ដឹងស្រាប់ហេីយថាមនុស្សដូចជាមីនយ៉ុនហ្គី
នាយម៉ត់ចត់ប៉ុន្មាក្នុងរឿងការងារ ណារឿង
ដែលខុសប្រតីបែបនេះទៀត នាយរឹតតែឆាប់
ចាប់បានយ៉ាងងាយបំផុត ទោះបីជាអ្នកបង្ករ
ពូកែខាងលាក់បាំងពីរភ្នែកយ៉ាងណាក៏ដោយ។
«ក្នុងក្រុមហ៊ុនពេលនេះ កូនមានអារម្មណ៍ថា
កុំពុងតែមានដង្កូវក្នុងសាច់យ៉ាងមិចក៏មិនដឹងទេ
អ្នកម៉ាក់ មិនថាគម្រោងអ្វីដែលត្រៀមចេញ
ផ្សាយទេ គឺដៃគូរប្រជែងតែងតែងតែដឹងនឹង
ចម្លងម៉ូតជានិច្ច កូនមិនយល់ទាល់តែសោះ មេីលទៅកូនត្រូវតែធ្វេីអ្វីម្យ៉ាងចំពោះក្រុមហ៊ុនហេីយ»
នាយនិយាយទាំងមុខស្មេីធេង បេីសិនដឹងថា
អ្នកណាជាដង្កូវ នាយច្បាស់ជាបកស្បែកអោយ
ស័ក្កិសមបំផុតដែលគេហានលេងជាមួយភ្លេីង
ក្ដៅដូចនាយ។
«រងចាំមេីលបន្តិចទៀតសិនទៅយ៉ុន»
អ្នកជាម៉ាក់លេីកដៃគោះស្មាកូនប្រុសតិចៗដេីម្បី
អោយនាយសង្កត់ចិត្តធ្ងន់ជាងនេះបន្តិច គាត់ដឹង
ថាកូនប្រុសគាត់ជាមនុស្សចិត្តក្ដៅនាយអាចនឹង
អាក្រក់ខ្លាំង បេីសិននាយចាប់បានអ្វីមួយដែល
ទាក់ទងនឹងក្រុមហ៊ុនហ្គាបូរ៉ាស៍ដែលជាក្រុមហ៊ុន
បន្សល់ពីរលោកប៉ារបស់នាយមកនោះ។«បាទម៉ាក់ ម៉ាក់ចូលសម្រាកមុនកូនទៅយប់
ជ្រៅហេីយ»
«ចាស»
បន្ទាប់ពីរសន្នាគ្នារួច ពីរអ្នកម្ដាយកូនក៏បំបែកផ្លូវ
គ្នាចូលគេង។យ៉ុនហ្គីក៏ឡេីងទៅជាន់ខាងលេី
វិញ តែភ្លាមនោះចិញ្ចេីមក្រាសឃ្មឹកក៏ចងចូល
គ្នា ព្រោះតែឃេីញបន្ទប់ជីមីនមិនទាន់បិទភ្លេីង
គេងទេីបនាយកម្លោះលេីកដៃគោះទ្វាដេីម្បី
យកទឹកគោះក្ដៅៗអោយនាយតូចញាំមុនចូលគេង៖តុ/តុ/
«ជីមីន គេងឬនៅបេីកទ្វាអោយយេីងបន្តិច»
«លោក មានការអី?»
