part 1 " ចង្រៃយ៍ ហេតុអីក៏នៅតែរកនាងមិនឃើញទៀត "

637 16 0
                                    

ប្រទេសកូរ៉េខាងត្បូង

នៅខាងមុខក្រុមហ៊ុនដ៏ធំមួយបានបង្ហាញឲ្យឃើញនៅរាងក្រាស់ស្រស់សង្ហារកំពុងតែឈរមើល ទៅខាងក្នុងក្រុមហ៊ុនរបស់ខ្លួនដែលមានបុគ្គលិកកំពុងតែស្វាសស្វែងធ្វើការងាររៀងៗខ្លួន គេនោះគឺយ៉ាង ជុងវ៉ុន ប្រុសសង្ហារប្រចាំប្រទេសបន្ទាប់ពីបងប្រុសរបស់គេ ជុងគុក គេឆ្នាំនេះមានអាយុ 23 ឆ្នាំហើយគេមានក្រុមហ៊ុនផ្ទាល់ខ្លួន និង ជាសេដ្ឋីវ័យក្មេងពាន់លានទៀតផង ស្រីៗណាឃើញក៏លង់ស្រឡាញ់ ប៉ុន្តែពួកគេមិនដឹងឡើយថារាងក្រាស់ក៏ជាទាយាត ម៉ាហ្វៀបន្ទាប់ពីបងៗរបស់គេហើយគេក៏ជារាជបុត្រនៃបិសាចជញ្ជក់ឈាមផងដែរ.....
រាងក្រាស់ដើរចូលក្រុមហ៊ុនយ៉ាងម៉ឺងម៉ាត់បំផុត

" អរុណសួស្តី លោកអគ្គនាយក " បុគ្គលិកទាំងអស់ពេលឃើញរាងក្រាស់ដើរមកដល់ខាងក្នុងក៏និយាយគោរពដោយការស្រឡាញ់ពេញចិត្ត

" អរុណសួស្តី អ្នកទាំងអស់គ្នា...ធ្វើការងាររបស់អ្នកទាំងអស់គ្នាបន្តចុះ " រាងក្រាស់និយាយដោយសម្លេងស្រាលធ្វើឲបុគ្គលិកគ្រប់គ្នាធ្លាក់ក្នុងអន្លង់ស្នេហ៍ និយាយចប់គេក៏ដើរចូលជណ្តើរយន្តបាត់ទៅ

ងាកមកមើលបុគ្គលិកស្រីៗឯណោះវិញ.....

" ឯងយើងដូចជាលង់ស្រលាញ់លោកអគ្គនាយកកាន់តែខ្លាំងហើយ " បុគ្គលិកស្រីម្នាក់និយាយទៅកាន់មិត្តរបស់នាងដែលកំពុងតែធ្វើការងាររបស់នាង

" ឯងកំពុងតែនិយាយអី កុំសូម្បីតែគិតណា អារីម " ណាអ៊ិន និយាយទៅកាន់មិត្តរបស់ខ្លួនកុំឲ្យគិតធ្វើអ្វីផ្តេសផ្តាស

" តែឯងក៏ដឹងថាយើង ស្រឡាញ់លោកប្រធាន 3ឆ្នាំហើយ " អារីម

" បានហើយឈប់និយាយហើយធ្វើការងារបន្តទៅ " ណាអ៊ិន

ក្រឡេកមកមើលនៅក្នុងបន្ទប់ធំល្វឹងល្វើយ ក៏ឃើញមានរាងក្រាស់កំពុងតែអង្គុយមើលឯកសារនៅតុធ្វើការរបស់ខ្លួន

" ដេវិត " រាងក្រាស់ហៅជំនិតរបស់ខ្លួន ដែលកំពុងតែឈររកមើលឯកសារឲ្យចៅហ្វាយខ្លួន

អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now