𝕰𝖕𝖎𝖘𝖔𝖉𝖊: The time is running
ពួកគេទាំងពីរក៏បានត្រឡប់មករាជវាំងវិញបន្ទាប់ពីដេីរលេងពេញមួយល្ងាចឆ្អែតហេីយ។ ហេីយនៅពេលមកដល់រាជវាំងហេីយ អ្នកទាំងពីរក៏ចែកផ្លូវគ្នាទៅសម្រាករៀងៗខ្លួន ដោយជុងវ៉ុនមានអារម្មណ៍ថាឆ្គងៗមិនប្រក្រតី..។
ជេយ៍ធ្វេីដំណេីរមកដំណាក់វិញទាំងញញឹមជាប់មាត់ ទោះបីចម្លេីយមិនត្រូវចិត្តតែក៏គ្រាន់បេីជាង បដិសេធន៍ដែរ។ គ្រាន់តែបេីកទ្វារដំណាក់ភ្លាម ជេយ៍ក៏ប្រទះឃេីញសូនូកំពុងអង្គុយនៅលេីគ្រែរបស់គេភ្លាម មេីលទៅកំពុងតែកាន់សៀវភៅសង្កេតមេីល។
សូនូ:«ហឹស មិនដឹងសោះថាម្ចាស់បងប្រេីរបៀបដេីម្បីអោយជុងវ៉ុនមកក្បែរបង កាកៗយ៉ាងនេះសោះ!!ហាសហា សៀវភៅរឿងនិទានកូនក្មេង? ហេតុអីខ្ញុំម្ចាស់មិនដែលត្រាស់ថាបងចេះស្ថាប់រឿងនិទាន??» សូនូសេីចរកនឹងហៀរទឹកភ្នែក បន្ទាប់ពីបានដឹងពីល្បិចរបស់ជេយ៍ចង់បានការយកចិត្តទុកដាក់ទីជុងវ៉ុនយ៉ាងរាក់ៗយ៉ាងនេះ។ រីឯជេយ៍ក្រវីក្បាល ដឹងរួចជាស្រេចថាសូនូប្រាកដជាបញ្ចេញអាការះបែបនេះមកកាន់គេរួចទៅហេីយ បង្អាប់ដាក់ខ្លួន តែជេយ៍មិនសូវជាខ្វល់ប៉ុន្មាន ក៏ដេីរទៅកាន់ទូរខោអាវដេីម្បីផ្លាស់សម្លៀកបំពាក់។ សូនូឃេីញថាជេយ៍មិនតបហេីយក៏ប្ដូរប្រធានបទមករឿងការណាត់របស់ជេយ៍វិញ។
សូនូ:«អញ្ចឹង...តេីគម្រោងរបស់បងដំណេីរយ៉ាងម៉េចហេីយ តេីចម្លេីយល្អឬក៏អាក្រក់?» រាងស្ដេីងពោល ស្របពេលដែលជេយ៍ប្ដូរសម្លៀកបំពាក់រួចរាល់ហេីយល្មម រាងក្រាស់ដកដង្ហើមធំហេីយក៏ដេីរទៅអង្គុយនៅកន្លែងយ៉ខាងមុខ ចំណែកឯសូនូមិនចាំយូរក៏ទៅតាម ព្រោះតែចង់បានចម្លេីយ។
YOU ARE READING
𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪
Fanfiction〘គ្រាន់តែខ្ញុំចង់ជួបមុខបងប្រុសរបស់ខ្ញុំ វាពិបាកដល់ថ្នាក់នឹងផងឬ?〙 ⚜️ ហេតុតែចង់ដឹងដំណឹងបងប្រុសរបស់ខ្លួនខ្លាំងពេកធ្វេីអោយក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ មានទាំងជូរចត់និងផ្អែមល្ហែមលាយឡុំជាមួយគ្នា។ ⚜️ តេីដំណេីរជីវិតរបស់ជុងវ៉ុន លី...