«ជុងវ៉ុនហា៎! ជុងវ៉ុន? អូននៅទីនេះទេ?»
សម្លេងរបស់មនុស្សប្រុសពេញវ័យម្នាក់ ហាក់បីដូចជាកំពុងតែហៅអ្នកណាម្នាក់នៅខាងក្នុងផ្ទះ។«បងហុីសុឹង? បងហុីសុឹង!! នេះតេីពិតជាបងពិតមែនទេ?»
«ត្រូវហេីយគឺជាបង! បងចង់មកលេងប្អូនដ៏គួរអោយស្រឡាញ់របស់បងបន្តិចនឹងណា ខានជួបមុខគ្នាយូរហេីយ!»
«ហ្កឹក ត-តេីបងបាត់ទៅណាតាំងពីពេលបងចូលធ្វេីជាទាហាននោះ? បងដឹងទេថាខ្ញុំចាំដំណឹងអំពីបងរៀងរាល់ថ្ងៃប៉ុន្តែគ្មានអ្វីដែលទាក់ទងពីបងសោះ! តេីបងបានបាត់ខ្លួនទៅណាហាស?»
«អោយបងសុំទោសផង ដែលបងទុកអូនចោលម្នាក់អែងប៉ុន្តែបងមិនអាចប្រាប់ហេតុផលបានទេ បងមកនេះដេីម្បីអោយរបស់មួយទៅដល់អូននឹងណា នេះយកចុះហេីយត្រូវចាំថា ត្រូវតែមានសុវត្ថិភាពណាកុំអោយមានរបួសអីអោយសោះ បងបារម្ភអីឡូវបងអស់កិច្ចការហេីយ លាអូនទៅមុនសិនហេីយណាបងស្រឡាញ់អូនជានិច្ច!» គ្រាន់តែនិយាយហេីយប្រគល់ខ្សែកគុជពណ៍ខៀវរួចភ្លាម វត្តមានរបស់ហុីសុឹងដែលត្រូវជាបងប្រុសរបស់ជុងវ៉ុននោះក៏បានប្រែជាខ្យល់ហេីយរលាយបាត់ខ្លួនបាត់។
«បងហុីសុឹង កុំទៅចោលអូនម្ដងទៀតអី បងហុីសុឹង!!»
តេីសាច់រឿងនឹងទៅយ៉ាងណាទៅ?
ជួបគ្នាឆាប់ៗនេះ💨
YOU ARE READING
𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪
Fanfic〘គ្រាន់តែខ្ញុំចង់ជួបមុខបងប្រុសរបស់ខ្ញុំ វាពិបាកដល់ថ្នាក់នឹងផងឬ?〙 ⚜️ ហេតុតែចង់ដឹងដំណឹងបងប្រុសរបស់ខ្លួនខ្លាំងពេកធ្វេីអោយក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ មានទាំងជូរចត់និងផ្អែមល្ហែមលាយឡុំជាមួយគ្នា។ ⚜️ តេីដំណេីរជីវិតរបស់ជុងវ៉ុន លី...