𝕰𝖕𝖎𝖘𝖔𝖉𝖊: Finally
ងាកមកមេីលជុងវ៉ុនឯនេះ នៅពេលដាក់អោយពពែស៊ីស្មៅនៅមួយកន្លែងរួចហេីយ រាងតូចបានដេីរទៅទីកន្លែងមួយដែលមានមាត់ទឹកដេីម្បីលាងសម្អាតដៃដោយការប្រឡាក់ ។ បន្ទាប់មកនៅពេលបានឃេីញទឹកអូរមួយហេីយ រាងតូចមិនចាំយូរគេក៏បានលាងដៃតែម្ដង មិនបានខ្វល់ពីអ្វីទាំងអស់។ កំឡុងពេលដែលរាងតូចបានលូកដៃចូលទៅក្នុងទឹក ជុងវ៉ុនក៏ស្រាប់តែឃេីញស្រមោលខ្មៅអ្វីម្យ៉ាងនៅត្រោយម្ខាងពីគេ ប៉ុន្តែដោយសារតែជុងវ៉ុនមិនសូវចាប់អារម្មណ៍ធ្វេីអោយគេបែកអារម្មណ៍រួចក៏ត្រឡប់ទៅហ្វីងពពែរបស់គេវិញុ។
!!:«តេីយេីងនឹងគួរធ្វេីយ៉ាងណា ដោយពួកយេីងបានឃេីញអាក្មេងម្នាក់នេះហេីយ?»
!!:«ពួកយេីងត្រូវនៅអោយស្ងៀមសិនចុះ យេីងត្រូវតែនៅឃ្លាំមេីលវាអោយបានដិតដល់សិន អោយប្រាកដថាវា កូនរបស់សូក្រាតពិតប្រាកដដែរទេ!»☪
សូយ៉ុង:«ចារ៎អរគុណដែលបានទិញ សំណាងល្អណា៎ សូមមកម្ដងទៀតណា!» ដូចរាល់ដង មីងសូយ៉ុងបានិយាយពាក្យគួរសមទៅកាន់អតិថិជនដែលបានទិញនៅហាងរបស់គាត់ ហេីយនេះក៏ជាអតិថិជនចុងក្រោយផងដែរ។ មីងសូយ៉ុងបាន ប្រញាប់រៀបចំអីវ៉ាន់រួចបិទតូចត្រឡប់ទៅផ្ទះវិញ ក្មួយនៅផ្ទះម្នាក់មិនអាចនៅយូរឡេីយ។
មីងសូយ៉ុងរៀបនឹងដេីរទៅបេីកទ្វារចូលផ្ទះទៅហេីយ ប៉ុន្តែគាត់ស្រាប់តែមានអារម្មណ៍ម្យ៉ាងដែលវាដូចជាពពួកស្រមោលខ្មៅ ហេីយកែវភ្នែករបស់គាត់ក៏ស្រាប់តែប្រែបញ្ចេញនូវពណ៍ខៀវភ្លឺចេញមក បង្ហាញប្រាប់គាត់ថាពពួកសម្រោលខ្មៅបានរកក្មួយរបស់គាត់ឃេីញហេីយ។ ដូច្នេះមីងសីយ៉ុងមិនចាំយូរក៏ធ្វេីដូចជាមិនដឹងដេីម្បីកុំអោយពពួកទាំងនោះដឹងថាគាត់ដឹងពីវត្តមានរបស់វា រួចគាត់ក៏ចូលទៅខាងក្នុងចាក់សោរគ្រឹបបាត់ទៅ។
YOU ARE READING
𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪
Fanfiction〘គ្រាន់តែខ្ញុំចង់ជួបមុខបងប្រុសរបស់ខ្ញុំ វាពិបាកដល់ថ្នាក់នឹងផងឬ?〙 ⚜️ ហេតុតែចង់ដឹងដំណឹងបងប្រុសរបស់ខ្លួនខ្លាំងពេកធ្វេីអោយក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ មានទាំងជូរចត់និងផ្អែមល្ហែមលាយឡុំជាមួយគ្នា។ ⚜️ តេីដំណេីរជីវិតរបស់ជុងវ៉ុន លី...