Part 17 ( ស្វាគមន៍គូប្រជែងសម្លាញ់ )

177 6 2
                                    

នៅប្រទេសស្វីស
រយៈពេលដែលថេយ៍មិននៅជុងវ៉ុនតែងតែនាំនាងល្អិត ធ្វើអ្វីលេងកុំឲ្យ អផ្សុកហើយតែងតែធ្វើឲ្យនាងញញឹមរាល់ថ្ងៃ...ប៉ុន្តែថ្ងៃនេះខុសពីរាល់ដង
" យ៉ាងម៉េចដែលមិចក៏មិនខ្លាំងទៀតទៅ " សម្លេងមាំសួរទៅកាន់អ្នកដែលត្រូវខ្លួនអោបរើមិនរួច
" បើលោកលេងខូចបែបនេះ បើខ្ញុំរើរួចនោះលោកត្រូវថ្នាំខ្លាំងហើយ "នាងតូចដែលកំពុងតែរើពីការអោបក៏និយាយទាំងទ្រាំមិនបាន នាងខឹងខ្លាំងណាស់ហេតុអីបានជានាយម្នាក់នេះលេងល្បិចដាក់នាងរហូតចឹង
" ពួកយើងហាត់តៃខ្វាន់ដូធម្មតាមិនមាន អាជ្ញាកណ្ដាលទេចឹងហើយបងលេងយ៉ាងមិចក៏បាន ហិហិ " រាងមាំនិយាយហើយក៏រឹតកម្លាំងអោបកាន់តែខ្លាំង
" អួយ...នែ៎...លេងអោបបែបនេះកាលបានដឹងថាអ្នកណាចាញ់អ្នកណាឈ្នះ "
" ក៏អូនជាអ្នកឈ្នះស្រាប់ហើយតើ ជុប " រាងក្រាស់និយាយបែបនេះក៏ព្រោះតែនាយខ្ចិលប្រកួតជាមួយនាងតូចទៀតព្រោះ
ថាខ្លាចជ្រុលដៃនាំតែអូនខឹងហើយក៏ថើបនាងតូចមួយខ្សិត
" លែងបាននៅចឹង "
" អត់ទាន់លែងទេ បើចង់ឲ្យលែងត្រូវមានលក្ខណខណ្ឌ "
" លក្ខណខណ្ឌស្អីទៀតហើយលោក "
" ថើបបងសិនមក 😙 "
" អត់ទេ លោកកេងចំណេញ "
" ឥឡូវថើបឬអត់ "
" អត់ទេ មើស លែងទៅឈឺណាស់ ថ្ងៃនេះខ្ញុំត្រូវទៅក្រៅផង "
" ក្រែងអូនចេញក្រៅមិនបានហេស៎ " នាយនិយាយដោយជ្រួញចញ្ចើមចូលគ្នា
" មានណាត់ ល្មមលែងបានហើយឬនៅ "
" ណាត់? ណាត់ជាមួយអ្នកណា ? "
" មិនមែនរឿងលោកទេ លែង "
" មិនមែនរឿងបងចឹងហេ៎ស ហឹស "
" មែនហើយ ពួកយើងមិនត្រូវជាអីនិងគ្នាទេចឹងហើយខ្ញុំមិនបាច់រៀបរាប់ប្រាប់លោកឡើយ " នាងតូច ឃើងនាយទម្លាក់ទឹកមុខចុះក៏ចេះតែនិយាយបញ្ឈឺរនាយថែម
" ល្អ....បាន ទៅចុះចឹង "
" អូយ នាយឆ្កួតលែងធម្មតាទៅថី ចាំបាច់រុញ "
" សុំទោស.... " ពីរម៉ាត់យ៉ាងខ្លីពីបរុស ដែលធ្លាប់តែតាមលួងនាង ឌឺនាងហើយនិងតែងតែជាបរុសតែម្នាក់ដែលនាងនិយាយរឿងសឹងតែគ្រប់រឿងប្រាប់គេ
" លោក... ន៎ែទៅណា ... YANG JUNGWON ឆ្កួតឥឡូវហើយខ្ញុំ ហឺយ " នាងតូច ក៏ងើបរួចរត់ទៅតាមពីក្រោយរាងក្រាស់
នៅបឹងខាងក្រោយផ្ទះ

