🔱កាលពី 4ឆ្នាំមុន
" លោកប្តីវីវរហើយបិសាចជញ្ជក់ឈាមចេញមកអុកឡុកទៀតហើយណាលោកប្ដី "
" ហេតុអីក៏ពួកវាមិនរស់នៅអោយដាច់ដោយឡែកពីមនុស្សផងទៅហេតុអីក៏ចេះតែមកអុកឡុកបែបនេះ "
" លោកប្ដីគិតយ៉ាងម៉េចទៅកូនរបស់ពួកយើងនៅតូចៗណាស់ "
" ឆាប់នាំពួកគេទៅបន្ទប់សម្ងាត់ទៅ "
" ចុះលោកប្ដីនោះ "
" មិនបាច់បារម្ភពីបងទេឆាប់ទៅៗបងជាគ្នាវាស្រាប់ពួកវាមិនធ្វើអីបងទេអូនឆាប់នាំកូនៗទៅ "
" លោកប៉ាមានរឿងអីកើតឡើងហ្នឹង "
" អ្នកម៉ាក់លោកប៉ាហេតុអីក៏ខាងក្រៅឮសំឡេងក្តុងក្តាំខ្លាំងម្លេះ " * ហ្វូនិយាយហើយក៏រត់ទៅឱបប៉ាម៉ាក់ *
" ថេយ៍ឆាប់នាំប្អូនទៅបន្ទប់សម្ងាត់ទៅឱ្យលឿនឡើង "
" ចុះប៉ាម៉ាក់នោះ "
" មិនបាច់បារម្ភពីប៉ាហើយនិងម៉ាក់ទេពួកកូនឆាប់រត់ទៅឱ្យលឿនឡើងឈប់សិនហើយចុះកូនរ៉ូតូនោះ រ៉ូតូនៅឯណា "
" ប្អូនទីពីរហេសគឺ..ខ្ញុំមិនដឹងទេម៉ាក់ "
" ប៉ាវាវីវរហើយកូនទីពីរបាត់ខ្លួនហើយ "
ពេលដែលនិយាយគ្នាពួកគេទាំងបីនាក់ក៏បានភ្លេចខ្លួនដោយមិនបានមើលនិងកាន់ដៃហ្វូឲ្យជាប់ពេលនោះហ្វូក៏បានរត់ចេញទៅក្រៅដើម្បីស្វែងរកបងប្រុសទីពីរ
" បងរ៉ូតូ បងទីពីរមានឮអូនហៅទេបងទីពីរហឹក ហឹក "
" បងទីពីរ…បងទីពីរឮអូនហើយទៅបងជីន "
នៅខាងក្នុងផ្ទះ
" កូនទីពីរបាត់ទៅនៅឯណាទៅឆាប់ខលហៅប្អូនឯងទៅថេយ៍ "
" បាទម៉ាក់ "
" នេះកូនហ្វូបាត់ទៅណាហើយ ម៉ាក់វាកូនហ្វូទៅណាហើយ "
....ពួកគេក៏បានសម្លឹងទៅទ្វារបើកចំហរចោល បន្ទាប់ពីមើលហើយនោះប៉ារបស់ហ្វូក៏បានរត់ទៅតាមរកហ្វូចំណែកឯថេយ៍និងម្ដាយរបស់ថេយ៍ក៏បានរត់ទៅរកបន្ទប់សម្ងាត់។
" កុំបារម្ភបងនឹងរកកូនយើងអោយឃើញ "
" ប៉ាវាបងត្រូវតែនាំកូនពួកយើងមកវិញណា "
" បងដឹងហើយបងនៅនាំកូនមកវិញអត់បាន "
" ប៉ាប្រយ័ត្នខ្លួនផង "
" ប៉ាផ្ដាំជួយមើលថែម៉ាក់កូនផងណាថេ "
" បាទលោកប៉ា "
និយាយចប់លោកគីមក៏បានរត់ចេញទៅក្រៅដើម្បីស្វែងរកកូនស្រីនិងកូនប្រុសរបស់ខ្លួន លោកគីមក៏រត់មកដល់ខាងក្នុងព្រៃ
" កូនហ្វូ...កូនរ៉ូតូ...មានលឺប៉ាហៅទេ "
