ភាគ9 ហាត់ប្រាណលេីប្រាណ

923 103 8
                                    

ខណៈពេលដែលយ៉ុនហ្គីធ្លាក់ចូលអន្ទាក់ដែល
ក្មេងក្បាលខូចបោកលេងៗនោះ យ៉ុនហ្គីបែជាខំយកចិត្តទុកដាក់បំផុតចំពោះក្មេងខូចទៅវិញ។
«យ៉ាងមិចដែរ បានធូរខ្លះទេ?»
នាយងេីបមុខមកសួរនាំទាំងសម្លឹងមុខជីមីន
ដោយក្រសែភ្នែកស្រទន់មានពន្លឺ ចាក់ទម្លុះបេះដូងអោយអ្នកម្ចាងទៀត ញញឹមដោយការអៀនព្រានទេីបក្មេងតូចងក់ក្បាលឆ្ងក់ៗដេីម្បី
បញ្ជាក់ថាខ្លួនមិនអី៖
«ខ្ញុំមិនអីទេ យ៉-យ៉ុនហ្គីទៅសម្រាកចុះ»
ជីមីនប្ដូនាមហៅនាយចេញជាឈ្មោះ ខណៈ
អ្នកម្ខាងទៀតឮហេីយក៏ញញឹមគួចលេីផ្ទៃមុខ
ពេលគេហៅខ្លួនស្និតស្នាលបែបនេះ
«ហឹម ឆាប់គេងទៅ»និយាយរួចក៏ទាញផ្ដួល
អោយមាឌល្អិតដេកខ្នងរៀបដល់សាច់ពូក ដៃ
ក្រាសក៏លោទៅទាញភួយដណ្ដប់ដល់ត្រឹមក
មុខសង្ហាអោនទៅក្បែរត្រចៀកជីមីនខ្សឹបតិចៗ
ដោយសម្លេងស្អកៗថា៖
«កុំភ្លេចសុបិនឃេីញយេីងផង ស្ហឺត!!»
ខ្សឹបរួចបបូមាត់ក៎ហួសទៅឆក់ថេីបថ្ពាល់ក្រពុំ
មួយខ្សឺត ធ្វេីអោយម្ចាស់សាមីខ្លួនរឹងខ្លួនក្រញ៉ង់
មិនហានកម្រេីក ដៃទាំងគូរខំក្ដាប់ខ្ញាំភួយយ៉ាង
ណែនបេះដូងក៎លោតឌុកៗស្ទេីតែចេញក្រៅ
ទ្រូង។

«ប្រុសឆ្កួត!»ពេលគេចេញផុត បបូមាត់តូចសុី
ជម្ពូក៏ពោលជេស្ដីគេតិចៗទាំងលេីកដៃក្ដោបទ្រូង
ខាងឆ្វេង តេីមានរឿងអ្វីទៅទេីបវាខំប្រឹងលោត
លឿនដល់ម្លឹង គ្រាន់តែគេនិយាយប៉ុន្មានម៉ាត់
ចេញមកសោះ ខ្លួនស្ទេីតែហោះហេីរវិញ្ញានចេញ
ក្រៅខ្លួនទៅហេីយ។
ស្បៃរាត្រីស្ងាត់សូន្យខ្យល់ត្រជាក់តិចៗដែល
នាំអោយមនុស្សគ្រប់គ្នាគេងលង់លក់ស្កប់ស្កល់
នៅក្នុងដំណេកព្រោះនេះម៉ោង12យប់ទៅហេីយ ប៉ុន្តែយេីងក្រលេចទៅមេីលក្នុងបន្ទប់មួយដែល នៅជាន់ខាងលេីន័យភូមិគ្រឹះហ្គាបូរ៉ាស៍នេះវិញ
យេីងក៏ឃេីញបន្ទប់ធ្វេីការរបស់នាយក្រាសបែជាមិនទាន់បិទភ្លេីងគេងនៅឡេីយ តេីគេកុំពុង
តែធ្វេីអ្វីទៅ?
«ហឹម..»ស្នូដង្ហេីមធំដកជាច្រេីនដងក្នុងមួយនា
ទី តាមពិតយ៉ុនហ្គីនាយកុំពុងតែអង្គុយគូររូបគំរូរ
ដេីម្បីអោយបុគ្លិកក្នុងក្រុមហ៊ុនផលិតសម្លៀក
បំពាក់ម៉ូតថ្មីៗបន្ថែមទៀត។មនុស្សដូចជាមីនយ៉ុន
ហ្គីនេះ មិនងាយទុក្ខចោលការងារងាយៗទេ
បេីកុំតែមុននេះត្រូវមេីលថែជីមីនគេប្រហែល
ជាបង្ហេីយការងាររួចទៅហេីយ។
រាត្រីស្ងប់ស្ងាត់អស់ហ្វូងដារាក៏កន្លងផុតទៅ
ព្រះអាទិត្យក៏ចូលខ្លួនជំនួសមកវិញ ថ្ងៃរះពីរ
ទិសខាងកេីតចែងចាំងជះចូលតាមបង្អួចធ្លាយ
ដល់ក្នុងបន្ទប់ នៅលេីគ្រែធំទូលាយក៏បង្ហាញ
អោយឃេីញមនុស្សប្រុសមាឌធំកុំពុងតែលង់
លក់នៅឡេីយ យប់មិញមិនដឹងជានាយនៅ
ដល់ស្មេីណាទេទេីបម៉ោងប៉ុន្នេះហេីយនាយ
មិនទាន់ភ្ញាក់ទៀត។

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now