ម៉ូយ៉ាងអោនមុខចុះ នាងពិតជាល្ងង់មែនហេីយ
ដែលកន្លងមកគិតថា ជីមីនទេដែលមនុស្សល្ងង់
មិនដឹងថានាងជារនុកក្នុង នាងស្មានថាជីមីនគិត
ទៅលេីលីគីវិញទេដែលជារនុកក្នុងនោះ តាម
ពិតមនុស្សល្ងង់គឺនាងខ្លួនឯងទៅវិញ។
ចឹងមានន័យថាកន្លងមកលីគីនឹងជីមីនសម្ដែង
ស្អប់គ្នាមែនទេ?ព្រោះពួកគេទាំងពីរឧស្សារ
ប្រេីកែវភ្នែកមិនត្រូវគ្នាច្រេីនដង?
«អីឡូវលោកគិតបែបណាទៅ?»
«នាងមិនបាច់ខ្វល់ទេ»
ហាតេនពោលទៅវិញទាំងដៃក្ដាប់ណែន
រួចក៏ចេញឡានទៅខ្លឹបបាត់ ទុកអោយនាង
ក្រមុំនៅអង្គុយពេបមាត់តែម្នាក់ឯង។
ហារេនបានមកខ្លឹបផឹកស្រាពេញមួយរាត្រី
ហេីយក៏បន្តទៅរកអ្នកណាក៏មិនដឹងជិតភ្លឺ
ម៉ោង5ទេីបគេត្រឡប់មកភូមិគ្រឹះហ្គោវិញ។+ស្អែកថ្មី
ក្រលេចមកមេីលកញ្ញាលីគីឯណេះវិញ នាង
បានបង្កេីតហាងតូចមួយដែលជារបស់ខ្លួនឯង
នាងប្រឹងប្រែងខ្លាំងណាស់ ដោយមានជំនួយ
ពីរនាយតូចជីមីនផងដែរ។ទោះជាជីមីនខំប្រឹង
និយាយលួងលោមនាងអោយត្រឡប់ទៅក្រុម
ហ៊ុនវិញក៏នាងមិនព្រមដែរ នាងបានចាប់ផ្ដេីម
ជីវិតថ្មីរសនៅបែបសាមញ្ញៗហេូយក៏មិនចង់
ទៅប្រជែងជាមួយអ្នកណាទៀតដែរ។
ទោះហាងនាងតូចក៏ពិតមែន ប៉ុន្តែមនុស្សចេញ
ចូលរាប់មិនអស់ ទឹកដៃន័យការឆ្នៃម៉ូតគឺថា
ស្រស់ស្អាតនាងបានដាក់ស្លាកយីហោហាង
នាងថា លីគីឆ្នៃម៉ូតគ្រប់ប្រភេទ កន្លងមកនាង
គិតថានឹងធ្វេីជា អ្នកគ្រប់គ្រងផ្នែកឆ្នៃម៉ូតនៅ
ក្នុងក្រុមហ៊ុនយ៉ុនហ្គី ប៉ុន្តែបន្ទាប់ពីរនាងដឹង
រឿងទំនាក់ទំនងជីមីននឹងយ៉ុនហ្គីមកនាងក៏
ស្រង៉ាកចិត្ត មិនចង់នៅក្បែរយ៉្នហ្គីបន្តរទៀត
នាងសុខចិត្តជ្រេីសរេីសដេីរចេញដេីម្បីកាត់
ចិត្តពីរយ៉ុនហ្គី។
«អគុណៗថ្ងៃក្រោយសូមអញ្ជេីញមកទៀត»
នាងទទួលរាក់ទាក់ទៅភ្ញៀវដែលមកកាត់
ឈុតកូនក្រមុំកូនកម្លោះ នាងរោះរាយណាស់
ទោះពីរមុននាងមិនធ្លាប់បែបនេះក៏ដោយ។
តាមពិតទៅជីវិតរសនៅបែបសាមញ្ញគឺមានក្ដី
សុខបំផុតទោះវាមិនហ៊ឺហាដូចជាអ្នកមានក៏
ដោយ តែវាគឺមានក្ដីសុខផ្លូវចិត្តនឹងរីករាយ
អស់មួយជីវិត។មនុស្សយេីងម្នាក់ៗពេលឆ្លង
កាត់ព្រុះភ្លៀងមករាប់រយជំពូកអស់ហេីយ
ក៏ចាប់ផ្ដេីមមានកូនចិត្តផ្លាសប្ដូទៅធ្វេីផ្សេង
វិញ ទោះគេមេីលមកថាយេីងសម្រែឬក៏អន់
មិនល្អដូចកាលនៅហ៊ឺហាក៏ដោយ តែចិត្តដ៏
តូចមួយដែលនៅក្នុងទ្រូវខាងឆ្វេងវាបានបញ្ជា
ថា គេនៅដោយគេ យេីងនៅដោយយេីង
ដូចជាពេលនេះយ៉ាងអុីចឹង លីគីនាងធ្លាប់
ធ្វេីជាប្រធានផ្នែកគ្រប់គ្រងឆ្នៃម៉ូតក្នុងក្រុម
ដ៏ល្បីល្បាញ អីឡូវនាងក៏បានផ្លាសប្ដូផ្នត់គំ
និតមករសនៅបែបសាមញ្ញជនមិនខ្វល់ជា
មួយអ្នកណាទាំងអស់ បានប៉ុន្មាចាយប៉ុន្នឹង
នោះយេីងនឹងរកឃេីញក្ដីសុខអោយបេះដូង
ជាក់ជាពុំខាន។
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...