" លោក...ន៎ែលោកកើតអីហ្នឹង "
" មិនបានកើតអីទេ " នាយតបដោយមិនងាកមកមើលមុខនាងតូចឡើយ
" លោក..ន៎ែ នាយ អឹស " ដោយទ្រាំមិនបាននាងក៏ទាញមុខរបស់គេឲ្យងាកមកមើលនាង
" លោកកើតអី " និយាយ ហើយក៏យកដៃទៅស្ទាបថ្ពាល់ទាំងសងខាងរបស់រាងក្រាស់
" មិនមានអីទេ " រាងក្រាស់តបទៅនាងតូចហើយក៏រកងាកទៅវិញតែក៏ត្រូវ នៅស្ងៀមពេលឮនាងតូចនិយាយបែបនេះ
" ប្រច័ណ្ឌមែនទេ? ហឺម " នាយក៏សម្លឹងមើលមុខនាងតូចរហូត
" បើមែនយ៉ាងម៉េច " បន្ទាប់ពីសម្លឹងរួចនាយក៏តបទៅនាងតូចហើយក៏ចាប់ស្មារបស់នាងតិចៗ
" អឺក គឺ ខ្ញុំសុំទោសមុននេះខ្ញុំគ្មានចេតនាទេ ខ្ញុំមិនគួរនិយាយខ្លាំងបែបនេះដាក់លោកទេ "
" មិនអីទេ បងទទួលយកបាន ប៉ុន្តែអ្វីដែលបងទទួលយកមិនបានពេលឮថា អូនមានណាត់ "
" តាមពិតខ្ញុំគ្រាន់តែណាត់ជួបមិត្តរបស់បងទី2 ទេ "
" ប្រុសឬស្រី "
" ចាំបាច់ដែលហេ៎ស "
" ចាំបាច់ ហើយខ្លាំងទៀតផង "
" អឺ..គឺ.... * អ្នកនាង លោកជេកមករកចាស៎ * " មិនទាន់ឆ្លើយតបផងក៏ត្រូវអ្នកបម្រើស្រីម្នាក់ ស្រែកកាត់
" គាត់មកដល់ហើយហេស៎ " នាងតូចក៏ងាកទៅសួរអ្នកបម្រើទាំងញញឹម
" ចាស៎..ឲ្យខ្ញុំទៅប្រាប់គាត់ទេថាអ្នកនាងរ... "
" មិនអីទេ ខ្ញុំទៅឥឡូវហើយ លោកគឺខ្ញុំត្រូវទៅហើយ " នាងតូចនិយាយរួចក៏រត់ទៅបាត់
" ចង់ជួបគេដល់ម្លឹង ហឹស " ជុងវ៉ុនមើលនាងតូចដែលរត់ទៅទាងមានស្មាមញញឹមជួប រួចក៏លួចអន់ចិត្ត

នៅខាងក្នុងផ្ទះ

" ហិហិ បងជេក " នាងតូចរត់មកដល់ខាងក្នុងក៏ស្រែកហៅឈ្មោះអ្នកដែលអង្គុយនៅលើសាឡុងចាំនាងតូច រួចក៏រត់ទៅអោប
" នឹកបងខ្លាំងណាស់មែនទេ នាងល្អិត " ជេកតហើយយកដៃអង្អែលក្បាលនាងតូច ថ្នមៗ
" ចា៎ស នឹកណាស់ សុំអោបឲ្យបាត់ហើយ "
" ចឹងអោបបង ឲ្យយូរៗមក បងក៏នឹកឯងដែរ ជុប " ជេកក៏ថើបថ្ពាល់នាងតូច ដោយសកម្មភាពទាំងអស់នៅក្រោមក្រសែភ្នែកពណ៌ក្រហម

"ហឹស គូប្រជែងយើងមកដល់ហើយតា៎ស ស្វាគមន៍គូប្រជែងសម្លាញ់ បើយើងមិនបានឯងក៏មិនបាន កុំសង្ឃឹមថាយើងឲ្យឯងស្រួលៗនោះ មនុស្សដែលយើងស្រឡាញ់ យើងមិនឲ្យអ្នកណាមកប៉ះឡើយ " ( The គូប្រជែងហើយមានសម្លាញ់ពីក្រោយទៀត ) ជុងវ៉ុននិយាយបញ្ចប់ប្រយោគចុងក្រោយហើយក៏វ៉ៃជញ្ជាំងមួយដៃ....

To be continued.....( ចាំមើលបងវ៉ុនមានវិធីអីចាត់ការបងជេក )

( ចាំមើលបងវ៉ុនមានវិធីអីចាត់ការបងជេក )

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now