រាងក្រាស់ក្រោកពីព្រលឹមដើម្បីងូតទឹកនិងរៀបចំខ្លួនទៅធ្វើការ រីឯរាងតូចងើបពីគេងមុនស្វាមីទៅទៀតព្រោះគេមានតួនាទីរៀបចំអាហារពេលព្រឹកឱ្យស្វាមីនិងប៉ាម៉ាក់ក្មេក។ អ៊ំស្រីព្យាយាមហាមហើយហាមទៀតតែអ្នកខាងនេះមិនស្ដាប់មីណេះចង់ធ្វើខ្លួនឯងឱ្យតតែបាន ដូចដែលលោកស្រីគិតមិនខុសមែន ត្បិតថាគេក្បាលរឹងបន្ដិចតែគេធ្វើព្រោះមានហេតុផល។ លោកស្រីចុះមកដល់ខាងក្រោមដើរតម្រង់ទៅបន្ទប់អាហារឃើញកូនប្រសារកំពុងតែរៀបចំតុលោកស្រីដាក់ខ្លួនអង្គុយទាំងស្នាមញញឹម។
"អ្នកម៉ាក់អរុណសួស្ដី!" យ៉ុនហ្គី ដើរមកដល់ឃើញអ្នកម៉ាក់អង្គុយញញឹមក៏ចូលទៅរាក់ទាក់ដោយនិយាយពាក្យ អរុណសួស្ដី ទៅកាន់គាត់។
"ចាស អរុណសួស្ដី! កូនមីនមិនបាច់ទេ! អង្គុយមកទុកឱ្យអ្នកមីងធ្វើវិញ" លោកស្រីតបយ៉ុនហ្គីរួចក៏ក្រឡេកឃើញកូនប្រសារកាន់សូរទឹកបម្រុងនឹងចាក់ហើយក៏ហាមមិនឱ្យធ្វើ ព្រោះការងារនេះជាតួនាទីរបស់អ៊ំស្រី។
"បាទ" ជីមីន តបហើយក៏ចូលអង្គុយជិតស្វាមី។
"តោះឆាប់ញុំាទៅ ក្រែងកូនត្រូវទៅធ្វើការមិនចឹងហី!?" ដោយឃើញកូនប្រុសអង្គុយស្ងៀមមិនព្រមញុំាសោះគាត់ក៏សួរ ម្យ៉ាងគ្នាមានតែបីនាក់ប៉ុណ្ណោះ តើកូនគាត់នៅរង់ចាំអ្វីទៀតឬមួយរង់ចាំលោកមីន? តាមមើលប្រហែលជាចឹងហើយ ជីមីនដឹងថាស្វាមីចង់សំដៅលើអ្វីប៉ុន្ដែគេបែរជាអង្គុយស្ងៀមរង់ចាំអ្នកម្ខាងទៀតនិយាយវិញ។
"ម៉ាក់!ហើយចុះលោកប៉ានោះ?" យ៉ុនហ្គី សួរខណៈពេលភ្នែកទាំងគូរសម្លឹងទៅរកលោកស្រី។
"គាត់ចេញទៅតាំងពីព្រលឹមម្ល៉េះ បានហើយកូនឆាប់ញុំាទៅតិចទៅយឺត!" លោកស្រីតឿនកូនជំនួសហើយការមិនចង់ឆ្លើយ មើលទៅតាមទឹកមុខរបស់គាត់ហាក់មិនសូវសប្បាយចិត្តសោះ រវាងគាត់និងលោកមីនប្រហែលជាអស់និស្ស័យត្រឹមនឹងហើយ។
"បាទ" ឃើញទឹកមុខម៉ាក់មិនសូវល្អពេលនិយាយដល់លោកប៉ារាងក្រាស់ក៏ឈប់ដេញដោលច្រើនហើយក៏ចាប់ផ្ដើមញុំាអាហារពេលព្រឹកមួយពេលនេះរួចក៏ធ្វើដំណើរទៅធ្វើការ។
នៅភូមិគ្រឹះមិនសូវមានការងារច្រើនប៉ុន្មានទេព្រោះតែមានអ្នកបោះជូតសម្អាតជាប្រចាំហើយដោយគ្មានការងារធ្វើជីមីនក៏ចាប់ផ្ដើមអផ្សុកទើបសម្រេចចិត្តខលទៅមិត្តសម្លាញ់ដើម្បីណាត់ជួបគ្នា តាំងតែមកដល់គេមិនទាន់បានទាក់ទងទៅថេយ៉ុងឡើយរវល់តែជាប់ពិភាក្សាជាមួយគ្រួសារ។
#ហាងកាហ្វេ
គ្រាន់តែ ជីមីន ប្រាប់ថាមកដល់កូរ៉េតាំងពីម្សិលមិញ ថេយ៉ុងក៏ទុកការងារមួយឡែកក៏ប្រញាប់ធ្វើដំណើរមកជួបមិត្តភ្លាម ដោយពួកគេបានណាត់គ្នានៅហាងកាហ្វេមួយកន្លែងទល់មុខផ្សារទំនើបរបស់យ៉ុនហ្គី។
