💫 Special bonus ✨

696 68 4
                                    

[ Special bonus ]

5 ឆ្នាំបានកន្លងផុតទៅ! រាជធានីនគរនៃផាក បានរស់នៅប្រកបយ៉ាងរុងរឿង គ្មានរឿងច្របូកច្របល់ហេីយក៏គ្មានបិសាចមកញាំញីទៀតដែរ។ ចំណែកឯបិតារបស់ជេយ៍វិញបានប្រគល់តំណែងថ្វាយដល់បុត្ររបស់ខ្លួន អោយជេយ៍ជាអ្នកកាន់កាប់នគរជំនួសខ្លួនព្រោះទ្រង់ដល់វ័យដែលត្រូវថែរក្យាសុខភាពហេីយ។

រីឯសូនូដែលត្រូវជាប្អូនរបស់ជេយ៍វិញ ចាប់តាំងពីពេលនោះមកសូនូនិងសុងហ៊ុន ក៏បានរៀបអភិសេកជាមួយគ្នានិងបានសាងនគរដ៏មានសុភមង្គលមួយនៅឯភាគខាងលិច។ ហេីយពេលនេះពួកគេមានបុត្រាមួយអង្គដែលពួកគេត្រូវបានប្រទានដោយទេវតា ដែលយេីងដឹងថាពួកគេប្រាកដជាក្លាយជាគ្រួសារដ៏ល្អមួយរូបហេីយ ។ល។

-Skip~
-ងាកមកមេីលជេយ៍ឯនេះវិញ ដៃរបស់ទ្រង់គឺមិនដែលទំនេរឡេីយ ទ្រង់តែងៗរវល់នឹងការងារនគរជានិច្ចប៉ុន្តែរាល់បញ្ហាទាំងឡាយគ្មានអ្វីដែលជេយ៍មិនអាចដោះស្រាយបានឡេីយ ទ្រង់តែងតែមានគំនិតដោះស្រាយគ្រប់ពេល...។

*តុក តុក
«ចូលមក!» ទ្វារឈេីដ៏ធំក៏បានបេីកឡេីង បង្ហាញនូវអ្នកបម្រេីផ្ទាល់ខ្លួនរបស់ទ្រង់ម្នាក់ដែលជាអ្នករៀបចំគ្រប់ការងារ ដែលត្រូវរៀបឡេីងតាមដែលជេយ៍បានដាក់បញ្ចា បានដេីរចូលមក។

«មានការអ្វីមែនទេ?»
«ព្រះមេ! រទេះសេះរៀបចំរួចរាល់ហេីយបាទ!»
«ល្អ! រៀបចំអីវ៉ាន់ទៅ បន្តិចទៀតនេះយេីងនឹងយាងទៅ!»
«ព្រះមេព្រះអង្គ!» អ្នកបម្រើនោះក៏បានលាហេីយក៏ធ្វេីដំណេីរចាកចេញទៅបាត់។ ជេយ៍មិនបង្អង់យូរក៏បានរៀបចំខ្លួន សម្លៀកបំពាក់ ដេីម្បីធ្វេីដំណេីរទៅស្រុកឆ្ងាយរបស់រាជធានី ចុះត្រួតត្រាពិនិត្យមេីលការខុសត្រូវ។ កំឡុងពេលដែលទ្រង់មិននៅ បិតារបស់ទ្រង់នឹងមេីលការខុសត្រូវមួយរយះពេលព្រោះសុខភាពរបស់គាត់ប្រសេីរឡេីងជាងមុនហេីយ ហេីយណាមួយទ្រង់ក៏បានផ្ដេីមគំនិតនេះអោយជេយ៍ជាអ្នកធ្វេីផងដែរ គឺធ្វេីដំណេីរត្រូតពិនិត្យប្រជាជាន...។

★🪷★

«ត្រូវប្រុងប្រយ័ត្នណាបុត្រ ហេីយឆាប់ត្រឡប់មកវិញ មិតានិងបិតានិងចាំបុត្រនៅទីនេះ ហាមមានរបួសអោយសោះណា! បេីមាតាដឹងមាតានឹងវៃអែងមិនខានទេ»
«កុំព្រួយបារម្ភអីមាតា បុត្រនឹងឆាប់ត្រឡប់មកវិញនិងយករបស់មកផ្ញេី មាតានិងបិតានៅទីនេះហេីយ បេីមានរឿងអ្វីកេីតឡេីងឆាប់ប្រាប់បុត្រមក បុតុ្រនឹងមកវិញជាបន្ទាន់!»
«វាគ្មានរឿងអ្វីកេីតឡេីងទេជេយ៍! បិតានៅទីនេះមួយតាំងមូលហេីយ តេីមាតារបស់អែងភ័យព្រួយយ៉ាងម៉េចទៅ? ពិតទេម្ចាស់អូន?»
«យ៉ាប់ណាស់ ព្រះអង្គ!! ណ្ហេីយៗឆាប់ធ្វេីដំណេីរទៅចុះណា ទាន់មេឃមិនទាន់រះអាងនឹងឆាប់ដល់ បុត្រមិនមែនទៅមួយស្រូកឯណាគឺច្រេីនស្រុកដទៃទៀត ឆាប់ទៅចុះ!»

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now