𝕰𝖕𝖎𝖘𝖔𝖉𝖊:014-☪

416 63 1
                                    

𝕰𝖕𝖎𝖘𝖔𝖉𝖊: Summer is coming'

ហុីសុឹង:«យេីងនឹងចាកចេញពីទីនេះទាល់តែបាន»

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ហុីសុឹង:«យេីងនឹងចាកចេញពីទីនេះទាល់តែបាន»

ប៉ុន្មានថ្ងៃបានកន្លងផុតទៅ
យេីងឃេីញថារាជបុត្រសូនូកំពុងតែនៅសួនច្បារមួយកំពុងតែបេះផ្កា ដោយទ្រង់ចង់មានរបស់ក្រអូបនិងស្អាតខ្លះៗតាំងនៅក្នុងដំណាក់របស់ទ្រង់។ វាជាពេលល្ងាចដ៏ត្រជាក់មួយ ហេីយអាកាសធាតុក៏ល្អផងដែរ រវល់តែបេះសុខៗលូកាសក៏បានមករកសូនូ ហេីយទូលសូនូថាមានរឿងបន្ទាន់មួយ។

សូនូ:«តេីមានរឿងអ្វីកេីតឡេីងហាស លូកាស?» រាងស្ដេីងសម្ដីឡេីងដោយដៃនៅតែរវល់បេះផ្កាស្អាតៗដដែល។

លូកាស:«ខ-ខ្ញុំម្ចាស់មិនអាចបកស្រាយបានទេ ទ្រង់គួរតែទតខ្លួនអែងចុះ ខ្ញុំម្ចាស់ខ្លាចថាទ្រង់នឹងមិនជឿខ្ញុំ!»
លូកាសបកស្រាយ ដែលបង្វែរអារម្មណ៍របស់សូនូឈប់សកម្មភាពហេីយក៏បែរទៅរកលូកាសទាំងជ្រួញចិញ្ចេឹមឆ្ងល់។

លូកាសក៏បាននាំសូនូទៅ ដែលសូនូដេីរបណ្ដេីរដៃកាន់បាច់ផ្កាបណ្ដេីរ។ (ទេ? នេះដូចជាផ្លូវទៅដំណាក់របស់យេីងតាស៎)» - សូនូនិយាយក្នុងចិត្តហេីយលូកាសក៏បាននិយាយឡេីង:

លូកាស:«គឺទ្រង់នៅក្នុងដំណាក់ទាន!» លូកាសក៏បានបេីកទ្វារអោយសូនូ ហេីយនៅចាំនៅខាងក្រៅមិនហ៊ានចូលឡេីយ ឯសូនូក៏ហុចបាច់ផ្កាអោយលូកាសមុននឹងបោះជំហានចូល។ គ្រាន់តែមកដល់ភ្លាម រាងស្ដេីងក៏ស្រាប់តែប្រទះឃេីញមនុស្សប្រុសម្នាក់គ្រងឈុតពណ៍ទឹកប៊ិចគ្រឹប បែរខ្នងដាក់ខ្លួន កំពុងតែឈរមេីលរូបថតរបស់ខ្លួនដែលភ្ជួរនៅលេីជញ្ជាំង។ (មិនអាចទេ ហេតុអីក៏ប្រហាក់ប្រហែលដូចនេះ?)

សុងហ៊ុន:«ហឹម អូនមកដល់ហេីយឬ?» រាងក្រាស់ក៏បែរមកចំមុខរបស់សូនូ ហេីយអ្វីដែលសូនូរំពឹងស្មានមិនដល់នោះវាក៏បានកេីតឡេីងពិតមែន។ មិនទាន់តែតបផង សូនូក៏ចែដន្យក្រវាសភ្នែកឃេីញបង្វិចខ្លះនៅលេីគ្រែរបស់ខ្លួនហេីយវាពោរពេញទៅដោយសម្លៀកបំពាក់។

𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪Where stories live. Discover now