" ប៉...ប៉ា....កូននៅទីនេះ "* លោកគីមក៏បានឃើញកូនប្រុសទីពីររបស់គាត់កំពុងតែដេកខ្ទប់ឈាមនៅក្រោមដើមឈើមួយកន្លែង *
" រ៉ូតូកូន កូនយ៉ាងមិចហើយ "
" ក...កូនមិនអីទេ តែអូនហ្វូត្រ..ត្រូវពួកនោះចាប់ទៅបាត់ហើយប៉ា "
" ចាំប៉ាជូនកូនទៅផ្ទះណាកូនត្រូវតែទ្រាំណារ៉ូតូ "
" ក..កូនមិនអីទេ ប៉ាឆាប់ទៅជួយប្អូនផងទៅ "
"កូនស្ដាប់ឮពួកវានិយាយគ្នាថា...ពួកវាចង់...វាចង់..ចង់យកឈាមរបស់ប្អូន "
" ហ៎ាស.. * រឿងដែលខ្ញុំគិតវាបានកើតឡើងហើយ * លោកគីមនិយាយក្នុងចិត្ត
" លោកប៉ាៗប្អូនទីពីរ.. ប្អូនយ៉ាងមិចហើយ "( ថេយ៍ដោយបារម្ភក៏បានចេញមករកប៉ានិងបងប្អូនរបស់ខ្លួនដែរ ដោយទុកម្តាយនៅក្នុងបន្ទប់ សម្ងាត់)
" ខ្ញុំមិនអីទេ "
" ប៉ាជួយប្អូនផងទៅ "
" បា..បាន ថេយ៍ប៉ាផ្ញើមើលប្អូនឯងផងណា "
" បាទប៉ា "
គ្រាន់តែកូននិយាយបែបនេះលោកគីមក៏បានរត់ទៅខាងក្នុងព្រៃជ្រៅ បន្តទៀតដើម្បីស្វែងរកកូនស្រីពៅ លោកគីមក៏បន្តរត់ចូលទៅខាងក្នុង ព្រៃជ្រៅទៅៗ។ហើយគាត់ក៏បានឮសំឡេងកូនស្រីរបស់គាត់
" ជួយផង..ហឹក..ហឹកលោកប៉ា បងប្រុស ...ជួយកូនផង "
" បិទមាត់ទៅនាងច្រម៉ក់ "
" ជិតដល់ពេលដែលសែនឈាមហើយនៅស្រែកធ្វើស្អីទៀត "
" ហឹក...ហឹក.. ដោះលែងខ្ញុំទៅខ្ញុំសុំអង្វរ "
" បិទមាត់ទៅ... " * សំឡេងស្តេចរបស់ពួកគេក៏បន្លឺឡើង *
លោកម្ចាស់ពួកយើងជិតដល់ពេលហើយ
" យើងបានធុំក្លិន អាគីម យើងគិតថាប្រហែលជានៅទីនេះហើយ
" ឆាប់ទៅនាំវាមកឲយើង "
" មិនចាំបាច់ទៅនាំយើងទេ "
" យើងមកហើយឆាប់ដោះលែងកូនស្រីយើងទៅ "
" ឯងសំអាងស្អីហ៊ានឱ្យយើងដោះលែងនោះមើលទៅនាងល្អិតនេះ ឈាមវាក៏ក្រអូបដែរយើងពិតជាចង់ភ្លក់ណាស់ "
" ពួកអាសត្វតិរច្ឆានឯងនេះនៅតែតាមចង់កម្មចងពារយើងរហូត ពេលណាទៅពួកឯងបញ្ចប់អ្ហាស "
" យើងគ្មានថ្ងៃបញ្ចប់នោះទេ "
" ពួកឯងចង់បានអ្វីក៏ឆាប់និយាយមក "
" យើងចង់បានឈាមរបស់ពួកឯងពីមុនយើងគិតថាតេបានជាងរបស់ ឯងយើង នឹងមានជីវិតអមតៈតែពេលឥឡូវនេះយើងក៏បានប្ដូរគំនិត យើងចង់ហុតឈាមរបស់កូនស្រីឯងម្ដង "
