𝕰𝖕𝖎𝖘𝖔𝖉𝖊:027-☪
«យេីងសង្ឃឹមថា អែងនឹងស្រឡាញ់ក្មួយរបស់យេីងពិត»
មិនយូរប៉ុន្មាន អ្នកទាំងពិរក៏បានមកដល់ពិភពងងឹតដោយវេទមន្តរបស់មីងសូយុង។ ប៉ុន្តែគ្រាន់តែមកដល់ភ្លាមពួកគេក៏ប្រញាប់នាំគ្នាលាក់ពួននៅក្រោយជញ្ជាំងថ្មដ៏ធំមួយ ព្រោះថាអីឡូវនេះពពួកបិសាចទាំងអស់មិនថាតូចធំ បានប្រមូលផ្ដុំគ្នាឈរតម្រាបគ្នានៅមុខបង្គោលឈេីមួយ ដែលកំពុងព្យួរមនុស្សម្នាក់។
«កុំថាណា នោះគឺជាជុងវ៉ុន?? នេះ–» គ្រាន់តែក្រលេកមេីលភ្លាមជេយ៍បានដឹងភ្លាមថានោះគឺជាជុងវ៉ុន ប៉ុន្តែមីងសូយុងហាមជេយ៍មិនអោយទៅ ព្រោះវាមានគ្រោះថ្នាក់ណាស់។
«ស្ងប់អារម្មណ៍ជេយ៍ តេីអែងដឹងទេថាកំពុងនៅកន្លែងណា??» គាត់និយាយហេីយជេយ៍ក៏ឈប់វិញ ប៉ុន្តែក្នុងចិត្តវិញអន្ទះសារជិតស្លាប់ទៅហេីយ។
«ហឹម... ចាំបន្តិចទៀតចុះ បន្តិចទៀតបិតារបស់អែងនឹងមករកអែងជាមិនខាន»
«បិតារបស់ខ្ញុំ?? ហេតុអី?តេីមីងដឹងមកពីណា??»
«យេីងមេីលឃេីញអនាគតកាលអស់ហេីយ សូម្បីតែជុងវ៉ុន ប៉ុន្តែបេីអែងជ្រេីសរេីសផ្លូវនេះហេីយយេីងនឹងបណ្ដោយអោយអែងចុះ»
«តេីជុងវ៉ុនរបស់ខ្ញុំនឹងមានជីវិតបន្តទៀតទេ? ខ្ញុំពិតជាមិនអាចធ្វេីអ្វីបានទេប្រសិនបេីខ្ញុំគ្មានគេ »
«អនាគតកាលនេះមិនអាចប្រាប់ទៅអ្នកណាម្នាក់បានទេ វានឹងល្មេីសច្បាប់យេីងក្នុងនាមជាទេវតា»
«...»
សម្លេងអ្វីម្យ៉ាងបានបន្លឺឡេីងនៅក្នុងល្អាងងងឹតនេះ បន្ទាប់មកផ្សែងខ្មៅមួយក៏បានហោះមកកាន់កន្លែងដែលជុងវ៉ុនត្រូវគេចាប់ចងដាក់បង្គោលឈេីនោះ។ ហេីយវាក៏បង្ហាញរូបរាងមកជា ស្ដេចបិសាចស្រមោលខ្មៅ ចេញមក។
YOU ARE READING
𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪
Fanfiction〘គ្រាន់តែខ្ញុំចង់ជួបមុខបងប្រុសរបស់ខ្ញុំ វាពិបាកដល់ថ្នាក់នឹងផងឬ?〙 ⚜️ ហេតុតែចង់ដឹងដំណឹងបងប្រុសរបស់ខ្លួនខ្លាំងពេកធ្វេីអោយក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ មានទាំងជូរចត់និងផ្អែមល្ហែមលាយឡុំជាមួយគ្នា។ ⚜️ តេីដំណេីរជីវិតរបស់ជុងវ៉ុន លី...