«បេីចង់ងាប់ណាស់ ក៏ប៉ះប្រពន្ធយេីងសាក
មេីលទៅ សម្រាប់មនុស្សដូចឯងមិនសមនឹង
បានរសបន្តលេីកលោកនេះទេ ជូហាំង»
យ៉ុនហ្គីដេីរមកជិតជីមីនទាញគេទៅអោប
ត្បិតតែមុននេះរាងខឹងបន្តិច ដែលនាយតូច
ទៅដេីរបង្ហាញម៉ូតបញ្ចេញសាច់ដាក់គេ តែ
ពេលនាយតូចបាត់មកយូ គេប្រែជាមានអា
រម្មណ៍ថាខុសខ្លួនឯងដែលបណ្ដោយអោយ
ភរិយាដេីរតែម្នាក់ឯងក៏ដឹងហេីយថា មានមា
ចាំជ្រែកនៅក្បែរៗនេះ។
ខណៈនោះជូហាំងដែលនៅខាងក្រៅពេល
ឮចៅហ្វាយហៅឈ្មោះរបស់គេ នាយក៏ប្រ
ញាប់ចូលមកហេីយពេលដែលយ៉ុនហ្គីប្រេី
ខ្សែរភ្នែកបញ្ជាក់ថា បុរសម្នាក់នេះមិនអាចរស
បន្តបានទេ ជូហាំងយល់សាច់ការនាយអោន
ក្បាលគោរពរួចក៏ចាប់អូសបុរសនោះចេញ
ទៅតាមផ្លូវក្រោយយកទៅណាក៏មិនដឹង។«មានកេីតអ្វីទេ អោយបងមេីលបន្តិច»
មនុស្សធំដែលធ្វេីរឹកខ្មឺតមុននេះ ក៏ដាច់ចិត្ត
និយាយសួរនាំទាំងបារម្ភ នាយចាប់បង្វិល
ជីមីនពីរបីជុំដោយគ្មានក្រែងចិត្តថេយ៉ុងនៅ
ឈរក្បែរនោះអីបន្តិច។
«អូនមិនអីទេ កុំតែបានបងខាងនេះជួយទេ
អូនច្បាស់ជាត្រូវបោះអាម្ដៀរនោះហេីយ»
ក្មេងតូចបានគេសួរនាំ ក៏បញ្ចេញចរឹតខ្ជីខ្ជូត
ងង៉ក់ដាក់មនុស្សធំភ្លេត ខណៈឮថាអ្នកដែល
បានជួយប្រពន្ធនៅក្បែរគេនោះ យ៉ុនហ្គីក៏
អោនគោរពនឹងអគុណទៅគេវិញដោយសម្ដី
ទន់ភ្លន់ដូចជានិយាយជាមួយជីមីន៖«អគុណប្អូនហេីយដែលបានជួយប្រពន្ធបង»
«បាទមិនអីទេ»
«បងឈ្មោះអី ខ្ញុំជីមីន»
«កុំហៅខ្ញុំបងអី ហៅថេយ៉ុងធម្មតាបានហេីយ»
ពេលឮជីមីនហៅខ្លួនថាបង ថេយ៉ុងប្រញាប់
បដិសេធភ្លាមៗ គេមិនសមទទួលបានការ
គោរពពីរជីមីនទេ ព្រោះតែគេគិតថាជីមីនមាន
ឋានៈខ្ពង់ខ្ពស់ចំណែកគេគ្រាន់តែជាអ្នកសម្អាត
បន្ទប់ទឹកធម្មតាប៉ុន្នោះ។«ចុះថេយ៉ុងអាយុប៉ុន្មានហេីយខ្ញុំ22ឆ្នាំ»
ជីមីននៅតែសួរដេញដោល ព្រោះមាន
អារម្មណ៍ថាដូចជាមាននិស្ស័យនឹងគ្នា ណា
មួយក៏ចង់មានមិត្តភក្កដូចជាថេយ៉ុងដែរ។
«ខ្ញុំ22ឆ្នាំនេះ»ថេយ៉ុងញញឹមតបមកវិញតិចៗ
«ល្អណាស់ ចឹងថេយ៉ុងអាចហៅខ្ញុំថាជីមីន
បានណា មែនទេលោកប្ដី?»
«បាទតោះយេីងទៅវិញ»
«អា!!អូសខ្ញុំទៅណា?»
ពេលយ៉ុនហ្គីកៀកស្មាបណ្ដេីរជីមីនចេញពីរ
បន្ទប់ទឹក ជីមីនស្រាប់តែចាប់ដៃថេយ៉ុងអូស
ទៅជាមួយ ឯម្ចាស់សាមីខ្លួនស្រែកផងប្រឹង
ដេីរតាមផង នេះពួកគេមិនដែលស្គាល់គ្នាទេ
គ្រាន់តែជួយដោយចៃដន្យប៉ុន្នោះ ចាំបាច់អីអូស
គេយកទៅជាមួយដែរ? មកដល់ខាងក្រៅ
មានភ្លេីងពណ៌ចំរុះភ្លឺចែងចាំង ថេយ៉ុងឈរភ្លឹក
ភ្លាំងដោយសារគេមិនធ្លាប់បានឃេីញរបស់ថ្លៃៗនឹងមនុស្សច្រេីនបែបនឹងទេ គេដឹងត្រឹមថាមកសម្អាតការងាររួចក៏ត្រឡប់ទៅផ្ទះវិញ ស្អែកក៏
រកការងារធ្វេីផ្សេងទៀត ព្រោះគេមានជីវភាព
មិនសូវជាល្អប៉ុន្មានទេ។
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...