𝕰𝖕𝖎𝖘𝖔𝖉𝖊: My complicated
ជុងវ៉ុន:«(វាគ្រាន់តែជាសុបិន្ត?)»
រាងតូចងេីបឡេីងពីដំណេកដោយការដាក់ពីដេសី ដែលសភាពខ្លួននៅពេលនេះដូចជាមនុស្សឈឺអញ្ចឹង។ដេសី:«អែងមិនអីទេមែនទេ? មានសុបិន្តអាក្រក់ឬ? មេីលអែងចុះបែកញេីសចោកថ្ងាសអស់ហេីយ»
ជុងវ៉ុន:«អឺប-បាទ ប្រហែលហេីយ»
ដេសី:«មិនល្អសោះ ម៉ោះឆាប់ងេីបឡេីងហេីយទៅស្រង់ទឹកចុះ ព្រះអាទិត្យរះយូរដែលហេីយ ប្អូនសំណាងហេីយដែលថ្ងៃនេះមានការងារនារពេលថ្ងៃបេីមានពេលព្រឹកវិញ ប្អូនប្រាកដជាស្លាប់មិនខានទេ»
ជុងវ៉ុន:«បាទ អរគុណបងដេសីហេីយ!»ដេសី:«ហ្ហឹម មិនអីទេ បន្ទាប់ពីស្រង់ទឹកហេីយកុំភ្លេចញុាំអាហារពេលព្រឹកផងណា អញ្ចឹងបងលាទៅសិនហេីយជួបគ្នាលេីកក្រោយ» ដេសីបានងេីបចេញពីគ្រែរួចក៏ចាលចេញពីបន្ទប់បាត់។ ចំណែកឯជុងវ៉ុនវិញ គ្នាក៏បានយកសម្ភារបះខ្លះៗមុននឹងធ្វេីដំណេីរទៅរកមាត់ស្រះមួយ ដែលជាកន្លែងដែលអ្នកធ្វេីការទាំងឡាយធ្វេីការស្រង់ទឹកនៅទីនេះ។ ជាអកុសលអីដោយហេតុថាជុងវ៉ុនភ្ងាក់ពីដំណេកយូរ ទេីបជុងវ៉ុនមកស្រង់ទឹកតែម្នាក់អែង ដែលស្រះទឹកនោះហុមព័ទ្ធទៅដោយព្រៃឈេឺនៅក្បែរៗនោះ។ គ្រាន់តែមកដល់ភ្លាម រាងតូចបានហក់ព្រោងចូលទៅក្នុងទឹក រួចងូតទឹកតែម្នាក់អែង ដុះខ្លួនបណ្ដេីរមេីលទេសភាពបណ្ដេីរនិងគិតពីរឿងយល់សប្ដិបណកដេីរ។
ជុងវ៉ុន:«តេីមនុស្សស្រីម្នាក់ក្នុងសុបិន្តរបស់ខ្ញុំ ចង់ប្រាប់អីអោយប្រាកដទៅ? ខ្ញុំគ្មានពេលមិនយូរទេ? តេីវាមានន័យដូចម្ដេចទៅ? ហ៊ឹម ចំជាធុញមែនហេតុអីជីវិតខ្ញុំគួរអោយស្គុកស្មាញបែបនេះ» រាងតូចអង្គុយនៅលេីថ្មមួយដុះខ្លួន និងលេងគប់ថ្មធ្វេីជាមិនដឹង ស្រេ្តសនឹងរឿងប្រចាំថ្ងៃលុះបានបន្តិចមក កណ្ដឹងនគរក៏បានរ៉ោធ្វេីអោយជុងវ៉ុនប្រញាប់ប្រញាល់ងូតទឹកហេីយត្រឡប់ទៅធ្វេីការ។ ក្រោយពីចាកចេញទៅបាត់ទៅ អ្វីដែលជុងវ៉ុនមិនបានចាប់អារម្មណ៍នោះគឺមានក្រសែភ្នែកមួយគូរបានបាញ់សម្លឹងឃ្លាំមេីលខ្លួន អស់មួយស្របក់ទៅហេីយ..។
YOU ARE READING
𝕰𝖈𝖑𝖎𝖕𝖊 𝕮𝖍𝖎𝖑𝖉 | 𝖩𝖺𝗒𝗐𝗈𝗇 ☪
Fanfiction〘គ្រាន់តែខ្ញុំចង់ជួបមុខបងប្រុសរបស់ខ្ញុំ វាពិបាកដល់ថ្នាក់នឹងផងឬ?〙 ⚜️ ហេតុតែចង់ដឹងដំណឹងបងប្រុសរបស់ខ្លួនខ្លាំងពេកធ្វេីអោយក្មេងប្រុសវ័យជំទង់ម្នាក់ បានធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ មានទាំងជូរចត់និងផ្អែមល្ហែមលាយឡុំជាមួយគ្នា។ ⚜️ តេីដំណេីរជីវិតរបស់ជុងវ៉ុន លី...