𝕰𝖕𝖎𝖘𝖔𝖉𝖊:029-☪

527 59 7
                                    


𝕰𝖕𝖎𝖘𝖔𝖉𝖊:029-☪


«ឈប់ភ្លាម–» សម្លេងនរណាម្នាក់បានបន្លឺឡេីង ប៉ុន្តែវាបានហួសពេលបាត់ទៅហេីយ, ពន្លឺព្រះច័ន្ទបានបញ្ចេញកាំរស្មីមកលេីរាងកាយរបស់រាងតូចដែលបានបញ្ជាដោយ ស្ដេចបិសាងងឹតនោះ ហេីយថាមពលទាំងប៉ុន្មានដែលនៅក្នុងរបស់ខ្លួនជុងវ៉ុនបានបាត់បង់បន្តិចម្ដងៗ ចូលទៅខ្លួនរបស់បិសាច

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឈប់ភ្លាម–» សម្លេងនរណាម្នាក់បានបន្លឺឡេីង ប៉ុន្តែវាបានហួសពេលបាត់ទៅហេីយ, ពន្លឺព្រះច័ន្ទបានបញ្ចេញកាំរស្មីមកលេីរាងកាយរបស់រាងតូចដែលបានបញ្ជាដោយ ស្ដេចបិសាងងឹតនោះ ហេីយថាមពលទាំងប៉ុន្មានដែលនៅក្នុងរបស់ខ្លួនជុងវ៉ុនបានបាត់បង់បន្តិចម្ដងៗ ចូលទៅខ្លួនរបស់បិសាច...។

«មករកយេីងមក មករកយេីងមក ថាមពលដ៏អស្ចារ្យរបស់យេីង ហាសហាស កាន់តែច្រេីនកាន់តែល្អ!!» ថាមពលខៀវបានស្រូបចូលទៅក្នុងរាងកាយសត្វបិសាចនោះហេីយរូបរាងកាយរបស់វាក៏បានរីកមាឌបន្តិចម្ដងៗស្របពេលជាមួយគ្នា លុះរហូតដល់ទីបញ្ចប់បិសាចនោះក៏បានបំពេញថាមពលនោះបានសម្រេច។

«ហឿក....*សម្លេងស្ទះខ្យល់»
«ជុងវ៉ុន!!!»
«ជុងវ៉ុន!!! អត់ទេ!!!» កំឡុងពេលនោះដែរ ហុីសុឹងដែលជាបងប្រុសរបស់រាងតូចបានមករកប្អូនរបស់ខ្លួន ហេីយក៏បានដោះចំណងដែលចងចេញអស់បន្ទាប់មកក៏អោបក្រសោបរាងកាយរបស់ប្អូនស្អិតជាប់ទ្រូង ដោយស្រាប់តែមានអារម្មណ៍ថាពិបាកទទួលយកជាខ្លាំងនៅពេលនេះហេីយនៅពេលឃេីញហេតុការណ៍អស់ទាំងនេះ។ ចំណែកឯបិសាចឯណោះវិញវាលែងខ្វល់ពីអ្វ៏គ្រប់យ៉ាងហេីយ អ្វីដែលវាខ្វល់គឺអំណាចនិងឥទ្ធិពលរបស់វាតែប៉ណ្ណោះ...។

«យេីងធ្វេីវាបានសម្រេចហេីយ អែងឃេីញទេអាប្អូនប្រុសចង្រៃ យេីងធ្វេីបានហេីយ!!» រាងកាយរបស់បិសាចងងឹតនោះក៏ប្រែទៅជាសត្វចម្លែកជាជាងមនុស្សវិញ ដោយរាងកាយរបស់វានៅពេលនេះគឺដូចជាសត្វដែលមានរូបរាងជាខ្លាខ្មៅនិងមានស្លាបជាប្រចៀវរីឯមុខរបស់វាវិញជាសត្វពីងពាង ពិតជារអេីបណាស់។

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now