" បងទីមួយមិនគួរឲ្យខ្លាចដូចបងទីពីរទេ " សម្លេងមួយបានបន្លឺឡើងពីក្រោយខ្នងរបស់ថេយ៍ គ្មានអ្នកណាក្រៅពីរាងតូចនោះទេ នាងបានឈរស្តាប់ជុងវ៉ុននិងថេយ៍និយាយគ្នារហូតដល់ថេយ៍និយាយរំលឹកអំពីបងទីពីរបស់នាង
" អូនហ្វូ មកតាំងពីស្មើរណា ? "
" បងថេយ៍ដឹងហើយថាខ្ញុំមកស្តាប់អ្នកទាំងពីរនិយាយតាំងពីយូរហ៎កុំមកធ្វើជាភ្ញាក់ផ្អើល "
" បងធ្វើលេង "
" ឈប់..មិញនេះខ្ញុំស្តាប់ឮថាខ្ញុំនិងបងជុងវ៉ុនគឺជាគូនិងគ្នាមែនទេ "នាងតូចសួរទៅកាន់បងប្រុសខ្លួនទាំងឆ្ងល់
" ដូចដែលឯងស្តាប់ឮ "
" អ៎រ..... "
" យ៉ាងម៉េចមិនរំភើបទេ " ថេយ៍ដែលជាបងប្រុសមើលមុខប្អូនហើយសួរ
" ខ្ចិលរំភើបណាស់ ឃើញមុខរហូតហើយ " នាងតូចនិយាយ កន្លែង ឃើញមុខរហូត ដោយសំឡេងតិចៗ ប៉ុន្តែក៏អាចឲ្យរាងក្រាស់ស្តាប់ឮព្រោះគេជាបិសាចជញ្ជក់ឈាមចឹងហើយទើបគេអាចស្តាប់បានសំឡេងឆ្ងាយនិងជិតបានច្បាស់ ហើយពេលគេឮរាងតូចនិយាយបែបនេះគេក៏អត់ញញឹមអត់បាន
" លោកញញឹមស្អី " រាងតូចសួរទៅកាន់ជុងវ៉ុនទាំងឆ្ងល់និងខ្នាញ់
" មិនបានញញឹមទេ ឃើញពេលណាដែលបងញញឹម " ជុងវ៉ុនឆ្លើយទៅកាន់រាងតូចនិងឆ្លៀតធ្វើមុខឌឺទៅកាន់រាងតូច
" បងថេយ៍មើលគេឌឺអូនហ៎ក " ធ្វើមុខកំសត់ទៅកាន់ថេយ៍
" អាៗបានហើយឆាប់ចូលក្នុងផ្ទះវិញទៅ "
" លោកប្រុសទាំងពីរ អ្នកនាងអាហាររៀបចំរួចរាល់ហើយ " ពេលនោះម៉ែដោះក៏បានមកដល់
" ចា៎សម៉ែដោះ ខ្ញុំទៅមុនហើយខ្ចិលនិយាយជាមួយអ្នកខ្លះណាស់ 😛 "
" បាទទទទទ " ជុងវ៉ុនក៏តបទាំងឌឺ
" លោក....ចាំមើលណាស់ " រាងតូចចង្អុលមុខរាងក្រាស់ហើយ ក៏មិនភ្លេចនិយាយគម្រាមទៅកាន់រាងក្រាស់ផងដែរ ហើយក៏រត់ចូលក្នុងផ្ទះបាត់
" បាទចាំតែមើលទេ ហិហិ " រាងក្រាស់មើលរាងតូចរត់ចូលផ្ទះហើយមិនភ្លេចតបទៅរាងតូចដែរ
" ឯងនេះ ហឹសហឹស " ថេយ៏ឈរមើលពួកគេឌឺគ្នាទាំងអស់សំណើច
" ប្អូនបងពិនឌឺណាស់ "
" នាងតែប៉ុណ្ណឹង "
" និយាយអញ្ចឹងបងមិនទាន់និយាយរឿងប្អូនទីពីររបស់បងចប់ទេ "