ពេលទ្វាបេីកឡេីង នាយតូចក៏សួរនាំជាមួយទឹកមុខឡេងឡង់ធ្វេីភ្នែកភ្លឹសៗដាក់គេយ៉ាង
គួរអោយស្រលាញ់បួករួមជាមួយឈុតគេងដ៏សែនស្រស់ស្អាតរេីសដោយស្នាដៃមនុស្សធំចំពោះមុខ រឹតតែរំលេចសម្រស់ល្អឯកថែម
ទៀត។
«ញាំទឹកដោះគោមុនគេងដេីម្បីសុខភាពល្អ»
ស្អីគេញាំរបស់ផ្អែមមុនគេងដេីម្បីសុខភាពល្អ?នាយកុំពុងបោកក្មេងមែនទេនឹង?ដៃស្រលូនទទួលទឹកដោះគោមកកាន់រួចក៏អោនគំនាប
បន្តិចទៅកាន់នាយក្រាសវិញយ៉ាងទន់ភ្លន់ទាក់ទាញចងចិត្តនាយអោយរឹតតែញាប់ញ័រលេីសដេីមថែមទៀត។
«ខ្ញុំរំខានលោកមីនច្រេីនហេីយ»
«មិនរំខានទេ ជីមីនជាភ្ញៀវពិសេសរបស់យេីង
យេីងត្រូវតែទទួលអោយល្អិតល្អន់ចឹងហេីយ»
«មិ មិនបាច់ដល់ថ្នាក់នោះទេខ្ញុំមិនអីទេ»
«មិនអីទេ សម្រាប់ជីមីនយេីងរីករាយជានិច្ច»
«បា បាទអគុណលោកម្ដងទៀត..»
«សុបិនល្អណា»និយាយរួចយ៉ុនហ្គីក៏ញញឹម
បន្តិចបន្ទាប់មក នាយក៏បែខ្នងចេញទៅបន្ទប់
របស់នាយវិញ។
«បាទ..»ពេលគេចេញផុតទេីបជីមីនតបត្បក
មកគេវិញសេវៗរួចកញាំទឹកដោះគោអស់ពីរ
កែវមុនពេលចូលគេងតាមសម្ដីនាយក្រាស
++++++
ព្រឹកព្រលឹមព្រះអាទិត្យរះបន្លឺសព្វសត្វទាំង
ឡាយអោយក្រោកធ្វេីការរាងៗខ្លួន។ជីមីន
ដែលមាននាមជាអ្នកស្នាក់អាស្រ័យនឹងភ្ញៀវពិសេសសម្រាប់ម្ចាស់ភូមិគ្រឹះ ក៏ក្រោកចុះមក
ជួយរៀបចំអាហានៅក្នុងផ្ទះបាយជាមួយអ្នកបម្រេីនឹងម៉ែដោះរបស់យ៉ុនហ្គី។
«អ្នកប្រុសចេះធ្វេីម្ហូបដែរហេស?»
សម្លេងស្រាលបន្លឺសួរនាំទៅនាយតូច គាត់ជា
ម៉ែដោះរបស់យ៉ុនហ្គីហេីយគាត់ ក៏ជាវ័យចំ
ណាស់ដែលគ្រប់គ្នាគោរពរួមទាំងម៉ាក់យ៉ុនហ្គីផងដែរ។
«បាទអ៊ំ!ខ្ញុំចេះច្រេីនមុខទៀតផង»
ជីមីនប្រាប់ទៅគាត់វិញទាំងញញឹម
«អ្នកប្រុសដឹងទេ អ្នកអង្គរម្ចាស់មិនដែលនាំ
មនុស្សផ្លែកមុខចូលភូមិគ្រឹៈទេ អ្នកប្រុសជា
មនុស្សទីមួយហេីយដែលអ្នកអង្គរម្ចាស់យក
ចិត្តទុកដាក់នឹងខ្វល់ខ្វាយបំផុត សូម្បីតែសម្លៀកបំពាក់ក៏អ្នកអង្គរម្ចាស់ជាអ្នកទិញដោយខ្លួនឯង
ដែរ ខ្ញុំពិតជាស្ងេីចសរសេីរអ្នកប្រុសណាស់»
«ហេតុអីអ៊ំហៅលោកមីនថាអង្គរម្ចាស់បែបនេះ?»
ជីមីនសួរនាំភ្លែតពេលឮគាត់ហៅសព្វនាមនាយ
ក្រាសខុសផ្លែកពីរគេ បេីតាមគេដឹងមក ពាក្យ
អង្គរម្ចាស់គឺប្រេីសម្រាប់ស្ដេចឬក៏ខ្សែរាជវង្ស
ទេ ចុះនាយមុខសម្នាក់នោះមិចបានជាគ្រប់គ្នាហៅគេថាអ្នកអង្គរម្ចាស់ដែរចឹង?
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...