𝕰𝖕𝖎𝖘𝖔𝖉𝖊:025-☪

300 47 2
                                    

𝕰𝖕𝖎𝖘𝖔𝖉𝖊:025-☪

ជេគ:«មេីលថែខ្លួនណា ក្មេងតូច អីឡូវយេីងដល់ពេលទៅវិញហេីយ លាសិនហេីយ~»

«ហឹម...មេីលទៅជិតដល់ពេលហេីយ» រាងតូចពោលទាំងអស់សង្ឃឹមបន្ទាប់មកក៏ត្រឡប់ទៅធ្វេីការវិញ។ល។

ប៉ុន្មានថ្ងៃក្រោយមក
«តេីក្មេងកំហូចនោះទៅណាបាត់ហេីយ??» រាជបុត្រជេយ៍បាននិយាយម្នាក់អែងទាំង ក្រពុលមុខដោយសាររកជុងវ៉ុនពេញមួយរាជវាំងមិនឃេីញហេីយក៏បានផ្ដាំតាំងពីម្សិលមិញដែរថានឹងមានអ្វីភ្ងាក់ផ្អេីល ប៉ុន្តែម្ល៉េះហេីយហេតុអីបាត់ស្រមោលមនុស្សចឹង? ។ រវល់តែដេីរសុខៗ ជេយ៍ក៏ជួបជាមួយនឹងដេសុីដោយចែដន្យយាមផ្លូវរួចក៏បានសួរនាងតែម្ដង។

«ដេសុី? តេីនាងបានឃេីញជុងវ៉ុនដែរទេ?»
«ព្រះមេ? គឺខ្ញុំម្ចាស់មិនបានឃេីញទេ គឺជុងវ៉ុនបានប្រាប់ខ្ញុំថាគាត់នឹងទៅកំដរទ្រង់តាំងពីយប់មិញ តែម្ល៉េះហេីយខ្ញុំក៏មិនបានទតឃេីញគាត់ដូចគ្នា» នាងបកស្រាយយ៉ាងក្បោះក្បាយ មិនអោយខុសមួយពាក្យ។ ដោយហេតុតែចង់ដឹងនាងក៏សួរជេយ៍ទៅវិញ។

«ខ្ញុំម្ចាស់ដឹងថានេះប្រហែលជាមិនសមរម្យទេដែលខ្ញុំម្ចាស់សួរទ្រង់វិញ តេីទ្រង់រកជុងវ៉ុនដេីម្បីអ្វីទៅព្រះមេ?»
«គ្មានអ្វីធំដំទេ គឺថាថ្ងៃនេះយេីងបានឮមកថានឹងមានព្រះច័ន្ទពេញវង់ហេីយវាមានពណ៍ផ្កាឈូកទៀតផង!! យេីងមិនច្បាស់ទេថាវាពិតប្រាកដតែយេីងគ្រាន់តែចង់បបួលជុងវ៉ុនទៅមេីលជាមួយគ្នាប៉ុណ្ណោះ!!»
«ព្រះមេ ខ្ញុំម្ចាស់យល់ហេីយដូច្នេះខ្ញុំម្ចាស់
សុំលាទៅធ្វេីការសិនហេីយ-» ដេសុីនិយាយគោរពលាជេយ៍ហេីយក៏ដេីរចេញផុតទៅបាត់ ទុកអោយជេយ៍នៅក្ដៅក្បាលតែម្នាក់អែង។

«ហឹម ចម្លែកណាស់យេីងទេីបតែជួបជុងវ៉ុនយប់មិញសោះ ម៉េចក៏បាត់ស្រមោលអ្វីទៀតហេីយ ហុីយក្មេងនេះ-» នាងក៏បន្តដេីរទៅមុខទៀតលុះរហូតមកដល់កន្លែងដងទឹក នាងស្រាប់តែឮអ្នកបម្រេីផ្សេងៗទៀតនិយាយគ្នាដោយចែដន្យថា:

«នែ៎ៗ អែងដឹងទេ គេនិយាយថានឹងមានព្រះច័ន្ទផ្កាឈូកនៅយប់នេះ!! យេីងពិតជាចង់ឃេីញណាស់ តេីវាស្អាតប៉ុណ្ណា ហិហិ»
«អេ៎ៗ ឈប់សិនអ្នកណាប្រាប់អែងថានឹងមានព្រះច័ន្ទផ្កាឈូក??»
«យេីងឮតតាមគេដែរទេ ហេីយក៏ជឿតាមគេទៅ អ្នកណាមិនជឿបេីព្រះច័ន្ទកម្រនឹងមានពណ៍ណាស់»
«ចប់ហេីយ ហេតុអីល្ងង់ម្ល៉េះ? អែងចាញ់បោកគេហេីយ យប់នេះនឹងមានសូគ្រាសនាងម៉ោក!»
«ហាក? ពិតមែនឬ? ហួចអែងដឹងមកតាមអ្នកណាមក?»
«តាមបរមបុរាណគេនិយាយថា សូក្រាសគឺមានរៀងរាល់១០០ឆ្នាំម្ដងហេីយវាក៏មានប្រភេទវាផងដែរ ហេីយយប់នេះគេហៅសូក្រាសប្រភេទនេះថា សូក្រាសបិសាចងងឹត!!»
«អោ ចឹងមកពីយេីងជឿតាមគេហេីយ អរគុណអែងហេីយដែលបានប្រាប់ចឹងចាំយេីងទៅជួយប្រាប់ពួកម៉ោកទាំងអស់នោះប៉ុន្តែនិយាយចឹង អីគេសូក្រាសបោសាចងងឹតនឹង?»
«តារបស់យេីងបាននិយាយថា កាលណាសូក្រាមាន១០០ឆ្នាំម្ដង នោះបិសាចងងឹតនឹងមកអុកលុកពិភពរបស់មនុស្ស យេីងនិយាយនេះជាការពិតមិនមែនប្រឌិតទេណា ហេីយយប់នេះបេីសិនជាអាច កុំចេញពីបន្ទប់សោះ អែងយល់បានទេ?»
«យ-យេីងយល់ហេីយ...តេីយេីងគួរតែទូលព្រះអង្គពីរឿងនេះទេ?»
«យេីងខ្លាចថាទ្រង់នឹងមិនជឿពួកយេីងប៉ុណ្ណោះ ប៉ុន្តែបេីសិនជាអែងមានឪកាសអែងទៅទូលប្រាប់ទ្រង់ចុះ!!»
«អឺមមៗ»

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now