" ចាំពេលក្រោយចុះឥឡូវឆាប់ទៅញ៉ាំបាយជាមួយនាងល្អិតសិនទៅ ប្រយ័ត្ននាងងរបងមិនជួយទេ "
" បាទបង ហិហិ "
* មកមើលខាងក្នុងផ្ទះ
នាងតូចដើរពីក្រោយម៉ែដោះរបស់ខ្លួននិងត្អូញត្អែរដាក់ម៉ែដោះ
" ម៉ែដោះ មើលគេម្នាក់នោះមិញចុះ ពិនឌឺខ្ញុំណាស់ហឹកហឹក "
" អ្នកនាងរបស់ម៉ែដោះមិនដែលចាញ់អ្នកណាស្រាប់ហើយ ហេតុអីបានជាទៅចាញ់លោកប្រុសជុង ទៅវិញ "
" ក៏មកពីគេ...អឺ..គឺ..គេ ហុឺយ ខ្ញុំមិនដឹងទេ "
" មិនមែនអ្នកនាងរបស់ខ្ញុំលង់ស្នេហ៍និងសម្រស់របស់លោកប្រុសជុងបាត់ទៅហើយទេហេ៎ស "
" ម៉ែដោះ " នាងតូចនិយាយទាំង ងរងក់និងអៀន
" អ្នកនាងមុខក្រហមហើយ "
" ខ្ញុំឈប់និយាយជាមួយម៉ែដោះហើយខ្ញុំឡើងទៅបន្ទប់ហើយ " និយាយហើយក៏ដើរឡើងទៅបន្ទប់
" អ្នកនាងមិនញ៉ាំបាយទេហ៎េស "
" ខ្ញុំមិនឃ្លានទេ " ស្រែកពីខាងលើមក ហើយក៏ចំពេលជុងវ៉ុន និងថេយ៍ចូលមកដល់ល្មម
" អូនហ្វូកើតអីម៉ែដោះ " ថេយ៍សួរអ្នកជាម៉ែដោះទាំងឆ្ងល់ ព្រោះមិញឃើញរត់ចូលផ្ទះតាមម៉ែដោះសោះតែបែរជា ដើរឡើងទៅបន្ទប់តាំងៗទៅវិញ
" ហឹសហឹស ខ្ញុំញ៉ោះអ្នកនាងលេង តែអ្នកនាងបែរជាអៀន " ម៉ែដោះផងសើចផង
" ម៉ែដោះក៏ដឹងថានាងល្អិតនេះពិនងរ ហិហិ "
" ខ្ញុំដឹងតែខ្ញុំវាជ្រុលមាត់ លោកប្រុសទាំងពីរឆាប់ទៅញ៉ាំបាយទៅចាំម៉ែដោះទៅមើល "
" មិនអីទេម៉ែដោះ ទុកឲ្យខ្ញុំវិញ " ជុងវ៉ុននិយាយកាន់ម៉ែដោះដែលរៀបនិងឡើងទៅមើលនាងតូច
" ចា៎ស..!?? អឺ..គឺ " ម៉ែដោះរៀងស្ទាក់ស្ទើបន្តិចហើយមើលមុខថេយ៍រួចក៏តប
" ចា៎សបាន "
" បង និង ម៉ែដោះញ៉ាំបាយមុនទៅ "
" Ok " ថេយ៍ក៏ឆ្លើយហើយក៏ដើរទៅតុអាហារ......ចំណែកឯជុងវ៉ុនក៏ឡើងទៅរកនាងតូច
* បន្ទប់គេង *
" ម៉ែដោះអើយម៉ែដោះ ហេតុអីក៏មកបង្អាប់គ្នាឯងទៅវិញ " នាងតូចបន្ទាប់ពីឡើងមកបន្ទប់ក៏អង្គុយរអ៊ូម្នាក់
តុក តុក
" ម៉ែដោះ ខ្ញុំខឹងហើយមិនបាច់មកលួងទេ " នាងនិយាយទាំងអង្គុយបែរខ្នងដាក់ទ្វារ
ទ្វារក៏បានបើដោយស្នាដៃរបស់រាងក្រាស់ ហើយរាងក្រាស់ក៏ដើរសំដៅទៅរកនាងតូចរួចក៏ឡើងលើពូកអង្គុយពីក្រោយនាង
