Part 14

141 5 0
                                    

" ចា..ចាស " តបរួចរាងតូចក៏បន្តញ៉ាំបាយធម្មតា អ្វីដែលមិនធម្មតាគឺជុងវ៉ុន
ពេលយប់ក៏បានមកដល់
* នៅក្នុងបន្ទប់ *
" មើលទៅប្រហែលយូរទៀតទើបឡើងមក...ទៅងូតទឹកអោយហើយសិន " រាងតូចឃើញថាជុងវ៉ុនមិនទាន់ឡើងមកក៏រៀបចំទៅងូតទឹកសម្អាតខ្លួនអោយហើយមុននិងជុងវ៉ុនមក
រាងតូចចូលបន្ទប់ទឹកមិនដល់ 5នាទីផងរាងក្រាស់ក៏បើកទ្វារចូលមក ពេលរាងក្រាស់ដើរចូលមកក្នុងបន្ទប់ក៏មិនឃើញរាងតូចក៏ចម្លែកចិត្តបន្តិច ប៉ុន្តែពេលឮសម្លេងបើកទឹករាងក្រាស់ក៏ដឹងភ្លាម
" ហេតុអីក៏មិនចេះប្រយ័ត្នសោះចឹង " ជុងវ៉ុននិយាយដោយហួសចិត្ត រួចក៏ដើរចេញទៅក្រៅវិញ * why bong jenh tv krav *
10នាទីក្រោយមក ជុងវ៉ុនក៏បានត្រឡប់មកបន្ទប់វិញ ពេលដែលរាងក្រាស់បើកចូលមកនាយមិនបានចាប់អារម្មណ៍អ្វីទេរួចនាយក៏បែរទៅបិទទ្វារ ហើយនាយក៏រៀបនិងដើរទៅគ្រែប៉ុន្តែពេលងាកមកក៏ធ្វើឲនាយគាំងនៅមួយកន្លែង.......
" ប..បងចូលមកបានយ៉ាងម៉េច? " រាងតូចច្រលឹងរុំកន្សែងបង្ហាញឲ្យឃើញដើមទ្រូង និងដៃជើងដ៏ស្រឡូនគួបផ្សំនិងសក់សើមៗ ធ្វើឲ្យរាងក្រាស់សម្លឹងមើលមិនឈប់
" បងវ៉ុន បង នែបងវ៉ុន គាត់កើតស្អីនិង!? " រាងតូចឆ្ងល់ព្រោះ នាងហៅ 2 3ដង ហើយនៅតែមិនកម្រើក នាងក៏ដើរសម្តៅទៅរកនាយ * ទេកូនស្រី កូនឯងភ្លេចថាខ្លួនពុងពាក់អីទេដឹង 🥹 *
ពេលដើរមកជិតរាងក្រាស់រួច រាងតូចក៏យកដៃទៅកេះដើមដៃរាងក្រាស់តិចៗ
" បងវ៉ុន បងកើតអីនិង "
" អ..អរ...អត់ទេបង..អឹក...អឹបង ចង់ទៅគេងហើយ " នាយក៏ដើរទៅគ្រែដើម្បីគេង តែត្រូវរាងតូចឃាត់
" បងមិនលាងរបួសទេ ? "
" អូនលាងរបួសឲ្យបងពេលបងគេងលក់ក៏បា..បាន "
" ន៎ែ I'm not free with you "
" ចឹងគេងទៅមិនបាច់លាងទេ "
" ឈប់ "
" យ៉ាងម៉េច " នាយនិយាយតែប៉ុណ្ណេះ ហើយក៏មើលមុខរបស់រាងតូច ដែលធ្វើឲ្យរាងតូចព្រឺសម្បុរខុសធម្មតា
" ប..បងអង្គុយទៅខ្ញុំទៅយកប្រដាប់ប្រដាមកសម្អាតឲ្យ " ដោយខ្លាចក្រសែភ្នែកនាយពេករាងតូចក៏ប្តូរប្រធានបទ
" 😏ក៏បាន "
មួយសន្ទុះក្រោយមក
រាងតូចក៏ត្រឡប់មកវិញដោយបានស្លៀកពាក់ អាវត្រឹមជង្គង់និងខោខ្លី ហើយក៏មានប្រដាប់ប្រដាក្នុងដៃផងដែរ
" ហេតុអីក៏យូរម្លេះបងងងុយហើយ " រាងក្រាស់ឃើញរាងតូចមកដល់ក៏និយាយដោយសម្លេង ងុលៗ
" លាងរបួសហើយ បងអាចគេងបានហើយ " រាងតូចនិយាយរួចក៏ដាក់ប្រដាប់ប្រដានៅលើតុជិតក្បាលគ្រែ រួចអោនមើលរបួស
ដោយសារកៅអីក្នុងបន្ទប់ធ្ងន់ពេកនាងក៏ខ្ចិលពិបាកអ្នកណាទើបសុខចិត្តឈរលាងរបួសឲ្យនាយ
នាងតូចឈរលាងបានមួយសន្ទុះ រាងក្រាស់ក៏និយាយ
" មិចក៏មិនយកកៅអីមកអង្គុយ "
" ធ្ងន់ពេក ខ្ចិលណាស់បែបនេះហើយស្រួល "
" ចាំបងលើក.... "
" មិនបាច់ទេ បងអង្គុយចុះមកលាងតែមួយភ្លែតទេហើយៗ " ដោយឃើញនាងតូចអោនចុះឡើង ពិបាកភ្នែកពេកនាយក៏ទាញចង្កេះរបស់រាងតូចឲមកជិតខ្លួន
