𝕰𝖕𝖎𝖘𝖔𝖉𝖊: Realization
ជុងវ៉ុន:«តេីកំពុងតែមានរឿងអ្វីកេីតឡេីងទៅ នៅពេលនេះ?ម្ដេចចេះតែមានរឿងចម្លែកៗកេីតឡេីងឥតឈប់ឈរអញ្ចឹង?»
🎋
មួយស្របក់មុន
ជុងវ៉ុននៅក្នុងបន្ទប់របស់គេក្រោយពីបំពេញការងារអស់ ហេីយក៏បានអានសៀវភៅដែលគេបានយកមកពីបណ្ណាល័យ ដែលធ្វេីអោយគេចាប់អារម្មណ៍នោះ មកអាន ។ពីមួយសន្លឹកទៅមួយសន្លឹក ការសង្ខេបនិងការសរសេរនៅក្នុងសៀវភៅព្រះច័ន្ទនេះ ហាក់ដូចជាពិតៗទៅនឹងជីវិតរបស់ជុងវ៉ុនតែម្ដង សូម្បីតែជុងវ៉ុនអានហេីយគេក៏ភ្ងាក់មិនស្ទេីរដែរតែគេមិនអាចថាបានទេ ថាសៀវភៅនេះជាសៀវភៅនិពន្ធឬក៏ពិតប្រាកដដែលគេបានចារទុកឡេីង។ រាងតូចគ្រវីក្បាលមុននឹងអានបន្ត ហេីយក៏បានអានដល់អត្តបទមួយដែលគេនិយាយថា"បិសាចងងឹតនឹងសម្លាប់អ្នកណាក៏ដោយអោយតែមានថាមពលព្រះច័ន្ទនៅក្នុងខ្លួនរបស់គេ ជាពិសេសពូជពង្សរបស់ទេវតាព្រះចន្ទ,បិសាចងងឹតនឹងស្រូបយកថាមពលរបស់គេហេីយអ្វីៗគ្រប់យ៉ាងនៅលេីលោកនឹងធ្លាក់ក្នុងគ្រោះមហន្តរាយជាមិនខាន-" ជុងវ៉ុនបញ្ចេញខ្យល់ភ្ងាល់ផ្អេីលឡេីង ទោះបីជាគេសរសេរក៏ដោយម្ដេចជុងវ៉ុនមានអារម្មណ៍ថាភ័យៗមិនដឹង? ហ៊ឹម ជុងវ៉ុនក៏បន្តអានទៀត- "នៅក្នុងមួយសូក្រាស នឹងមានមនុស្សជាច្រេីនប្រភេទចាប់កំណេីតឡេីង ប៉ុន្តែមានតែមនុស្សបួនប្រភេទប៉ុណ្ណោះដែលមានកម្លាំងធាតុឬថាមពលពិសេសមកជាមួយគេ ដែលក្នុងនោះមាន:ភ្លេីងក្រហម កម្ដៅពន្លឺព្រះអាទិត្យ រងារទឹកកក និង កម្លាំងថាមពលព្រះច័ន្ទ... ដែលជាថាមពលពិសេសនិងគ្រោះថ្នាក់ដល់សាមីខ្លួននិងជាមុខសញ្ញាជាច្រេីនដល់ពពួកបិសាច,រីឯពួកបិសាចនឹងធ្វេីអ្វីៗគ្រប់យ៉ាងដេីម្បីបានមនុស្សដែលមានថាមពលនេះ-" រាងតូចលេីកចិញ្ចឹមគេឡេីងមានអារម្មណ៍ចម្លែកទៅៗថា សៀវភៅមេីលកាន់តែជ្រៅវាកាន់តែគួរអោយខ្លាចនិងពិតៗ។ ដោយចិត្តខ្លាចផងនិងអារម្មណ៍ចម្លែកផង ជុងវ៉ុនក៏បិទសៀវភៅភ្លែត រួចក៏ចាកចេញទៅក្រៅទៅធ្វេីការបាត់។
YOU ARE READING
𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪
Fanfic〘គ្រាន់តែខ្ញុំចង់ជួបមុខបងប្រុសរបស់ខ្ញុំ វាពិបាកដល់ថ្នាក់នឹងផងឬ?〙 ⚜️ ហេតុតែចង់ដឹងដំណឹងបងប្រុសរបស់ខ្លួនខ្លាំងពេកធ្វេីអោយក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ មានទាំងជូរចត់និងផ្អែមល្ហែមលាយឡុំជាមួយគ្នា។ ⚜️ តេីដំណេីរជីវិតរបស់ជុងវ៉ុន លី...