" ចាហ្វាយឈប់ ដាច់ខ្យល់ខ្ញុំឥឡូវហើយ "
" ចាហ្វាយតាំងអារម្មណ៍ឲ្យល្អសិនបាទ "
" ក៏បាន ចឹងលោកក៏ឆាប់ប្រាប់មក "
" ខ្ញុំបានសើបទាំង អាស័យដ្ឋាន និងប្រវត្តិរួចហើយចៅហ្វាយ អ្នកនាងម្នាក់នោះជាកូនស្រីរបស់លោកគីមមានឈ្មោះថា គីម យ៉ូហ្វូ មានអាយុ22 ឆ្នាំ នាងមានបងប្អូន 3នាក់ ប៉ុន្តែខ្ញុំរកមិនឃើញឈ្មោះ របស់ពួកគេទេចៅហ្វាយ ចំណែកឯរឿង អាស័យដ្ឋានវិញ អ្នកនាងគីម បានទៅរស់នៅ ក្រៅប្រទេសរយះពេលជិត១ឆ្នាំហើយចៅហ្វាយ "
" នាងនៅប្រទេសណា "
" អ្នកនាងនៅប្រទេសស្វីស ចៅហ្វាយប៉ុន្តែអាស័យដ្ឋានខ្ញុំនៅមិនទាន់ច្បាស់នៅឡើយទេបាទ "
" មិនអីទេដឹងដំណឹងពិននេះក៏ល្អណាស់ទៅហើយ " នាយនិយាយទាំងញញឹម
" ពិតមែនឬ ចៅហ្វាយ "
" ឯងសួរបែបនេះចង់ត្រូវមែនទេ "
" អត់ទេចៅហ្វាយ "
" បើអស់ការងារចេញទៅវិញបានហើយ "
" បាទទាន "
បន្ទាប់ពីរកូនចៅរបស់ខ្លួនទៅបាត់ នាយកម្លោះក៏និយាយពាក្យមួយដោយភាពជឿជាក់" មិនថានាងត្រូវជាអ្វីជាមួយបងថេយ៍ ខ្ញុំនិងឲនាងក្លាយជារបស់ខ្ញុំឲបាន " និយាយបែបនេះរួចគេក៏ ងើបចេញពីកៅអីធ្វើការរបស់គេហើយ
នាយក៏ដើរចេញពី office រួចនាយក៏ប្រាប់ឲកូនចៅរបៀបចំឡានដើម្បី
ធ្វើដំណើរទៅភូមិគ្រឹះ អាន់ដ្រូ🕌ភូមិគ្រឹះ អាន់ដ្រូ
ភូមិគ្រឹះដ៏ធំស្កឹមស្កៃហំព័ទ្ធទៅដោយព្រៃក្រាស់ជុំវិញភូមិគ្រឹះនៅបរិវេណខាងមុខកន្លែងខ្លោងទ្វារតប់តែងទៅដោយរូបខ្អែក ពេលចូលមកដល់ខាងក្នុងនៅខាងឆ្វេងដៃមានដូចជាសួនផ្កានិងខាង ស្តាំដៃមានសត្វចិញ្ចឹម និង រូងសំងាត់មួយ រីឯបរិវេណខាងមុខភូមិគ្រឹះមានរូបសំណាក់របស់ស្តេចបិសាចជញ្ជក់ឈាម និងមានសួនច្បារព័ទ្ធជុំវិញទៀតផង។បើយើងងាកមកមើលនៅផ្នែកកណ្តាលនៃទីធ្លាខាងមុខ វិញយើងឃើញថាមានរូបចម្លាក់របស់ដាច់ស្ដេចបិសាចជញ្ជក់ឈាមដែលមានគាត់ហ៊ុំព័ទ្ធទៅដោយសួនច្បារព័ទ្ធជុំវិញរូបចម្លាក់នោះ ចំណែកឯនៅខាងក្នុងផ្ទះវិញយើងឃើញថានៅខាងឆ្វេងដៃគឺជាបន្ទប់ទទួលភ្ញៀវ
នៅខាងស្ដាំដៃគឺជាបន្ទប់ទទួលទានអាហារ ហើយយើងក៏ឃើញបុរសសង្ហារបានដើរចូលមុខខាងក្នុងនិងគ្រប់ដល់ប៉ុន្មានរបស់គេគឺលោកយ៉ាងហ្នឹងលោកស្រីចនជាម្ដាយទី 2 របស់គេហើយម៉ាក់របស់គេគឺត្រូវជាប្អូនស្រីរបស់លោកស្រីចននិងជាម្ដាយបង្កើតរបស់គេគឺលោកស្រីយ៉ាង នាយក្រាស់ដើរសំដៅទៅបន្ទប់ទទួលភ្ញៀវហើយអង្គុយនៅលើសាឡុងអង្គុយមិនទាន់បានប៉ុន្មានផងម្តាយរបស់គេក៏បានសួរថា" ម៉ាក់ឮថាឯងរកឃើញក្មេងស្រីម្នាក់នោះហើយមែនទេ "
