" ចឹងលោកឆាប់ទៅមើលនាងល្អិតនោះវិញទៅយើងត្រូវត្រឡប់ទៅវាំង វិញហើយ "
" បាទ " លោកគីមនិយាយចប់ក៏ដើរចេញទៅរកបន្ទប់កូនស្រី ចំណែកឯជុងគុកឃើញលោកគីមចេញទៅហើយ ក៏រៀបនិងចេញទៅដែរប៉ុន្តែ......
" ឈប់សិន ឯងជាអីឲប្រាកដ " ថេយ៍
" បងថេយ៍...នេះបងមកតាំងពីពេលណា "
" កុំសួរបន្លប់សំណួរ របស់យើងឆ្លើយមក "
" គឺ..ខ្ញុំគឺជុងគុក ប្អូនធម៌បងនិងហើយ មែនទេគ្រីស "
" មែ..មែនហើយបាទ លោកថេយ៍ ចៅហ្វាយរបស់ខ្ញុំនៅតែជាប្អូនធម៌របស់លោកថេយ៍ គ្មានជាអ្វីផ្សេងទេបាទ " គ្រីស និយាយទាំងបែកញើស
" ឲវាប្រាកដដូចមាត់ទៅ បើយើងដឹងថាឯងលាក់រឿងអីនិងយើងនោះយើងគ្មានថ្ងៃលើកលែងឲឯងនោះទេ "
" បាទបងថេយ៍ ខ្ញុំដឹងហើយ "
" និយាយចឹងរឿងនាងល្អិត អរគុណហើយដែលបានជួយ "
" មិនអីទេ នាងល្អិតក៏ដូចជាប្អូនរបស់ខ្ញុំដែល "
" អឺម " ថេយ៍ក្រហឹមតែបន្តិចក៏ដើរចេញពីរបន្ទប់បាត់ទៅ
" ប៊ិះទៅហើយចៅហ្វាយ "
" យើងមិចទៅដឹងថាគាត់មកនោះ "
" ចេះហើយដែលមិនទាន់ទៅ "
" ទៅណា "
" ចៅហ្វាយកុំលេងសើច...ក្រែងចៅហ្វាយត្រូវទៅវាំងវិញ "
" អរត្រូវហើយភ្លេច "
" ហោះទៅមែនទេចៅហ្វាយឬក៏បំបាំងខ្លួន "
" ឯងឆ្គួតទេអី បើបំបាំងខ្លួនទៅបងថេយ៍មិនសង្ស័យបាត់ទៅហើយទេអី "
" ចឹង....."
" ដើរទៅលាគ្រប់គ្នាសិនទៅចាំចេញហួសពីផ្ទះលោកគីម គ្រាន់បើហើយចាំបំបាំងទៅ "
" បាទចៅហ្វាយ "
" ឯងនេះ "
" ហេហេហេ "
" នៅ ហេហេហេ ស្អីមិចក៏មិនឆាប់ទៅ "
" បាទ បាទចៅហ្វាយ "
នៅបន្ទប់កូនស្រីលោកគីម
ទ្វារបន្ទប់ក៏បានបើកឡើងក៏បង្ហាញឲឃើញអង្គម្ចាស់សង្ហារ
" លោកគីម លោកស្រីគីម បងថេយ៍ ខ្ញុំលាទៅវិញសិនហើយ ព្រោះអ្នកម៉ាក់ហៅជាបន្ទាន់ "
" បាទធ្វើដំណើរដោយ សុវត្ថិភាព "
" បាទ ☺️ "
ជុងគុកនិងគ្រីសក៏បានចុះមកដល់ខាងក្រោមរៀបនិងចេញទៅហើយក៏ឮ សំឡេងនរណាម្នាក់ហៅនាយ
" ជុង " ថេយ៍ហៅជុងគុកដោយ សំឡេងធម្មតាមិនខឹងទៀតឡើយ
" បងថេយ៍ មានអ្វីមែនទេ " ជុងគុកក៏ឲគ្រីសទៅចាំនៅខាងក្រៅមុន
" ឯងមានអីជិះទៅវិញទេ "
" អរ...គឺ..."
