲគេគេងបន្ទប់ឯងព្រោះបងមិនចេះមើលថែមនុស្សប្រុសឈឺទេចឹងហើយឯងមើលថែគេទៅ "
" ចា..ចាស "


អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now