" ម៉ែដោះមិនកាន់ជើងខាងខ្ញុំទេ បែរជាកាន់ជើងប្រុសម្នាក់នោះអា..មិនមែនទេ បងជុងវ៉ុនទៅវិញ ហឹស "
" ម៉ែដោះក៏ដឹងថាខ្ញុំមិនចង់ស្រឡាញ់អ្នកណាទេហេតុអីក៏ម្នាក់ៗចង់រកគូឲ្យខ្ញុំ ឥឡូវឃើញទេគេមក..." និយាយបានពិននេះនាងតូចក៏គាំងនៅមួយកន្លែង ព្រោះមិញមិនបានចាប់អារម្មណ៍ថាជាម៉ែដោះឬមិនមែនព្រោះរាល់ដងឲ្យតែនាងងរឬខឹង មានតែម៉ែដោះទេដែលមកលួង ពេលដែលងាកមុខមើល ក៏ចំពេលជុងវ៉ុនខិតមុខមកដូចគ្នា ក៏ធ្វើឲច្រមុះអ្នកទាំងពីរប៉ះគ្នា
" ហេតុអីក៏មិននិយាយតមក " ជុងវ៉ុនខិតមុខមកកាន់តែជិតមុខនាង នាំឲ្យអ្នកម្ខាងទៀតដឹងដល់ខ្យល់ដង្ហើមក្តៅរបស់នាយ
" ..... " មុខពួកគេកាន់តែជិតទៅៗ របស់ដល់ខ្លួនរបស់ហ្វូរឹងនៅមួយកន្លែង
" និយាយតមកបងចង់ស្តាប់ "
" ហេតុអីក៏មុខគាត់សង្ហាយ៉ាងនេះ មិន..មិនមែនទេ អត់ស្អាតអត់សង្ហាអីទេ កុំ កុំ ហ្វូ តាំងចិត្ត ដកដង្ហើមមួយៗ " គិតក្នុងចិត្ត ហើយនាយក៏ស្តាប់ឮរួចក៏អស់សំណើច
" បង...បង...ហេតុអីក៏ជាបងទៅវិញ ឯណាម៉ែដោះ " នាងតូចនិយាយហើយក៏រកខិតខ្លួនចេញពីរាងក្រាស់បន្តិច ប៉ុន្តែរាងក្រាស់ដឹងមុនក៏អោបរាងតូចជាប់
" បងឲ្យគាត់ចាំនៅខាងក្រោម ហើយក៏បងឡើងមកមើលអូន "
" លែង...ខ្ញុំប្រាប់អោយលែង " រាងតូចរើផងវាយផង ប៉ុន្តែមិនបានសម្រេច
" បើរើទៀតបងនិង... " មើលមាត់របស់រាងតូច
" និងអី "
" គឺបែបនេះ ..... "To be continued......
Noted : Admin ច្រលំដាក់បងតួស្រីឈ្មោះជីន ចឹងហើយ Admin កែដាក់ ហារ៉ូតូវិញ ហើយadmin ក៏បានកែសាច់រឿងខ្លះៗដែរ Thanks reader 🙏🏻♥️
YOU ARE READING
អាថ៌កំបាំងបិសាចជញ្ជក់ឈាម
VampireYANG JUNGWON X KIM YUFU នេះជារឿងដែលខ្ញុំសរសេរដំបូងបើខុស ឬខ្វះខាត់ត្រង់ណាកុំប្រកែប្រកាន់ 🙏🏻 សុំទោសរាល់កំហុសខុសឆ្គងនិងការសរសេរពាក្យមិនសមរម្យ 🙏🏻 ( Version បែបមិនចំជាបិសាចដែលសាហាវកាប់ចាក់អីឃោរឃៅទេ it's like vampire, Romantic )