"ជីមីន! ជីមីនហា៎! ខាងនេះ..." ថេយ៉ុង សម្លឹងទៅមាត់ទ្វាជួនជាពេលរាងតូចដើរមកដល់ល្មមក៏លើកដៃជាសញ្ញាហើយហៅគេតិចៗពីចម្ងាយ។
"ហ៊ឹម..." ជីមីន ញញឹមហើយងក់ក្បាលតិចៗរួចក៏ដើរទៅរកគេ។
"អង្គុយសិនមក យើងមានរឿងនិយាយជាមួយឯង" គ្រាន់តែរាងតូចមកដល់ភ្លាមថេយ៉ុងក៏ប្រាប់ឱ្យអង្គុយព្រោះមានរឿងចង់និយាយជាមួយគេ។
"អឹម តែមុននឹងនិយាយសុំកម្មង់អីផឹកសិនឃ្លានណាស់" ជីមីនតបខណៈកំពុងតែដាក់ខ្លួនអង្គុយទល់មុខមិត្ត។
"យើងកម្មង់រួចហើយ នោះមកល្មម" និយាយដល់ត្រឹមនេះបុគ្គលិកក៏លើកទឹកដែលថេយ៉ុងបានកម្មង់មកចំណែកឯជីមីនមើលមុខមិត្តទាំងញញឹមមិននឹកស្មានថាមិត្តម្នាក់នេះយល់ចិត្តគេដល់ម្លឹងសោះ។
បន្ទាប់ពីញុំាទឹករួចហើយថេយ៉ុងសួរមិត្តពីការរស់នៅទីនោះ ចង់ដឹងថារាងក្រាស់មើលថែមិត្តគេបានល្អឬអត់? មានលួចក្បត់ចិត្តគេដែលឬទេ? ប្រសិនបើគាត់ហ៊ានក្បត់ចិត្តមិត្តរបស់គេនោះពិតជាមិនរួចរបស់អូនថេយ៍ទេ។ ដោយសារនិយាយរឿង
ជីមីនមកច្រើនហើយតែមិនដឹងរឿងទាក់ទងនឹងថេយ៉ុងសោះទើបរាងតូចសួរវិញ៖
"និយាយតែរឿងគ្នា ចុះឯងនិងលោកជុងដល់ណាហើយ?" សម្ដីរាងតូចមានន័យថាម៉េច? ជាពិសេសបីម៉ាត់ចុងក្រោយ ដល់ណាហើយ តើចង់សំដៅលើទំនាក់ទំនងថេយ៉ុង និងជុងហ្គុកមែនទេ? ឬមួយរាងតូចដឹងហើយថា ថេយ៉ុង លួចស្រឡាញ់ប្រធានរបស់ខ្លួន។
"ហាស៎?" ថេយ៉ុង ឧទានទាំងភ្ញាក់ផ្អើល
"និយាយរឿងឯងនិងលោកជុងនោះអី! យើងមើលដឹងណា! ឯងស្រឡាញ់គាត់... ឯងប្រាកដជាចង់ដឹងហើយថាយើងដឹងដោយរបៀបណា? សម្រាប់គ្នាមិនពិបាកទេធ្វើមិត្តឯងជិត១០ឆ្នាំហើយឯងស្រឡាញ់ឬស្អប់អ្នកណាយើងមើលតែបន្ដិចដឹងហើយ ឯងទុកចិត្តចុះយើងសន្យាថាមិនប្រាប់រឿងនេះដល់គាត់ទេ" ជីមីននិយាយហើយមិនក្រឡាស់សម្ដីឡើយ ម្យ៉ាងវាជារឿងរបស់ថេយ៉ុងមានតែគេម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិនិយាយពាក្យថា ខ្ញុំស្រឡាញ់អ្នក ទៅកាន់មនុស្សដែលខ្លួនស្រឡាញ់។
"អរគុណហើយសម្លាញ់" ឮបែបនេះបានធូរចិត្តបន្ដិចប្រសិនបើគេបានដឹង!ថេយ៉ុងប្រាកដជាគ្មានមុខទៅជួបគេឡើយ។ មនុស្សយើងទោះក្លាហានខ្លាំងប៉ុណ្ណាប៉ុន្ដែភាគច្រើនចាញ់រឿងស្នេហាដោយសារតែយើងស្រឡាញ់គេតែម្ខាង។
ពួកគេអង្គុយពិភាក្សាគ្នារហូតដល់ថ្ងៃបន្ដិចទើបបំបែកផ្លូវគ្នាត្រឡប់ទៅវិញ។ ជីមីនចេញពីហាងកាហ្វេក៏ធ្វើដំណើរទៅផ្ទះតែម្ដងចំណែកថេយ៉ុងយកពេលទំនេរឆ្លៀតដើរផ្សារទិញឥវ៉ាន់និងញុំាអាហារឆ្ងាញ់ៗ។ គេរកឱកាសដើរផ្សារទំនើបយូរហើយតែមិនសូវមានពេលម្យ៉ាងការងារនៅក្រុមហ៊ុនរវល់ខ្លាំង ពេលខ្លះរកតែពេលចូលបន្ទប់ទឹកគ្មានផង តើមានពេលឯណាដើរផ្សារទិញរបស់របបនោះ?
