Part 18

172 6 0
                                    

At Mall

" អូនចង់ញ៉ាំអី ក៏រើសមកបងមិនថាអីទេ " ជេកមើលមនុស្សស្រីដែលកំពុងធ្វើខ្លួនមិនត្រូវ

" គឺ...បងជេក អូនគិតថាបងអ្នករើសវិញទៅ "

" ចុះអូននោះ "
" អូនញ៉ាំតាមបងចុះណា "

" មិនបានទេ អូនរើសមកចាំបង ប្រាប់ឲ្យ "
" ចាស "
.......
" យ៉ាងម៉េចហើយ ហិហិ "
" បងជេកហ៎រ អូនមិនដឹងថាមួយណា ឆ្ងាញ់ទេ( ខ្សិប ) " នាងតូចធ្វើខ្លួនមិនត្រូវនៅពេលឃើញមុខម្ហូបច្រើនបែបនេះ
" អូខេ ចឹងបងជាអ្នករើសឲ្យក៏បាន "
" ចាស៎ ហិហិ "
" ក្នេងអើយក្មេង " ជេកខ្នាញ់រាងតូចពេកក៏យកដៃច្បិចចុងច្រមុះនាងបន្តិចរួចក៏កម្មង់អាហារ ហើយពួកគេទាំងក៏ចាប់ផើមនិយាយគ្នាលេង
....
១៥នាទីក្រោយ អាហារដែលបានកម្មង់ក៏បានរៀបចំដាក់នៅលើតុរបស់ពួកគេ ពួកគេក៏ចាប់ផ្តើមញ៉ាំ

" មើលចុះប្រឡាក់អស់ហើយ " ជេកក៏យកក្រដាសយកទៅជូតមាត់ឲ្យនាងតូច

សកម្មភាពទាំងអស់ក៏មិននៅឆ្ងាយពីក្រសែភ្នែករាងក្រាស់ដែរក្តោបដៃសឹងតែធ្លុះសាច់ទៅហើយ
" អោយសប្បាយជាមួយគ្នាមួយថ្ងៃសិនចុះ...ដេវិត "
" បាទចៅហ្វាយ "
" តាមមើលឲ្យជាប់ ហាមឃ្លាតពីក្រសែភ្នែកឯងអោយសោះ " នាយនិយាយជាមួយដេវិត ប៉ុន្តែកែវភ្នែករបស់នាយកំពុងមើលមនុស្សស្រីនិងមនុស្សប្រុសដែលញញឹមដាក់គ្នាសើចសប្បាយ មិនខ្វល់ពីអ្នកណាមើលឡើយ ហើយនាយក៏ដើរចេញទៅបាត់

12:00យប់

នៅពេលនេះគឺម៉ោង12 ទៅហើយប៉ុន្តែនាងតូចនៅតែមិនទាន់ត្រឡប់មកផ្ទះទៀត ឯអ្នកដែលកំពុងតែអង្គុយចាំនាងនៅបន្ទប់ទទួលភ្ញៀវ កំពុងអន្ទះសាដើរទៅវិញទៅមករួចក៏អើតមើលទៅមាត់ទ្វារ ប៉ុន្តែនៅតែមិនឃើញនាងឡើយ
" ហេតុអ្វីក៏យូរម្ល៉េះ... ចុះដេវិតពេលនេះហើយក៏នៅមិនទាន់ខលមកប្រាប់ទៀត ហុឺយ ឆ្កួតឥឡូវហើយ "
" អ្នកប្រុស " ម៉ែដោះ គាត់បានឈរមើលនាយកម្លោះពីផ្ទះបាយគាត់ក៏ដឹងថានាយបារម្ភពីនាងតូច ប៉ុន្តែហេតុអីក៏គាត់មិនព្រមទៅបន្ទប់សិនទៅចាំពេលនាងតូចមកដល់គង់តែគេងបន្ទប់ជាមួយគ្នាក៏ជួបគ្នាដដែល
" អ្នកប្រុសឡើងទៅសម្រាកសិនទៅ ពេលអ្នកនាងមកដល់ខ្ញុំនិងឲ្យអ្នកនាងទៅបន្ទប់អ្នកប្រុសណា "
" មិនអីទេម៉ែដោះ ខ្ញុំគ្រាន់តែអង្គុយធម្មតាមិនបានចាំនាងល្អិតនោះទេ " មាត់និយាយផ្សេងប៉ុន្តែក្នុងចិត្តវិញនាយចង់តែនិយាយថា ខ្ញុំបារម្ភពីនាងហើយក៏បារម្ភខ្លាំងទៀតផង
ងឺត...
" ម៉ែដោះខ្ញុំមកវិញហើយ " នាងតូចស្រែក ពីខាងក្រៅប្រាប់អ្នកដែលនៅខាងក្នុងឲ្យបានដឹង
" អូនហ្វូ ប្រយ័ត្នផង ន៎ែមកនេះបងបី " ជេកនាយឃើញនាងតូចបែបនេះ ក៏ចង់បីនាងតូចទៅបន្ទប់
" អូនអត់អីទេ បងទៅមើលបងដេវិតទៅ ហិហិ អួយបងដេវិត ហេតុអីក៏ដេកនៅលើផ្លូវបែបនេះ " នាងតូចនិយាយហើយងាកមើលមនុស្សជំនិតរបស់ជុងវ៉ុន

អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now