យ៉ុនហ្គីបន្តបីជីមីនមកដល់បន្ទប់ខ្នាតធំដែល
មានឯកសារជាច្រេីនរៀបចំយ៉ាងមានសន្ដាប់
ធ្នាប់ ដៃមាំដាក់មាឌល្អិតទៅលេីសាឡុងថ្នមៗ
ដោយមាននាយអង្គុយទល់មុខគេនៅលេីកៅ
អីឈេីខ្លឹមដែលមានតម្លៃកប់ពពក។
«លោកកេីតអី ឈឺមែនទេ?»
«មិនបានឈឺទេ»
«អៅ?បេីមិនឈឺមិចក៏ធ្វេីខ្លួនបែបនឹង បីខ្ញុំកាត់
មុខអ្នកមីងដឹងទេខ្ញុំខ្មាសគេ»
«ជីមីន»
«ហឹម!!»
«ស្រលាញ់ខ្ញុំទេ?»
នៅសុខៗនាយស្រាប់តែសួរសំនួរផ្លែកៗមក
កាន់នាយតូច ធ្វេីអោយបេះដូងតូចមួយដែល
នៅទ្រូងខាងឆ្វេងរបស់ជីមីនលោតឮសូរតែ
ឌុកដាក់ៗ វាជាចង្វាក់ដែលញាប់ញ័រខុសធម្មតា
ហេតុអីនាយសួរគេបែបនឹង ក្រែងនិយាយ
គ្នានៅក្នុងបន្ទប់ទឹករួចរាល់ហេីយមែនទេថា
នាយនឹងបំពេញចន្លោះខ្វះខាតរបស់គេកន្លង
មកនោះ?«ប បងកេីតអី ហេតុអីសួរអូនបែបនឹងយ៉ុន?»
«ឆ្លេីយសំនួរបង មិនមែនអោយអូនសួរបក
មកបងវិញទេ»នាយនិយាយទាំងមុខស្មេីធេង
មកកាន់ជីមីន ខណៈនោះក៏ឃេីញថាទឹកថ្លា
ដូចកញ្ចក់ហូរកាត់ថ្ពាល់ក្រពុំដោយហាមមិន
បាន នាយផ្លែកខ្លាំងណាស់ថ្ងៃនេះ មិននិយា
យផ្អែមហេីយ ថែមទាំងចំរឿនគេដូចជាអ្នក
ទោសថែមទៀត ក្មេងតូចអន់ចិត្តខ្លាំងណាស់
ដែលនាយមកនិយាយសម្ដីរឹងកំព្រឹសបែបនឹង។
«ស្រលាញ់ ហេីយក៏ខ្លាំងទៀតផង បងសួរ
អូនធ្វេីអីទៅ ហ្អឹកៗ»ជីមីនយំអណ្ដេីតអណ្ដក់
ទឹកភ្នែកជោគថ្ពាល់មួយភ្លែត គេស្រលាញ់
នាយតាំងពីរយប់ដែលមានរឿងកេីតឡេីង
នោះម្ល៉េះ ហេតុអីនាយសួរដូចជាមិនខ្វល់ខ្វាយ
នឹងពាក្យសន្យារបស់នាយយ៉ាងអញ្ចឹង?ដឹងទេ
បេះដូងដ៏តូចរបស់គេវាចុកចាប់ដូចគេចាក់ឆ្កឹះយកចេញពីរទ្រូងដូចឆ្នុះឯង។ភឹប!!!
នាយកម្លោះមិនបានឆ្លេីយសំនួរមុននេះទេ
តែគេស្ទុះមកអោបមាឌល្អិតយ៉ាងណែនក្នុង
ដេីមទ្រូងមាំដែលមានកម្ដៅកក់ក្ដៅនោះ។
«សូមទោសបងធ្វេីអោយអូនយំហេីយ»
ម្រាមដៃមាំលេីកមកជូតទឹកភ្នែកលេីថ្ពាល់
ទន់ល្មេីយនោះថ្នមៗ នាយពោលពាក្យស្រ
ទន់ដែលនាយតូចចូលចិត្តស្ដាប់នោះដូចដេីម
វិញ នាយមិនចង់អោយអ្នកណាមករញ៉េរញ៉ៃ
ជាមួយក្មេងតូចក្នុងរង្វង់ដៃនាយម្នាក់នេះទេ
ត្បិតតែពួកគេមិនទាន់យល់ចិត្តគ្នាមួយរយ
ភាគរយក៏ដោយ ដឹងត្រឹមថានាយមិនអាច
រសបានបេីសិនគ្មានវត្តមានផាកជីមីនម្នាក់
នេះ ទាំងចិត្ត ទាំងកាយ នឹងបេះដូងនាយបាន
ប្រគល់ជូនមនុស្សតែម្នាក់ដែសំងំយំក្នុងផែន
ទ្រូងនេះហេីយ។
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...