𝕰𝖕𝖎𝖘𝖔𝖉𝖊: My fiance
មាន់រងាវចាប់ផ្ដេីមឮរំពងឡេីង ដែលធ្វេីអោយមនុស្សទាំងឡាយដែលធ្វេីការនៅក្នុងនគរភ្ងាក់ពីដំណេករៀបចំខ្លួន ប្រញាប់ដៃប្រញាប់ជេីងធ្វេីការមិនថាប្រុសឬស្រីឡេីយ។ ចំណែកឯជុងវ៉ុនក៏ដូចគ្នា រាងតូចភ្ងាក់ឡេីងភ្លាមរៀបចំខ្លួន ព្រោះថ្ងៃនេះជាថ្ងៃដំបូងដែលខ្លួនធ្វេីការ។ បន្ទាប់មកអ្នកចាត់ចែងគឺអ្នកស្រីហូលីបាន នាំជុងវ៉ុនទៅបន្ទប់របស់គេតែម្ដង ដែលរាល់បន្ទប់ទាំងឡាយមានមនុស្សពីរនាក់រស់នៅជាមួយគ្នា ក្នុងនាមជាអ្នកធ្វេីការឬអ្នកបម្រេី។ ចែដន្យអ្វី ជុងវ៉ុនបានបន្ទប់ជាមួយនឹងដេសីដែលជាមិត្តដំបូងរបស់គេបង្អស់ នៅពេលដែលគេឈានជេីងដេីរនៅលេីទីនេះ។
ជុងវ៉ុន:«បងដេសី!!»
ដេសី:«ជុងវ៉ុន!!» ពួកគេបានជួបគ្នាម្ដងទៀតហេីយក៏ស្វាគមន៍ដោយការអោបដ៏កក់ក្ដៅមួយ។ហូលី:«មេីរទៅអ្នកទាំងពីរស្គាល់គ្នារួចហេីយ ដូច្នេះមិនពិបាកក្នុងការចុះសម្រុងគ្នា បេីអែងរៀបចំអីវ៉ាន់រួចរាល់ហេីយ លីយ៉ាង ជុងវ៉ុនមកតាមខ្ញុំ» អ្នកស្រីនិយាយរួច គាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងបាត់ដេីម្បីមេីលការខុសត្រូវ..។
ជុងវ៉ុន:«បាទ អ្នកស្រី!!» និយាយហេីយជុងវ៉ុនក៏យកអីវ៉ាន់របស់ខ្លួនមករៀបចំដាក់ក្នុង ទូរខោអាវផ្ទាល់ខកលួនរបស់គេ និយាយអោយចំទៅបន្ទប់ទាំងអស់មានសម្ភារះប្រចាំថ្ងៃនិងរបស់ប្រេីប្រាស់គ្រប់ប្រភេទ ដល់អ្នកធ្វេីការគ្រប់រូប។ល។ជុងវ៉ុន:«បងស្រីដេសី ជាប់ដែរមែនទេក្នុងការប្រឡងនេះ?»
ដេសី:«ត្រូវហេីយ ប៉ុន្តែត្រឹមជាអ្នកបម្រេីចង្រ្កាននិងអ្នកថែសួនប៉ុណ្ណោះ ហាសហា»
ជុងវ៉ុ្នន:«បែបនោះក៏ល្អដែរ ព្រោះមានតែបងទេដែលអាចមានមុខងារដល់ទៅពីរបែបនេះ ចំណែកប្រាក់ខែបងក៏ទៅជាមួយគ្នាដែរហីហី»
ដេសី:«ហីយ៉ា បងមិនបានអែងជួយបងទេ បងច្បាស់ជាស្លាប់ដោយពួកខ្មោចទាហានមិនខានទេ ដូច្នេះការងារនេះក៏បានមកពីអែងដែរ»
ជុងវ៉ុន:«ហួយខ្ញុំមានមោទនភាពណាស់ អញ្ចឹង-»
YOU ARE READING
𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪
Fanfiction〘គ្រាន់តែខ្ញុំចង់ជួបមុខបងប្រុសរបស់ខ្ញុំ វាពិបាកដល់ថ្នាក់នឹងផងឬ?〙 ⚜️ ហេតុតែចង់ដឹងដំណឹងបងប្រុសរបស់ខ្លួនខ្លាំងពេកធ្វេីអោយក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ មានទាំងជូរចត់និងផ្អែមល្ហែមលាយឡុំជាមួយគ្នា។ ⚜️ តេីដំណេីរជីវិតរបស់ជុងវ៉ុន លី...