" ម៉ាក់ពិតជាដឹងដំណឹងលឿនមែន "
" ម៉ាក់ក៏មានគេញសម្ងាត់នៅក្បែរខ្លួនកូននោះអីកូន ជើងល្អឯងរកកូនប្រសារម៉ាក់ឲ្យឃើញណាបើមិន អញ្ចឹងទេនោះម៉ាក់និងចាត់ការឯងហើយ "
" ម៉ាក់កូនមិនទាន់បាននិយាយថាកូនស្រឡាញ់នាងទេណា "
" មិនទាន់និយាយតែសកម្មភាពនិងកាយវិកានេះអាចប្រាប់ម៉ាក់បានដែរថាឯងចូលចិត្តនាងប៉ុណ្ណានោះ "
" ហួយម៉ាក់កូនគ្រាន់តែចង់ដឹងថាបិសាចជញ្ជក់ឈាមនៅក្មេងស្រីបែបនេះតើអាចចាត់ការមនុស្សបានប៉ុន្មានរយនាក់ទៅ "
" អញ្ចឹងពិតមែនហ៎កូនជើងល្អ"
" ជើងកូននៅល្អស្រាប់ហើយអ្នកម៉ាក់ "
" ប៉ាឮថាឯងបានដំណឹងពីនាងលិ្អតនោះហើយ "
" បាទលោកប៉ាប៉ុន្តែគ្រាន់តែកូនឆ្ងល់ថាមានអ្នកដឹងរឿងបែបនេះបានយ៉ាងមិចហេតុអីក៏ទៅបញ្ជូននាងទៅរស់នៅក្រៅប្រទេសបែបនេះឬក៏មានអ្នកតាមដាន "
" បិសាចជញ្ជក់ឈាមសុទ្ធតែមានញៀនពិសេសណាកូនបើដឹងថាមានអ្នកតាមឬមួយក៏មានអ្នកចង់ចាត់ការប៉ុន្មាននោះគឺគេរត់គេចហើយតែបើពួកយើងវិញនោះទោះពួកយើងដឹងក៏ពួកយើងមិនទៅណាដែរព្រោះពួកយើងមានបងប្រុសឯងជាស្តេចនោះអី "
" អូហូ "
" នោះនិយាយដើមមកដល់ល្មមកូនជុងមកនេះបន្តិច "
" បាទលោកប៉ាមានអ្វីមែនទេ"
"យ៉ាងម៉េចហើយកូនមុខដូចជាតានតឹងម៉្លេះមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយមែនទេ "
"គឺនៅក្នុងសាលប្រជុំមានម្នាក់បាននិយាយថាពួកគេបានឃើញបិសាចជញ្ជក់ឈាមក្មេងស្រី រត់គេចទៅក្រៅប្រទេសហើយពួកគេចង់ចាប់នាងមកសួរចម្លើយ "
" មិនមែនជានាល្អិតហ្នឹងទេដឹង "
" នាងល្អិតណា ប្អូនប្រុស "
" គឺគេចង់និយាយពីសង្សាររបស់គេនាងល្អិតហ្នឹងណាឯងមិនទាន់បានប្រាប់ម៉ាក់ទេណាថានាងឈ្មោះអ្វី "
" គឺនាង កូនក៏មិនច្បាស់ដែរម៉ាក់ "
" អ្វីហា៎សនេះកូន "
" គឺកូនចង់សួរដែរប៉ុន្តែនាងចេញទៅបាត់ "
YOU ARE READING
អាថ៌កំបាំងបិសាចជញ្ជក់ឈាម
VampireYANG JUNGWON X KIM YUFU នេះជារឿងដែលខ្ញុំសរសេរដំបូងបើខុស ឬខ្វះខាត់ត្រង់ណាកុំប្រកែប្រកាន់ 🙏🏻 សុំទោសរាល់កំហុសខុសឆ្គងនិងការសរសេរពាក្យមិនសមរម្យ 🙏🏻 ( Version បែបមិនចំជាបិសាចដែលសាហាវកាប់ចាក់អីឃោរឃៅទេ it's like vampire, Romantic )