" លោកប៉ាជួយកូនផង កូ..កូនខ្លាច "
" កុំខ្លាចបាននៅទីនេះហើយកូន "
" ដោះលែងកូនរបស់យើងទៅយើងសុំអង្វរ "
" ហាស ហាស ហាស ពិតជាគួរឲអស់សំណើចមែនដៃស្តាំរបស់ស្តេច បិសាចដែលធំជាងគេបែរជាមកលន់តួសុំអង្វរគេបែបនេះហេស "
" ដល់ពេលហើយលោកម្ចាស់ "
" ហឹស យើងនឹងឲឯងឈឺជាងយើងរាប់ពាន់រាប់លានដង "
និយាយបានតែប៉ុណ្ណេះគេក៏បានដើរតែចិត្តកូនស្រីរបស់លោកគីម ហើយក៏បង្អែលក៏របស់នាងមួយសន្ទុះទើបគេខាំប៊ឺតយកឈាមនាង
" អាយយយយយយយយយយយ " * ហ្វូស្រែកយ៉ាងឈឺចាប់ដោយ សារតែការខាំមួយនេះ ហើយនាងក៏បានសន្លប់ *
" កូនហ្វូអោយប៉ាសុំទោសប៉ាមិនបានការជួយអ្វីកូនមិនបាន " ដោយ សារតែលោកគីមបានសុំដកខ្លួនចេញពីពពួកនេះទើបគាត់គ្មានកម្លាំងទៅវាយប្រហារតទល់ជាមួយពួកនោះវិញ
" ហាស ហាស ហាស ពិតជាផ្អែមខ្លាំងណាស់.. " និយាយមិនទាន់ចប់ផង ក៏មានសំឡេងដែលស្តាប់ទៅមានអំណាច និងខ្លាំងក្លា បានបន្លឺពីខាងក្រោយខ្នងរបស់ពួយគេ
" ល្មមៗបានហើយ សុងយ៉ុន " ជុងគុកបានដើរចេញពីរខាងក្នុង ព្រៃក្រាស់មកកាន់កន្លែង របស់សុងយ៉ុន
" ឯង….. "
" យ៉ាងមិច ភ្លេចហើយថាយើងបាននិយាយអ្វីទៅកាន់ឯងមុននេះ "
" យើងមិនខ្វល់ "
" បាន " * ជុងគុកគេមិនបាននិយាយអ្វីច្រើនគេក៏រត់យ៉ាងលឿនសំដៅទៅកន្លែងសុងយ៉ុននិងដណ្តើមនាងល្អិតចេញពីដៃរបស់សុងយ៉ុនហើយក៏បីនាងឡើងនិងយកទៅអោយលោកគីម *
" នាំនាងល្អិតនេះទៅសម្រាកសិនទៅ ចាំយើងទៅមើលនាងតាម ក្រោយ "
" បាទអង្គម្ចាស់ "
" ឆាប់ទៅចុះ " * និយាយចប់រាងក្រាស់ក៏ងាកមករកគូប្រកួតវិញ ហើយពួកគេក៏បានប្រយុទ្ធគ្នា *
YOU ARE READING
អាថ៌កំបាំងបិសាចជញ្ជក់ឈាម
VampireYANG JUNGWON X KIM YUFU នេះជារឿងដែលខ្ញុំសរសេរដំបូងបើខុស ឬខ្វះខាត់ត្រង់ណាកុំប្រកែប្រកាន់ 🙏🏻 សុំទោសរាល់កំហុសខុសឆ្គងនិងការសរសេរពាក្យមិនសមរម្យ 🙏🏻 ( Version បែបមិនចំជាបិសាចដែលសាហាវកាប់ចាក់អីឃោរឃៅទេ it's like vampire, Romantic )