"សួស្ដី! អ្នកប្រុសសូមអញ្ជើញចាស"
"បាទ" ថេយ៉ុង ញញឹមដាក់បុគ្គលិករួចក៏ចូលទៅខាងក្នុងមើលសម្លៀកបំពាក់ ល្បីថាសម្លៀកបំពាក់នៅទីនេះសាច់ក្រណាត់ស្អាតហើយមានតម្លៃសមរម្យទើបចង់មកសាកម្ដង បន្ទាប់ពីរើសរបស់ដែលខ្លួនត្រូវការហើយនាយតូចក៏កាន់វាយកទៅកន្លែងគិតលុយ។
"របស់អ្នកប្រុស! អរគុណច្រើន"
"បាទ" ថេយ៉ុង ទទួលសម្លៀកបំពាក់ពីដៃបុគ្គលិករួចក៏ដើរទៅសំដៅទៅកន្លែងញុំាអី។ គ្រាន់តែដាក់ខ្លួនអង្គុយភ្លាមស្រាប់តែប្រទះឃើញជុងហ្គុកនិសង្សាររបស់គេអង្គុយនៅជួរម្ខាងទៀត ពេលឃើញគេស្និតស្នាលបែបនេះចិត្តគេកាន់តែមិនស្រួលមានអារម្មណ៍ថាច្រណែននឹងគេម្នាក់នោះ។ ជុងហ្គុកងាកទៅខាងថេយ៉ុងដែលមិនច្បាស់ ដូច្នេះក៏ធ្វើជាហីៗញុំាអីជាមួយនាងតូច គ្រប់គ្នាមើលមកពួកគេដូចជាគូរស្នេហ៍តែផ្ទុយទៅវិញទំនាក់ទំនងពួកគេគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ ទោះបីជាសម្រេចចិត្តបែកគ្នាក្ដីក៏ពួកគេនៅរាប់អានគ្នាធម្មតាដែរ។ ជីនហ៊ីណាត់នាយក្រាស់ញុំាអីថ្ងៃនេះគឺចង់អញ្ជើញជុងហ្គុកទៅចូលរួមមង្គលការបស់ខ្លួនហើយសង្ឃឹមថាគាត់មិនស្អប់ខ្ពើមហើយផ្ដល់កិត្តិយសដល់រូបនាងផង។
រាងតូចថេយ៉ុងអង្គុយញុំាអីម្នាក់ឯងមើលទៅមានសេចក្ដីសុខដល់ហើយ តែគេមិនបានចាប់អារម្មណ៍នឹងក្រសែភ្នែកមួយគូរដែលកំពុងសម្លឹងមកគេឡើយ។ ស្របពេលអ្នកនោះកំពុងតែមានសេចក្ដីនឹងការញុំា ជុងហ្គុកក៏ចូលទៅអង្គុយទាំងដែលមិនបានទទួលការអញ្ជើញពីម្ចាស់កៅអី។
"លោក...ជ ជុង ហ្គុក!" ថេយ៉ុងបែកភ្នែកធំៗហើយឧទានឈ្មោះនាយក្រាស់។
"បាទ នេះមកតែម្នាក់ឯងទេហេ៎! ម៉េចមិនចូលរួមតុជាមួយខ្ញុំ?" ជុងហ្គុកតប រួចក៏សួរទៅអ្នកម្ខាងទៀត។
"ខ្ញុំឃើញលោកនៅជាមួយគេក៏ខ្ចិលរំខាន ហើយចុះអ្នកនាងម្នាក់នោះ?" ថេយ៉ុង ងាកទៅកន្លែងនាយក្រាស់អង្គុយមុននេះមិនឃើញនាងតូចក៏សួរ។
"នាងទៅវិញហើយ អេ៎!មើលចុះប្រលាក់មាត់ហើយ សុំអនុញ្ញាតបាទ" ម្ចាស់គេមិនទាន់ព្រមផងជុងហ្គុកក៏ប្រហើនយកក្រដាសជូតមាត់ឱ្យគេ ថេយ៉ុងអង្គុយសម្លឹងផ្ទៃមុខអ្នកកំលោះរហូតដល់ភ្លឹកព្រោះតែភាពសង្ហានិងជាសុភាពបុរសធ្វើឱ្យគេកាន់តែស្រឡាញ់។ បន្ទាប់ពីញុំាអាហារនិងនិយាយគ្នាលេងរួចពួកគេក៏បំបែកផ្លូវគ្នាត្រឡប់ទៅវិញ ព្រោះម្នាក់ៗសុទ្ធតែមានកិច្ចការរៀងៗខ្លួន អញ្ចឹងហើយទើបមិនអាចនិយាយគ្នាបានយូរជាងនេះ។