" បងធ្វើអី? " នាយមិនតប ក៏ទាញដៃនាងឲ្យមកអង្គុយលើភ្លៅរបស់ខ្លួន
" បងមិនធ្ងន់ទេហេ៎ស...អឹក.. " រាងតូច មើលមុខនាយរួចក៏លេបទឹកមាត់ឲសើមបំពង់កបន្តិច
" អត់ទេ យ៉ាងម៉េចខ្លាចហេ៎ស ? " នាយឃើញនាងតូចធ្វើមុខអេសអុញ ក៏លូកដៃទៅអោបចង្កេះនាងរួចក៏និយាយ
" លាងរបួសបងឲ្យលឿនមក បងងងុយប្រយ័ត្នបងគេងបាត់ទៅ " នាយក៏ដាក់ក្បាលកើយស្មានាងដែលធ្វើឲនាងតូចមានអារម្មណ៍ថាក្តៅមុខភាយៗយ៉ាងម៉េចមិនដឹងហើយក៏សម្រួលអារម្មណ៍ឲធម្មតាវិញរួចក៏បន្តលាងរបួសឲ្យហើយ
មួយសន្ទុះក្រោយរាងតូចក៏បានលាងរបួសឲនាយរួចរាល់
" បងវ៉ុន រួចរាល់ហើយ ???? " ដោយឃើញនាយមិនកម្រើកក៏ឆ្ងល់ នាងក៏អោនមើលមុខនាយ
" គេងហើយ??មើលយូរៗទៅក៏សង្ហាប៉ុន្តែក៏ពិនឌឺដែរគួរឲស្អប់ " នាងតូចនិយាយហើយក៏លើកដៃមកអង្អែលមុខនាយតិចៗ
" ធ្វើអី ? " រាងតូចអង្អែលមុខនាយសុខៗក៏ត្រូវដៃមាំចាប់ជាប់ ហើយនាយក៏សួររាងតូចដោយសម្លេងមាំ
" គឺ..គឺខ្ញុំលាងរបួសឲបងរួចហើយ ខ្ញុំហៅបងតែ...ឃើញថាបងមិនតបក៏ខ្ញុំ...អឺបើបងងើបហើយបងទៅសម្អាតខ្លួនទៅប៉ុន្តែហាមឲរបួសត្រូវទឹក ចឹងខ្ញុំសុំទៅផ្លុំសក់សិនហើយ " នាងតូចនិយាយរដាក់រដប់មិនសូវយល់ ហើយក៏រកងើបចេញទៅផ្លុំសក់ ប៉ុន្តែក៏ត្រូវនាយអោបជាប់
" បង....បងល្មមលែងខ្ញុំបានហើយ " និយាយដោយមិនហ៊ានមើលមុខនាយ
" បងសុំបិទភ្នែកមួយភ្លែតទៀតសិន " ថារួចនាយក៏កើយស្មារាងតូចដូចដើម ហើយក៏មិនភ្លេចលួចស្រង់ខ្លិនខ្លួននាងដែរ បន្តិចក្រោយមកនាយក៏យកមាត់របស់នាយថើបកនាងតូចតិចៗ
" បងធ្វើអីនិង " នាយមិនតបនិងរាងតូចហើយក៏បន្តថើបនាងតូច
" នៅឲ្យស្ងៀមទៅ បងមិនធ្វើអីផ្សេងទេ " នាយនិយាយសម្លេងងុលៗ ហើយក៏បន្តស្រង់ខ្លិននាងហើយគេងលើស្មារបស់នាងលក់បាត់ទៅ
30នាទី
នាងតូចឃើញរាងក្រាស់គេងលក់ហើយក៏ រៀបចំដាក់ឲរាងក្រាស់គេងនៅលើពូកថ្មមៗ ហើយនាងក៏នាំខ្លួនទៅផ្លុំសក់នៅបន្ទប់តែងខ្លួន បន្ទាប់ពីផ្លុំសក់និងលាបឡេរួចនាងក៏ត្រឡប់មកគេង
" អួយ... " ដាក់ខ្លួនគេងមិនទាន់ទាំងបិទភ្លើងស្រួលបួលផង ក៏ត្រូវភ្ញាក់ដោយសារមានដៃមកអោបចង្កេះនាង ពេលនាងងាកទៅមើលក៏ឃើញជុងវ៉ុនកំពុងសម្លឹងមើលមកនាងដោយក្រសែកភ្នែកពិបាកស្មាន
" បងភ្ញាក់ហើយហ៎េស " មុនដំបូងរៀងភ័យបន្តិចដែរតែពេលដឹងថាជារាងក្រាស់ក៏ ធ្វើធម្មតាវិញ
" ..... " នាយមិនតបគិតតែពីសម្លឹងមើលមុខនាងមិនឈប់
" មិនស្រួលខ្លួនមែនទេ ឬក៏ឈឺរបួស? " នាងក៏យកដៃទៅស្ទាបថ្ងាសរបស់នាយ
" ដូចជាមិនសូវក្តៅទេ..... បង.." នាងតូចត្រូវនៅមួយកន្លែង ព្រោះពេលនេះនាងកំពុងធ្វើឲ្យច្រមុះនាងនិងគេប៉ះគ្នា អ្នកទាំងពីរក៏បាននៅសម្លឹងមើលមុខគ្នាដោយនាងតូចភ្លេចខ្លួន រាងក្រាស់ក៏លូកដៃទៅទាញកញ្ចឹងកនាងមករកខ្លួន........

To be continued.....
Merry Christmas 🎄🎁

អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now