Part 10

119 6 0
                                    

" មាតាសួររឿងអី ?? "
" គឺរឿងអាសុងយ៉ុននិងកូនស្រីលោកគីម "
" ចុះលោកមាននិយាយអ្វីទេ "
" ខ្ញុំម្ចាស់និយាយគ្រប់រឿង "
" បានហើយ ឲ្យថ្នាំមក "
" អេនេះគេងលក់តាំងពីរពេលណានិង "
" ទើបតែមិញនេះទេអង្គម្ចាស់ " គ្រីសនិយាយហើយក៏ញញឹម
" លោកញញឹមស្អីនឹង "
" អត់នោះទេបាទ "
" លោកក៏ដឹងថាយើងមិនចូលចិត្តមនុស្សកុហក "
" បាទអង្គម្ចាស់ "
" ឆាប់និយាយមក "
" គឺខ្ញុំម្ចាស់មិនដែលឃើញអង្គម្ចាស់បារម្ភពីរអ្នកណាខ្លាំងបែបនេះទេ "
" យើងគ្រាន់តែបារម្ភពីរបុត្រីប្រសាររបស់មាតានិងបិតាប៉ុណ្ណោះ "
" បុត្រីប្រសារ??នេះអង្គម្ចាស់ចង់បានន័យថាកូនលោកគីមត្រូវ រៀបអាភិកសេកជាមួយអង្គម្ចាស់មែនទេ "
" លោកនិយាយស្អីនិងអ្នកណាថាយើងរៀបអាភិកសេកជាមួយនាងល្អិតនេះ "
" ចុះអ្វីដែលអង្គម្ចាស់មានបន្ទូលអំបាញ់មិញនោះ "
" យើងមិនបាននិយាយថាជាយើងនោះទេ "
" ចឹងអង្គម្ចាស់ចង់មានបន្ទូលអំពីអ្នកណា "
" ប្អូនរបស់យើង "
" អង្គម្ចាស់ជុងវ៉ុន "
" មែនហើយ "
" អង្គម្ចាស់មិនបានលេងសើចទេមែនទេ "
" មើលមកយើងនិយាយលេង ហើយនៅនិយាយនិងហៅយើងបែបនេះទៀតបើបងថេយ៍ដឹងនោះយើងនិងមិនបានជួបនាងល្អិតនេះទៀតទេ "
" ហេតុអ្វីទៅ ??? "
" បើបងថេយ៍ដឹងថាយើងជានរណានោះហើយកាន់តែពិបាកនោះគឺ យើងខ្លាចបងថេយ៍ខឹងនិងនាំនាងល្អិតនេះចេញពីរពួកយើង "
" អញ្ចឹងបានន័យថាចៅហ្វាយសុខចិត្តលាក់បាំងលោកថេយ៍ច្រើនជាង ប្រាប់គាត់អញ្ចឹងឬចៅហ្វាយ "
" ពិតមែនហើយយើងសុខចិត្តលាក់បាំងគាត់ទោះស្លាប់ក៏យើងមិនត្រូវប្រាប់រឿងនេះដល់បងថេយ៍ដែរ "
" តែខ្ញុំគិតថាចៅហ្វាយគួរតែទៅប្រាប់លោកថេយ៍ព្រោះបើទោះជា ចៅហ្វាយមិននិយាយក៏លោកថេយ៍គង់តែដឹងដដែលហ្នឹង........បើលោកថេយ៍ដឹងពីមាត់លោកប្រុសប្រហែលជាស្រួលនិយាយគ្នាជាងលោកថេយ៍ដឹងពីមាត់អ្នកដទៃណាលោកប្រុស "
" យើងពិបាកនឹងសម្រេចចិត្តណាស់គ្រីសក៏ដឹងថាយើងពិតជាពិបាកសម្រេចមែនបើយើងមិនមែនជាបិសាចជញ្ជក់ឈាមប្រហែលជាល្អ "
" ទោះជាអ្នកប្រុសក្លាយទៅជាអ្វីក៏ខ្ញុំម្ចាស់នៅតែតាមបម្រើលោកប្រុស ជានិច្ច "
" បានហើយកុំចូលតួពេកយើងគ្រាន់តែនិយាយតែប៉ុណ្ណោះបើបងថេយ៍ដឹងពីមាត់អ្នកដទៃមែននោះក៏តាមវាសនាទៅចុះ "
" អញ្ចឹងមានន័យថាអង្គម្ចាស់.... " គ្រីសមិនទាន់និយាយចប់ផងក៏មាន អ្នកមកកាត់សម្តីរបស់គេ នោះគឺជាថេយ៍នេះហើយ
" ប្អូនយើងយ៉ាងម៉េចហើយ "
" ប្អូនបងថេយ៍មិនមានអ្វីកើតឡើងនោះទេ "
" ប្រាកដទេ ប៉ុន្តែហេតុអីក៏ប្អូនយើងសន្លប់បែបនេះ "
" ខ្ញុំដាក់ថ្នាំអោយនាងលេបហើយនិងលាងរបួសអោយនាងតែប៉ុណ្ណឹងទេប្រហែលជាមួយម៉ោងទៅពីរម៉ោងទៀតនាងដឹងខ្លួនហើយ "
" អរគុណឯងហើយ "
" បាទមិនអីទេលោកអ៊ំ លោកគីមខ្ញុំមានរឿងចង់និយាយជាមួយ
លោក "
" មានរឿងអីមែនទេ ? "
" ចាំនិយាយគ្នានៅបន្ទប់ដាក់សៀវភៅរបស់លោកទៅចុះ"
" បាទ "
20នាទីក្រោយ
នៅបន្ទប់ដាក់សៀវភៅ
" លោកគីម.... "
" អង្គម្ចាស់មានបញ្ហាអ្វីមែនទេ ? "
" យើងក៏មិនដឹងត្រូវនិយាយយ៉ាងម៉េចដែរគឺកូនស្រីរបស់លោក...យប់នេះជាយប់ពេញបារមីហើយក៏ជាយប់ដែលមានព្រះចន្ទពណ៌...លោកក៏ដឹងមែនទេ "
" អង្គម្ចាស់ចង់មានបន្ទូលថាកូនស្រីខ្ញុំម្ចាស់ហ្នឹងអាចក្លាយជាបិសាចជញ្ជក់ឈាម "
" យើងក៏មិនប្រាកដដូចគ្នាថាវាជារឿងពិតឬមួយក៏មិនពិតយើងក៏មិនទាន់បញ្ជាក់ច្បាស់នោះដែរតើលោកកុំបារម្ភ យើងនឹងប្រាប់មាតាយើងអំពីរឿងមួយនេះ "
" តែស្ដេចបិសាចគឺ... "
" កុំបារម្ភអីបើមាតាដឹងថាកូនរបស់លោកមានរឿងបែបនេះគាត់នឹងជួយ "
" អញ្ចឹងខ្ញុំម្ចាស់សូមអរព្រះគុណទុកជាមុនទៅចុះ "
" លោកល្មមឈប់និយាយរាជស័ព្ទជាមួយយើងបានហើយយើងក៏ចេះធុញណាស់ "
" សុំព្រះរាជទានទោស.. " លោកគីម " ជុងគុកនិយាយកាត់
" បាទសុំទោស "
" បែបនេះទើបសមជាលោកគីមរបស់ខ្ញុំ "

សូមទោសរាល់កំហុសនិងពាក្យពេចន៍🙏🏻
To be continued...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now