" ចៅហ្វាយឡានមកហើយ "
" មិនអីទេបងគ្រាន់តែសួរបងខ្លាចឯងគ្មានអីជិះត្រឡប់ទៅវិញ "
" បាទចឹងខ្ញុំលាបងសិនហើយ "
" ប្រយ័ត្នប្រយែងតាមផ្លូវណា "
" បាទបង "
ជុងគុកក៏បានដើរសំដៅទៅឡើងឡានដែលមាន។ គ្រីសឈរចាំចំណែកឯថេយ៍ក៏ឈរមើលឡានដែលជុងគុកឡើងមុននោះចេញទៅដំណើរផុតពីក្រសែភ្នែក ហើយថេយ៍ក៏ដើរចូលក្នុងផ្ទះវិញ
*ក្នុងឡាន
" ចៅហ្វាយ "
" មានអីហេ៎ "
" ល្អហើយដែលម្ចាស់ស្រីដឹងមុន ឲ្យយ៉ានយកឡានមកយកចៅហ្វាយនោះ "
" មិនមែនឯងជាអ្នកប្រាប់មាតាទេហេ៎ "
" អត់ទេចៅហ្វាយ "
" បើអត់ក៏អត់ទៅ បើកឡានទៅ យ៉ានប្អូនយើងត្រឡប់មកពីប៉ារីសហើយឬនៅ "
" មកដល់មុននេះបន្តិចចៅហ្វាយ " យ៉ាន
" គេមាននិយាយអ្វីទេ "
" ម្ចាស់តូចសួររកម្ចាស់ប្រុសមុនគេបាទ "
" ក្មេងនេះ ហឹហឹហឹ " ជុងគុកអស់សំណើចនិងប្អូនប្រុសដែលតែងតែតាមគេទាំងពីក្មេងរហូតដល់អាយុពេញវ័យ...........មួយសន្ទុះក្រោយមក ជុងគុកក៏បានធ្វើដំណើរមកដល់វាំង
*អ្នកនៅខាងក្នុងដំណាក់
ជុងវ៉ុនគ្រាន់តែឮសំឡេងឡានមកដល់ ក៏រត់សំដៅទៅខាងក្រៅភ្លាម ....
" បងជុង ហិហិ " ជុងវ៉ុនបានហៅជុងគុក ទាំងដែលមិនទាន់ចុះពីឡានផង
" វ៉ុន អូហូនឹកណាស់ " ជុងគុកឃើញប្អូនក៏ចុះពីឡានដើរសំដៅទៅអោបប្អូនប្រុសដែលគេស្រឡាញ់ខ្លាំងបំផុត
" ខ្ញុំនឹកបងណាស់ដឹងទេ "
" បងមិនដឹងទេ ហាហាហា "
" បងឯងនេះ ចាំមើលណា "
" ចាំមើលស្អី បងមានបានធ្វើអីឯណា "
" 😒😒😒 "
កំឡុងពេលដែលបងប្អូនពួកគេកំពុងនិយាយគ្នាបិតា និងមាតា របស់ពួកគេក៏ដើរមក
" បុត្រមកវិញហើយហេ៎ជុង " បិតា
" បាទ បិតា "
" ឆាប់ចូលមកខាងក្នុងមកនៅនិយាយអ្វីនិង " មាតា
" បាទមាតា តោះវ៉ុន "
" បាទម្ចាស់បង "
" ម្ចាស់បងអី វ៉ៃឥឡូវហើយឯង "
" ខ្ញុំធ្វើលេង ហិហិ "
" តោះ ចូលក្នុងទៅ "
*នៅខាងក្នុង
" ជុង "
" បាទម្ចាស់ម៉ាក់ " ជុងគុក និង ជុងវ៉ុនឆ្លើយស្របគ្នា
" មាតាមិនបានហៅបុត្រទេ ជុងវ៉ុន "
" បុត្រឮម្ចាស់ម៉ាក់ហៅជុង " ជុងវ៉ុននិយាយទៅកាន់មាតារបស់គេ
" មាតាឈប់ប្រើរាជស័ព្ទទៀតទៅកូនមិនចង់និយាយខុសពីមនុស្សលោកទេ " ជុងគុក
" បើចឹងចង់ឲមាតាធ្វើយ៉ាងម៉េច "
" ក៏មាតានិយាយភាសាធម្មតាទៅ ប្តូរពីមាតាទៅជា ម៉ាក់ បិតាទៅជាប៉ា ខ្ញុំនិងជុងវ៉ុនពួកយើងរៀននិយាយបែបរហូតហើយ "
" បិតា ក៏យល់បែបនេះដែរ "
" បិតា??? " ជុងវ៉ុន & ជុងគុក
" មិនមែនទេ បិ..ទេៗ ប៉ាចង់និយាយថាប៉ាក៏យល់ស្របនិងកូនៗដែរ "
" ចុះមាតានោះ "
" ក៏បានម៉ាក់យល់ព្រម "
" Yeah~ High-five "
" អូមែនហើយ...ម៉ាក់ប៉ាកូនមានរឿនចង់ប្រាប់អ្នកទាំងអស់គ្នា "
" រឿងអ្វី "
" គឺរឿងគូរបស់ជុងវ៉ុន " គ្រាន់តែឮបែបនេះជូងវ៉ុនក៏ឆ្ងល់ភ្លាម
" គូខ្ញុំ?? អ្វីទៅបងគុក "
