𝕰𝖕𝖎𝖘𝖔𝖉𝖊:013-☪

418 62 3
                                    

𝕰𝖕𝖎𝖘𝖔𝖉𝖊: Destiny

ជេយ៍:«អញ្ចឹងតេីមានអ្វីអាចកំចាត់វាបានទេ?»មហេសី:«មិនអាចទេ ព្រលឹងក្រហមបាននៅក្នុងខ្លួនបុត្រហេីយដូចនេះបេីបុត្រកំចាត់វានោះ ជីវិតរបស់បុត្រក៏បែបនឹងដែរ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ជេយ៍:«អញ្ចឹងតេីមានអ្វីអាចកំចាត់វាបានទេ?»
មហេសី:«មិនអាចទេ ព្រលឹងក្រហមបាននៅក្នុងខ្លួនបុត្រហេីយដូចនេះបេីបុត្រកំចាត់វានោះ ជីវិតរបស់បុត្រក៏បែបនឹងដែរ...»

ជេយ៍ស្ដាប់ឮហេីយក៏ដកដង្ហេីមធំ ហេតុអ្វីបានជាជីវិតខ្លួនមានតែបញ្ហាបែបនេះ? តេីគ្រាន់តែរស់នៅដូចមនុស្សធម្មតាពិបាកណាស់មែនទេ?

ជុងវ៉ុនបេីកភ្នែកឡេីងនៅក្នុងបន្ទប់របស់ខ្លួនផ្ទាល់ជាមួយនឹងដេសី ហេីយក៏ឃេីញមានបង់និងក្រណាត់សជាច្រេីនរុំព័ទ្ធជុំវិញដៃខាងឆ្វេងរបស់ខ្លួន រាងតូចគិតបន្តិចក៏ភ្ងាក់ខ្លួនថាគឺមកពីគេបានត្រូវរបួស...។

ដេសី:«ភ្ងាក់ហេីយហេ? តេីមានអារម្មណ៍យ៉ាងម៉េចហេីយ?» ដេសីបានចូលមកអង្គុយជិតជុងវ៉ុន សួរសុខទុក្ខរបស់គេ។

ជុងវ៉ុន:«ធូរច្រេីនហេីយប៉ុន្តែរៀងឈឺដៃតិចតួច!»
ដេសី:«មិនអោយឈឺដៃយ៉ាងម៉េច បេីអែងមានរបួសយ៉ាងដំណុំបែបនេះ តេីអែងអាចប្រាប់បងបានទេថាអែងទៅត្រូវអីមកបានជារបួសបែបនេះ?» ដេសីសួរ ដែលជុងវ៉ុនមិនដឹងយ៉ាងម៉េចក៏រាងស្ទាក់ស្ទេីរនឹងឆ្លេីយនឹងសំនួររបស់ដេសី ប៉ុន្តែចុងក្រោយរាងតូចនៅតែហេីបមាត់តបដដែល។

ជុងវ៉ុន:«គឺវាបណ្ដាលមកពីខ្លា-ខ្លាខ្មៅ»
ដេសី:«ខ្លាខ្មៅ?? ខ្លាខ្មៅចឹងហេស? តេីជុងវ៉ុនដឹងទេថាប្រភេទខ្លាខ្មៅនោះអាចសម្លាប់មនុស្សបានដោយយ៉ាងស្រួល ប៉ុន្តែអែងសំណាងហេីយដែលរួចខ្លួន តែតេីអែងរួចខ្លួនមកដោយដូចម្ដេច?»
ជុងវ៉ុន:«ខ្ញុំមិនដឹងដូចគ្នា ខ្ញុំចាំបានទេខ្ញុំដួលសន្លប់ហេីយក៏មកដល់ទីនេះ» រាងតូចក្រោកផ្អែកនឹងក្បាលគ្រែ ខំរកនឹកថាតេីអ្វីទៅដែលជួយគេក្នុងកំឡុងពេលនោះ? ឬមួយក៏រាជបុត្រជេយ៍ អត់ទេៗមិនអាចទេ គាត់ជាមូលហេតុដែលយេីងរបួសបែបនេះគ្មានផ្លូវទេដែលគាត់ជួយយេីង ហឹមតែ-តែយកមកដល់ទីនេះវិញក៏ដោយសារតែរាជបុត្រជេយ៍ដែរ សរុបមកយេីងមិនយល់ទាល់តែសោះ អេីយៗ...។

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now