Part 2

394 16 0
                                    

" ក្មេងតូច ហេតុអីក៏យំ " រាងក្រាស់សួរទៅកាន់ រាងតូចដែលកំពុងតែអង្គុយយំនៅជិតសាកសព្វបុរសម្នាក់នោះ

" ហ្ហឹក ហឹ្ហក ខ្ញុំខ្លាច..😭😭 " រាងតូច និយាយហើយក៏ងើយមើលមុខអ្នកដែរសួរនាងអម្បាញ់មិញ

" កុំខ្លាច មកនេះមក " រាងក្រាស់ហៅរាងតូចឲ្យដើរមករកខ្លួន ទាំងដែរគេដឹងហើយថានាងគ្មានកម្លាំងក្នុងខ្លួន

" ខ្ញុំ...ខ្ញុំដើរមិនរួចទេ " រាងតូច

" ហេុីយយ... មោះចាំបងបី " រាងក្រាស់និយាយ ដោយហៅ ខ្លួនឯងថា * បង *

" ប..បង ហេស៎ អាយយ " រាងតូច និយាយដោយភ័យ និយាយមិនទាន់ចប់ផងក៏ត្រូវរាងក្រាស់លើកបីបាត់ទៅហើយ

" ស្រែកធ្វើអី " រាងក្រាស់ ជ្រួញចញ្ចើមចូលគ្នា ព្រោះនាងស្រែកឡើងចង់បែកក្រដាសត្រចៀកគេទៅហើយ

" សុំទោស ព្រោះមិញនាយលើកបីមិនប្រាប់ខ្ញុំ ទើបខ្ញុំភ័យ " រាងតូចនិយាយហើយក៏ងាកទៅមើល បុរសដែលដេកស្លាប់នៅលើពូក

" នាយដឹងទេថាគេកើតអី ? " រាងតូចសួរទៅកាន់រាងក្រាស់ដោយការងឿងឆ្ងល់

" នាងខាំគេទេដឹង ... ឈប់ មិញនេះនាងហៅខ្ញុំថាយ៉ាងមិច ? " រាងក្រាស់ ក៏ទៅអង្គុយលើសាឡុងនៅក្បែរនោះហើយ ក៏ឲ្យនាងនៅអង្គុយពីលើខ្លួន មិនឲនាងរើរួចឡើយ

" គឺ...អឺ... ខ្ញុំហៅលោកថានាយនិងហើយ យ៉ាងម៉េចហៅមិនបាន ? " ហ្វូ

" ហៅបាន ប៉ុន្តែត្រូវមានអ្វីដោះដូរសិន... " ជុងវ៉ុន ញញឹមចុងមាត់មុននិងខិតមុខទៅរកនាងតូចដែលនៅអង្គុយលើភ្លៅគេនោះ

" នា...នាយ ចង់ធ្វើអី ? " នាងតូចចាប់ផ្តើមភ័យពេលដែរគេខិតមុខមករករហូត ដល់នាងដឹងពីដង្ហើមរបស់គេដែរប៉ះនិងករបស់នាង

" ធ្វើធម្មតាទៅ " រាងក្រាស់ ប្រាប់ទៅកាន់អ្នកដែរកំពុងតែបិទភ្នែក

" នា...លោក ចង់ធើ្វអីខ្ញុំ ប្រយ័ត្នខ្ញុំទៅប្រាប់បងប្រុសរបស់ខ្ញុំណាស់ គាត់និងមិនលើកលែងឲលោកទេ " ហ្វូ

អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now