កិច្ចពិភាគសាររវាងក្រមុំកម្លោះទាំងពីរកបន្ត
ទៅមុខយ៉ាងរលូន ពួកគេនិយាយដូចជាចុះ
សម្រុងណាស់ញញឹមផងសេីចផងជិតមួយ
ម៉ោងទេីបពួកគេពិភាគសារគ្នាចប់។
«សម្រេចតាមនឹងហេីយណាលោកមីន»
«បាទ»បន្ទាប់ពីរនិយាយគ្នាចប់ យ៉ុនហ្គីកលោ
ដៃទៅចាប់ដៃជាមួយនាងក្នុងបំណងជាដៃគូរ
ជំនួញ ត្បិតតែគេមិនសូវចេះនិយាយស្ដី
ប៉ុន្តែចរឹកដែលគោរពអ្នកដទៃគឺមានជានិច្ច
ចំពោះមីនយ៉ុនហ្គីទោះនាងស្រស់ស្អាតយ៉ាង
ណាតែក្នុងភ្នែកនាយ នាងបានត្រឹមតែជា
ដៃគូរជំនួញដដែល ព្រោអីដឹងទេគឺព្រោះតែ
ពាក្យសន្យានឹងបេះដូងបានប្រគល់ទៅអោយ
មនុស្សបាត់ទៅហេីយនាយគ្មានថ្ងៃបេីកបេះ
ដូងទទួលយកនារីណាផ្សេងជំនួសមនុស្ស
ម្នាក់នោះឡេីយ មិនថាមានរឿងអ្វីកដោយ។«តេីលោកមីនអាចញាំបាយជាមួយខ្ញុំមួយ
ពេលបានទេ»វ៉ៃអាននាងពោលឡេីង នាំ
អោយម៉ូយ៉ាងសម្លក់នាងចង់ជ្រុះគ្រាប់ភ្នែក
ចំណែកវ៉ៃអាននាងកមិនណយដែរ នាងគឺ
ចេញចិត្តផ្កេីនបំផុតពេលដែលមានមនុស្ស
ហួងហែងរបស់ដែលនាងចាប់អារម្មណ៍៖
«បាទបាន..»
«ប៉ុន្តែលោកមីន ពួកយេីងនៅមានណាត់
មួយកន្លែងទៀតណា!!»
ដោយទ្រាំមិនបាន ម៉ូយ៉ាងកលូកមាត់ចំពោះ
រឿងញាំអាហានេះ
«ជាលេខាមានតួនាទីត្រឹមតែរៀបចំឯកសារ
តែប៉ុន្នោះគ្មានសិទ្ធនិយាយរឿងការងារទេ»
វ៉ៃអានតបត្បកជំនួសនាយក្រាស នាងពិត
ជាជ្រក់ជ្រេញមែនទែនដែលកញ្ញាម៉ូយ៉ាង
ចេះដឹងខុសរបៀបបែបនេះ ឬក៏នាងចង់ប្រ
ជែងជាមួយនាង?
«អ្នកនាងថាមិចនឹង?ខ្ញុំមិនមែនជាលេខាទេ»
ម៉ូយ៉ាងក្ដៅស្លឹកត្រចៀកង៉ាងពេលឮពាក្យមាក់
ងាយមកកាន់នាង ដែលមានងារត្រឹមលេខារបស់យ៉ុនហ្គី។«ចឹងអ្នកនាងជាអ្វីជាមួយលោកមីនទៅ?»
«ខ្ញុំហេស៎?គីម៉ូយ៉ាងម៉ូឌែលប្រចាំក្រុមហ៊ុន
លោកមីននោះអី»ម៉ូយ៉ាងអោបដៃចូលគ្នាបែប
ជឿជាក់នាងមិនព្រមចាញ់ជាដាច់ខាត។
«ហឹម!!!»នាយក្រាសដកដង្ហេីមធំមួយហឹស
គេចាប់ផ្ដេីមធុញទ្រាន់ជាមួយពួកនាងហេីយ
ចូលចិត្តតែបែបនេះទេីបគេមិនចាប់អារម្មណ៍
មិនយកភ្នែកមេីលនោះ ធ្វេីខ្លួនគួរអោយធុញ
«ខ្ញុំថាចាំលេីកក្រោយក៏បានអ្នកនាងវ៉ៃអាន
មិនយល់ទាស់ទេមែនទេ»យ៉ុនហ្គីនិយាយ
ទាំងមុខស្មេីធេងតែម្ដង៖
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...