Part 9

129 7 1
                                    

នៅភូមិគ្រឹះគីម
លោកគីមបីកូនស្រីចូលទៅខាងក្នុងផ្ទះរត់សំដៅទៅបន្ទប់របស់កូនស្រី ហើយក៏ដាក់នាងនៅលើគ្រែគេងរបស់នាងចាំវត្តមានរបស់ស្តេចខ្លួនមកជួយកូនស្រី
" កូនហ្វូ កូនកុំកើតអីណា "
" លោកប្តី…"
" លោកប៉ា " កូនប្រុសទាំងពីរក៏ហៅឪពុកដំណាលគ្នា
" លោកប្តីមិនអីទេហេស៎ " អ្នកជាប្រពន្ធក៏រត់មកអោបប្តី ទាំងចិត្តសប្បាយ
" លោកប៉ាប្អូនស្រីកើតអីនិង " រ៉ូតូក៏បានសួរទៅអ្នកជាប៉ា
" អូនហ្វូ..ឆាប់ដឹងខ្លួនឡើង "
" កុំដាស់ប្អូនឯងអីឲនាងសម្រាកសិនទៅ "អ្នកម្តាយក៏បានដើរមកអង្គុយជិតកូនស្រីហើយនិយាយ ទៅកាន់កូនស្រី
" ម៉ាក់ប្រាប់ហើយនិយាយហើយហេតុអីក៏កូនមិនស្តាប់ហ៎ាស ម៉ាក់សុំទោសកូនសម្លាញ់ម៉ាក់ការពារកូនមិនបានល្អហឹកហឹក " លោកស្រីគីមយំយ៉ាងខ្លាំង
" បានហើយអូនកុំបន្ទោសខ្លួនឯងអី "
" បងកូនយើងមិនអីទេមែនទេ "
" ប្រាកដណាស់អូន លោកម្ចាស់និងមកជួយកូនយើងអូនកុំបារម្ភ "លោកគីមអោបនិងនិយាយលួងលោមប្រពន្ធហើយក៏បាននាំប្រពន្ធ ទៅអង្គុយសម្រាក
  ងាកមកមើលការប្រយុទ្ឋដ៏ខ្លាំងក្លាឯណេះវិញ
  ជុងគុកបានវាយឲ សុងយ៉ុនត្រូវរបួសធ្ងន់ហើយក៏បាននិយាយ ព្រមានគេ
  " បើឯងហ៊ានតែមករញ៉េរញ៉ៃនិងគ្រួសារមួយនេះទៀតយើងនិងមិន ទុកឲឯងមានជីវិតទៀតនោះទេ "
  " ឆឺស ឯងនិងហេសដែលកំចាត់យើងបាន "
  " បើឯងមិនជឿក៏មើលសភាពឯងឥឡូវទៅ មិនស្មើនិងសត្វផង "
"  ឯង... "
" យ៉ាងម៉េច ឬក៏ចង់ត្រូវទៀតតែណាស់ហើយយើងមិនចង់សម្លាប់ សត្វទេយើងលើកលែងឲឯងតែម្តងនេះបើលើកក្រោយឯងហ៊ានប៉ះនាងនិងគ្រួសារមួយនេះទៀតឯងនិងស្លាប់ក្រោមបាតជើងយើងជាមិនខាន "
" យកសុងយ៉ុនទៅវាំងវិញទៅ ហើយពួកឯងដែរកុំចេះតែធ្វើតាម អាម្នាក់នេះបញ្ជាប្រយ័ត្នយើងយកពួកឯងទៅត្រាំភ្លើង "
" ទទួលបញ្ជាអង្គម្ចាស់ "
" ពួកឯងទៅវាំងមុនចុះយើងទៅមើលលោកគីមបន្តិចសិន "
" អង្គម្ចាស់ខ្ញុំម្ចាស់សុំទៅដែរបាទ "
" ឯងនេះ…ក៏បាន "
   ជុងគុកនិងជំនិតក៏បានធ្វើដំណើរទៅភូមិគ្រឹះគីម
" លោកគីម "
" អង្គម្ចាស់ "
" ជុងគុក ? នេះឯង "
" បងថេយ៍ ...? "
" ចាំខ្ញុំប្រាប់តាមក្រោយតែពេលនេះ ខ្ញុំសុំទៅមើលនាងតូចនោះសិន "
" ឯង... "
" កូនថេយ៍បានហើយ ឲអង្គ...អត់ទេប៉ាចង់និយាយថាឲជុងគុក គេឡើងទៅមើលប្អូនស្រីឯងសិនទៅ "
" បាទក៏បាន "
" នាងនៅឯណា "
" ខ្ញុំបានដាក់នាងឲនៅសម្រាកខាងលើបន្ទប់របស់នាង "
" បាទ " និយាយហើយជុងគុកក៏ឡើងទៅបន្ទប់របស់កូនស្រីលោកគីម

អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now