𝕰𝖕𝖎𝖘𝖔𝖉𝖊:024-☪

397 58 1
                                    

𝕰𝖕𝖎𝖘𝖔𝖉𝖊: Is was him ?

ជុងវ៉ុន:«ហេីយក៏មិនយូរមិនឆាប់ទេ នាពេលថ្ងៃពេញបូរមីខាងមុខនេះនឹងមានសូក្រាសម្ដងទៀតបន្ទាប់ពីរាប់ឆ្នាំមក ហេីយខ្ញុំនឹងលែងមានវត្តមាននៅទីនេះទៀតនាថ្ងៃនោះ-»

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ជុងវ៉ុន:«ហេីយក៏មិនយូរមិនឆាប់ទេ នាពេលថ្ងៃពេញបូរមីខាងមុខនេះនឹងមានសូក្រាសម្ដងទៀតបន្ទាប់ពីរាប់ឆ្នាំមក ហេីយខ្ញុំនឹងលែងមានវត្តមាននៅទីនេះទៀតនាថ្ងៃនោះ-»

ក្រោយពីឮជុងវ៉ុននិយាយហេីយ ដេសុីមិនដឹងគួរតបយ៉ាងណាអោយត្រូវទេ តក់ស្លុតផង ភ្ងាក់ផ្អេីលផង អារម្មណ៍បូកបញ្ចូលគ្នាដូចជាគ្រឿងហេីយពេលនេះ។ នាងបាននៅស្ងៀមចំហរមាត់ សម្លឹងទៅកាន់ជុងវ៉ុនទាំងអាណិតអាសូរបំផុត តេីរឿងដែលរាងតូចនិយាយទាំងប៉ុន្មានសុទ្ធតែជាការពិតឬក៏អត់?

ជុងវ៉ុន:«ខ្ញុំដឹងថាបងប្រហែលជាភ្ងាក់ផ្អេីលខ្លាំងហេីយ ដូច្នេះប្រសិនបេីបងដឹងអំពីរឿងនេះហេីយសូមបងកុំប្រាប់ដល់អ្នកណាជាពិសេសរាជបុត្រជេយ៍តេីបានទេ?»

ដេសុី:«ប-បង បង នឹងមិនប្រាប់ទ្រង់ទេ ជាដាច់ខាត!!»
ឃុងវ៉ុន:«អរគុណបងច្រេីននូវចំពោះអ្វីគ្រប់យ៉ាង បេីខ្ញុំគ្មានបងនៅទីនេះ ម្ល៉េះខ្ញុំប្រាកដជាដូចមនុស្សគ្មានប្រសីទៅហេីយ...»
ដេសុី:«មិនអីទេៗ អែងក៏ដូចគ្នា អញ្ចឹងអែងឆាប់ចួលគេងចុះ ព្រោះអែងនឹងមានការងារធ្វេីពីព្រលឹមដែលមិនអញ្ចឹងឬ?»
ជុនវ៉ុន:«ប្រាកដហេីយ អរគុណបងម្ដងទៀតដែលតែងតែនៅទីនេះនៅពេលខ្ញុំត្រូវការបង- រាត្រីសួស្ដី!» ក្រោយពីសន្ទនាគ្នារួចរាល់ហេីយ ជុងវ៉ុនក៏ទៅសម្រាកនៅលេីគ្រែរបស់គេ ហាក់បីដូចជាគ្មានអ្វីកេីតឡេីង។ រីឯដេសុីវិញទោះជានាងអាចនិយាយតបទៅកាន់ជុងវ៉ុនបាន ប៉ុន្តែនៅក្នុងចិត្តរបស់នាងមានអារម្មណ៍ថាវាប្រែទៅជាទីកន្លែងងងឹត ដូចជាគ្មានពន្លឺទៅវិញ នៅទីបុះផុតនាងនៅតែឯការដដែល។ ដោយកំពុងតែអង្គុយសុខៗ ទឹកភ្នែករបស់នាងក៏ហូរមកជូកថ្ពាល់ដោយមិនដឹងខ្លួន។

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now