មេឃក៏ចាប់ផ្ដើមងងឹតអាកាសក៏កាន់តែចុះត្រជាក់ហើយបើក្រឡេកមកមើលរាងតូចច្រឡឹងដៃជើងស្រឡូនមួយរូបនេះវិញឈរឱបដៃរង់ចាំស្វាមីមកពីធ្វើការវិញ។ អ៊ំស្រីប្រាប់ឱ្យចូលទៅចាំខាងក្នុងយ៉ាងណាក៏គេមិនព្រមស្ដាប់ដែរ ក្មេងម្នាក់នេះមិនត្រឹមតែក្បាលរឹងទេនៅជជេសថែមទៀត។ មិនយូរប៉ុន្មានឡានសេរីទំនើបពណ៌ខ្មៅក៏បើកសំដៅចូលមកភូមិគ្រឹះដ៏ធំស្កឹមស្កៃ ជីមីនឃើញដូច្នេះកញញឹមព្រោះឡានមួយនោះជាឡានរបស់ស្វាមី។ ឌីហ្សីប្រញាប់ចុះពីលើឡានហើយគ្រាចៅហ្វាយចុះពីលើឡានយ៉ាងលំបាករាងតូចឃើញអញ្ចឹងក៏ចូលទៅជួយ។
"ទុកឱ្យខ្ញុំវិញបងទៅសម្រាកចុះ" ជីមីនមិនសួរនាំអ្វីឡើយគ្រាន់តែប្រាប់ឱ្យឌីហ្សីត្រឡប់ទៅសម្រាកហើយទុកឱ្យគេអ្នកមើលគាត់វិញ។
"បាទ" ឌីហ្សីតបហើយក៏ចាកចេញទុកឱ្យរាងតូចជាអ្នកនាំចៅហ្វាយរបស់ខ្លួនទៅខាងលើ។
ជីមីនគ្រាស្វាមីមកដល់បន្ទប់ហើយក៏ដាក់នាយនៅលើគ្រែរួចក៏ដើរទៅយកកន្សែងនឹងទឹកមួយចានដើម្បីជូតខ្លួនឱ្យស្វាមី។ រាងតូចដាក់ខ្លួនអង្គុយរួចក៏ចាប់ផ្ដើមដោះអាវឱ្យស្វាមីស្រាប់តែក្រឡេកឃើញស្នាមក្រេមនៅលើ.កអាវរបស់គាត់គ្រាន់តែឃើញដូច្នេះជីមីនក៏ប្រែទឹកមុខយ៉ាងរហ័សកែវភ្នែកក្រហមនឹងមានដំណក់ទឹកតិចៗកំពុងតែសម្លឹងផ្ទៃមុខរាងក្រាស់ទាំងក្នុងចិត្តច្របូកច្របល់។ ឯណាពាក្យថាបងស្រឡាញ់អូនតែម្នាក់? ហើយម្ដេចបានជាមានស្នាមក្រេមនៅលើអាវបងដូច្នេះ ឬមួយបងឈប់ស្រឡាញ់អូនហើយ? សំណួរជាច្រើនបានចាក់ស្រ្តេសនៅពេញខួរក្បាលរាងតូចព្រោះតែសភាពរាងក្រាស់នៅពេលនេះ។ យប់ជ្រៅណាស់ហើយរាងតូចប្រញាប់ជូតខ្លួនឱ្យយ៉ុនហ្គីរួចក៏ដើរទៅបិទភ្លើងហើយទើបចូលគេង។
YOU ARE READING
រឿង ជម្រៅចិត្តលោកស្វាមី (Complete)
Romance"សុំទោសដែលមិនអាចការពារអូនតាមសន្យាបាន " មីន យ៉ុនហ្គី / ផាក ជីមីន និពន្ធដោយ : ចនសាគូរ៉ា~ (Mika TaeMin) ថ្ងៃខែឆ្នាំ : 21.09.2022 Again date : 06.03.2023 - Theend : 05.10.2023