ភាគ22 មិត្តភក្ក

801 88 5
                                    

ពេលគេស្រែកមួយវាស ក្មេងតូចកបិតមាត់
ដូចគេញុក មិនហានសូម្បីតែកម្រេីកខ្លួន បេះ
ដូងលោតឌុកៗដោយសារការភ័យខ្លាចរត់បុក
ចូលក្នុងខួរក្បាលរបស់គេ មនុស្សអីមុខកាច
ហេីយនៅសម្លេងធំស្រែកដូចសត្វតោ តេីអ្នក
ណាមិនខ្លាចរអាទៅ ទឹកមុខដូចគេយកបាញ់
ចោល រាបស្មេីគ្មានជាតិនាំអោយក្មេងតូច
រឹតតែភ័យញ័រខ្លួនចំប្រប់លេីសដេីម។

«ថ្លេីមធំហានមេីលមុខយេីងផងហេស
កូនបំណុល?»នាយពោលឡេីងសម្លឹងមុខ
តូចដោយចងចិញ្ចេីម ក្មេងនេះចំជាក្លាហាន
មែន លួចសម្លឹងមុខគេដោយការពិចារណា។
«ខ្ញុំមិនដែលខ្ចីលុយលោកទេ ហេតុអីមក
ហៅខ្ញុំថាកូនបំណុល?»
អ្នកណាទៅសុខចិត្តទៅ បេីនៅសុខៗត្រូវគេ
ចាប់មកដោយមិនដឹងមូលហេតុ អីឡូវមកហៅ
គេកូនបំណុលថែមទៀត តេីនាយដាក់ខុស
កញ្ចប់មែនទេនឹង?
«យករបស់អ្នកដទៃដោយគ្មានការអនុញាត្ន
មានឈ្មោះស្មេីនឹងចោរ តែយេីងកំពុងខ្វះ
មនុស្សប្រេីទេីបយេីងអោយមកដោះបំណុល
តាមការបញ្ចេញកម្លាំងវិញ»
ជុងហ្គុកពោលដោយយកដៃចាប់ផ្ងេីយចង្កា
តូចងេីយមុខចំជាមួយនាយ ថេយ៉ុងភ្ញាក់ខ្លួន
ព្រឺតពេលឮគេនិយាយដល់ប្រយោគមួយ
នេះ ឬកនាយជាម្ចាស់លុយដែលគេលួច
នោះ បេីមែនច្បាស់ជាចប់ហេីយទឹកមុខគេ
កាចយ៉ាងនេះធ្វេីអោយថេយ៉ុងភ័យរហូត
សន្លប់បាត់ស្មាតីទន់កលេីដៃនាយក្រាស។

«ចំមែនហេីយ»នាយរអ៊ូរួចកទាញអោយ
នាយតូចគេងខាងលេីពូកឡានដែលមាន
នាយអង្គុយក្បែរ ក្បាលថេយ៉ុងត្រូវបាន
លោកម៉ាហ្វៀដាក់អោយកេីយលេីភ្លៅមាំ
នាយអង្គុយសម្លឹងមុខតូចៗដោយការគិត
គូរ ក្មេងតូចម្នាក់នេះមេីលយូៗទៅនាយមាន
អារម្មណ៍ថា ស្អាតទាក់ទាញចិត្តជាខ្លាំង
បបូមាត់ផ្កាឈូកស្រាល ថ្ពាល់ប៉ោងៗ ច្រមុះ
ស្រួច ភ្នែកលិបៗ បេីតាមមេីលរូបរាងមិន
គួរជាក្មេងដេីររេីសសម្រាម សម្អាតបន្ទប់
ទឹកទេ គួរតែកូនអភិជនសមជាង។ឡានទំនេីប
ពណ៌ខ្មៅរលោងក្រឹប រង្កិលខ្លួនឆ្ពោះទៅ
ភូមិគ្រឹៈធំស្កឹមស្កៃដែលនៅកណ្ដាលទីក្រុង
ក្នុងឡានមានសភាពស្ងាត់ស្ងៀមព្រោះតែ
នាយកម្លោះមាឌមាំគិតតែអោនសម្លឹងមុខ
អ្នកដែលគេងសម្លប់ទៅជារឿយៗ។

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now