𝕰𝖕𝖎𝖘𝖔𝖉𝖊:026-☪

343 55 3
                                    

𝕰𝖕𝖎𝖘𝖔𝖉𝖊:026-☪

«ជុងវ៉ុន!!!!! អត់ទេ !!!!»

«តេីនោះជាអ្វីទៅ..?ហេ-ហេតុអីវាឆក់យកជុងវ៉ុនរបស់យេីងទៅ??» សម្លេងគ្រលរៗដូចជាមនុស្សប្រុសបានបន្លឺឡេីងពីក្រោយខ្នងរបស់ដេសុី ដែលនាងពេលនេះកំពុងតែយំ លត់ជង្គង់នឹងដី គ្មានអ្វីក្រៅពីសម្លេងយំនិងភ្ងាក់ផ្អេីលឡេីយ។

«តេីជុងវ៉ុនរបស់យេីងបាត់ទៅណាហេីយ??? ដេសុីអែងនិយាយទៅមេីល តេីវាជាស្អី??» ជេយ៍ដែលទេីបតែធ្វេីដំណេូរមកដល់ ហេីយក៏បានឃេីញនូវព្រឹត្តិការណ៍ជាក់ភ្នែកហេីយ នាយទទួលយកមិនបានក៏ទៅសួរដេសុីដោយចាប់ដៃនាងទាំងសងខាង។
«វ-វាគឺជា បិសាច....ហ្កឹក* បិសាចងងឹតណារាជបុត្រ!! ហេតុអ្វីទ្រង់បណ្ដោយអោយជុងវ៉ុនទៅបែបនេះ??»
«ហេតុអ្វីទៅជាកំហុសរបស់យេីងទៅវិញ??»
«ទ្រង់គួរតែមិនជឿលេីពាក្យកុហសទាំងនោះហេីយអោយគេតាមរកជុងវ៉ុន នោះគេក៏មិនរសាត់ទៅតាមខ្យល់បែបនេះដែរ!!»

«ពាក្យកុហសអ្វីរបស់នាង?? យេីងមិនយល់ទាល់តែសោះ នាងឆាប់បកស្រាយមក!!»
«វាគ្មានព្រះចន្ទផ្កាឈូកអ្វីទេ យប់នេះគឺជាថ្ងៃសូគ្រាសដែលបិសាចងងឹតចេញមកលុកលុយពិភពមនុស្សហេីយ ដោយសារតែជុងវ៉ុនជាមនុស្សពិសេសនោះ វាក៏ចាប់យកជុងវ៉ុនទៅបាត់ទៅ!! តេីទ្រង់ដឹងទេថាជុងវ៉ុនជាអ្នកណា??» ដេសុីស្រែកនិងបកស្រាយទាំងល្ហេមល្ហាម តាមមេីលទៅនាងពិតជាខឹងហេីយក៏ស្រឡាញ់ជុងវ៉ុនស្មេីនឹងប្អូនផងដែរ ទេីបនាងហ៊ាននិយាយបែបនេះ។
រីឯជេយ៍ អួលដេីមកនិយាយមិនចេញក៏ប្រលែងដៃពីដេសុីហេីយក៏បន្តស្ដាប់ដេសុីបន្តទៀត។
«.....»
«ជុងវ៉ុនជាមនុស្សពិសេសមួយ ដែលគេមានថាមពលពន្លឺព្រះច័ន្ទដែលពួកបិសាចងងឹតទាំងនោះចង់បាន ហេីយវាក៏បានគ្រោកទុកយូរណាស់មកហេីយ រហូតមកដល់ឪកាសរបស់វាថ្ងៃនេះ វាក៏ចាប់ជុងវ៉ុនទៅ...គឺ ដេីម្បី...ស-សម្លាប់ជុងវ៉ុនយកថាមពលទាំងអស់ ...ហ្កឹក ហេតុអ្វីទ្រង់ពិបាកយល់យ៉ាងនេះ??»
ក្រោយពីស្ដាប់ដេសុីនិយាយចប់សព្វ ជេយ៍ក៏ប្រតិកម្មភ្លាមៗ ហេីយក៏ភ្ងាក់ខ្លួនថា កំពុងមានរឿងអ្វីកេីតឡេីងនៅពេលនេះ តេីរឿងរ៉ាវទាំងអស់ជាកំហុសរបស់គេឬក៏មិនមែន?

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now