𝕰𝖕𝖎𝖘𝖔𝖉𝖊:004-☪

525 74 5
                                    

𝕰𝖕𝖎𝖘𝖔𝖉𝖊: Adventure 🌺

សូយ៉ុង:«(មីងធ្វេីនេះគឺដេីម្បីសុវត្ថិភាពក្មួយតែប៉ុណ្ណោះ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សូយ៉ុង:«(មីងធ្វេីនេះគឺដេីម្បីសុវត្ថិភាពក្មួយតែប៉ុណ្ណោះ)


℘🍁℘


វេលាស្អែកបានឈានចូលមកដល់ ជុងវ៉ុនបានសម្រេចចិត្តថានឹងទៅជួយលក់មីងរបស់ខ្លួនមួយថ្ងៃហេីយក៏ដេីម្បីចំណាញពេលចុងក្រោយរបស់ខ្លួនមុននឹងចាកចេញទៅទីក្រុងនាស្អែកនេះ។ ថ្ងៃរៀងត្រេបន្តិចហាងលក់នំរបស់មីងសូយ៉ុងបានលក់អស់ ហេីយពួកគេក៏បានឈាប់រៀបអីវ៉ាន់ដេីម្បីទៅផ្ទះនៅពេលនោះតែម្ដង។ កំពុងតែរៀបសុខៗ អ្នកទាំងពីរបានឮសម្លេងសម្រឺបជេីងសេះរត់ជាច្រេីន លាន់លឺរន្ធីពេញនឹង។ ដោយឆ្ងល់ជុងវ៉ុននិងសូយ៉ុងបានចេញមកខាងក្រៅមកមេីលរួចបានឃេីញពលសេនាជាច្រេីននិងអាមាត្យដឹកនាំមុខមួយនាក់ ជាអ្នកនាំមុខ។ សេះកីត្រូវបានឈប់នៅត្រង់កន្លែងរូបចម្លាក់ថ្មមួយនៅចំកណ្ដាលផ្សារ ដែលពួកគេងាយស្រួលក្នុងការផ្សព្វផ្សាយពីអ្វីមួយមកពីព្រះអង្គ។

អាមាត្យ:«ប្រជាជនទាំងអស់ប្រុង! ពួកយេីងមានដំណឹងមួយពីព្រះអង្គ» គ្រាន់តែនិយាយភ្លាម មនុស្សគ្រប់គ្នាដែលបានឮមាត់អូអរយ៉ាងលឺអម្បែងមិញនេះ ស្ងាត់មាត់ភ្លាមទេីបលោកអាមាត្យរៀបនិយាយ។

អាមាត្យ:«រាជវាំងរបស់យេីង មានការខ្វះខាតអ្នកបម្រេីនៅក្នុងនគរដែលពួកយេីងត្រូវការជ្រេីសរេីសអ្នកបម្រេីណាដែលហ៊ានស្មាក់ចិត្ត មានថាប្រុសឬស្រីក្នុងវ័យ18ឆ្នាំឡេីងទៅ, ក្នុងគោលការណ៍វិន័យគឺ បេីនរណាម្នាក់បានជាប់ក្នុងការប្រឡងមួយនេះ អ្នកនោះនឹងត្រូវការប្រឡងជាមួយបុគ្គលណាម្នាក់ទៀតដែលជាប់ដូចជាគេដែររហូតដល់ពេល អ្នកណាម្នាក់យកឈ្នះចាញ់ហេីយ ម្នាក់នោះគឺមានឪកាសក្លាយជាអ្នកបម្រេីផ្ទាល់ខ្លួនរបស់ព្រះរាជបុត្រជេយ៍ ផាកគឹម, ចំណែកចំពោះអ្នកដែលមិនអាចជាប់នោះ ពួកគេអាចនឹងត្រឡប់មកផ្ទះវិញឬមួយក៏មានឪកាសតិចតួចក្នុងការធ្វេីជាអ្នកបម្រេីក្នុងចង្ក្រានឬជាអ្នកថែសួនវិញ, កម្មវិធីមួយនេះនឹងប្រពឺត្តចាប់ពីថ្ងៃនេះតទៅរហូតបាន3ថ្ងៃ។ ការស្នេីសំពីព្រះអង្គរបស់យេីង ត្រូវបានបញ្ចប់»
ពោលចប់បានមួយរំពេច ប្រជារាស្ត្រទាំងប៉ុន្មានបាននាំគ្នាឮមាត់ឡេីង និយាយពីរឿងនេះ ។ បន្ទាប់ពីធ្វេីភារកិច្ចខ្លួនចប់សព្វគ្រប់ នាយអាមាត្យនិងសេនាទាំងប៉ុន្មានបានត្រឡប់ទៅតំបន់មួយផ្សេងទៀត ។ ចំណែកឯសូយ៉ុងនិងជុងវ៉ុនឯនេះវិញបានភ្លឹកនិងមេីលមុខគ្នា កំពុងតែដំណេីរការថាកំពុងតែមានរឿងអ្វីកេីតឡេីង? ។

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now