" បងទើបតែមកពីផ្ទះរបស់គូដណ្ដឹងឯង "
" ហា៎ ខ្ញុំមានគូដណ្តឹងតាំងពីពេលណា ម៉ាក់ប៉ា "
" ម៉ាក់មិនដឹងរឿងទេ សួរបងឯងទៅ "
" បងឆាប់និយាយមក "
" គឺ អញ្ចេះទេបងទើបតែបានជួយជីវិតរបស់ប្អូនស្រីបងថេយ៍ បងក៏ទើបតែដឹងរឿងនៅពេលដែលបងប៉ះខ្លួននាងតូចនោះទេ "
" បងចង់បានន័យថា... "
" មែនហើយនាងគឺជាមនុស្សដែលឯងឃើញក្នុងសុបិន នោះ "
" ពិតមែនហ្អេ នេះមនុស្សស្រីដែលនៅក្នុងសុបិន្តរបស់ខ្ញុំគឺជាប្អូនស្រីរបស់បងថេយ៍"
" មែនហើយបងមុនដំបូងក៏ស្មានមិនដល់ដែរតែបែប នេះក៏ល្អព្រោះបងស្គាល់បងថេយ៍ច្បាស់ "
" តែថាបងប្រាកដឬអត់ ? ថាបងថេយ៍និងព្រមឱ្យនាងមកឱ្យខ្ញុំនោះ "
" បើពួកឯងជាគូនឹងគ្នានោះទោះមានឧបសគ្គអ្វីក៏មិនអាចរារាំងពួកឯងឲ្យជួបគ្នាបានដែរ "
" បាទ ខ្ញុំជឿលើបងប៉ុន្តែពេលនេះនាងយ៉ាងម៉េចទៅហើយ "
" បងបានឱ្យនាងលេបថ្នាំដែលម៉ាក់បានផ្សំនោះឲ្យនាងលេបហើយប្រហែលជាមួយរយៈទៀតទើបនាងជាសះ ស្បើយ "
" បានហើយៗកូនឆាប់នាំគ្នាទៅសម្អាតខ្លួនទៅម៉ាក់នឹងរៀបចំម្ហូបឱ្យពួកកូនៗណា "
" បាទ " ពួកគេទាំងពីរនាក់បងប្អូនក៏រត់ទៅបន្ទប់ដំណាល់គ្នា.........
* ត្រឡប់មកបច្ចុប្បន្នវិញ *
" រឿងគឺវាបែបនេះ " ថេយ៍
" ចឹងបងក៏ដឹងហើយមែនទេថា ប្អូនបងនិងខ្ញុំគឺ... " ជុងវ៉ុននិយាយទៅកាន់ថេយ៍ទាក់ៗ
" មែនហើយបងដឹង មុនដំបូងបងក៏ទទួលយកមិនបានព្រោះបងធ្លាប់ប្រាប់ជុងគុកថាបងស្អប់ បិសាចជញ្ជក់ឈាមណាស់បងមិនចង់រាប់រកនោះទេប៉ុន្តែចុងក្រោយអ្នកដែលបងរាប់អានបែរជាក្លាយជាបិសាចជញ្ជក់ឈាមទៅវិញ "
" ចឹង...តើបងព្រមអោយខ្ញុំមើលថែប្អូនបងរហូតទេ "
" ឯងនេះហ៊ានដូចបងរបស់ឯងណាស់ បានបើឯងនិយាយចឹងទៅហើយបងមានតែចាំមើលប៉ុណ្ណោះ ប៉ុន្តែបងប្រាប់ជាមុនមនុស្សដែលឯងគួរតែសុំនោះមិនមែនបងហើយក៏មិនមែនប៉ានិងម៉ាក់របស់បងដែរ... "
" មានន័យថាយ៉ាងមិចទៅបងថេយ៍ "
" បងរបស់ហ្វូម្នាក់ទៀតគេនៅឯក្រៅប្រទេសគេក៏មិនទាន់ដឹង រឿងរបស់ឯងនិងហ្វូទេហើយអ្នកដែលឯងត្រូវខ្លាចនោះគឺជាគេមិនមែនបងព្រោះបងជាមនុស្សធម្មតាទេគេទើបមានអំណាច "
" ឈប់សិនបងនិយាយនេះ ខ្ញុំវង្វេងអស់ហើយ ក្រែងបងជាបងទីមួយរបស់ហ្វូត្រូវទេ ហើយហេតុអីបានបងនិយាយថាបងគ្មានអំណាចនិងសម្រេចរឿងនេះ "
" បងទីមួយមិនគួរឲ្យខ្លាចដូចបងទីពីរទេ " សម្លេងមួយបានបន្លឺឡើងពីក្រោយខ្នងរបស់ថេយ៍To be continued.....
YOU ARE READING
អាថ៌កំបាំងបិសាចជញ្ជក់ឈាម
VampireYANG JUNGWON X KIM YUFU នេះជារឿងដែលខ្ញុំសរសេរដំបូងបើខុស ឬខ្វះខាត់ត្រង់ណាកុំប្រកែប្រកាន់ 🙏🏻 សុំទោសរាល់កំហុសខុសឆ្គងនិងការសរសេរពាក្យមិនសមរម្យ 🙏🏻 ( Version បែបមិនចំជាបិសាចដែលសាហាវកាប់ចាក់អីឃោរឃៅទេ it's like vampire, Romantic )