ស្អែកឡេីង/
នាពេលព្រឹកព្រលឹមព្រះអាទិត្យរះចែងចាំង
សាយសព្វផែនដីមានខ្យល់អាកាសបរិសុទ្ធ
បក់ផាត់ផេីយជះចូលមកក្នុងបន្ទប់ធំទូលាយ
នាំអោយមនុស្សពីរអ្នកគេងដែលគេងអោប
គ្នានោះរឹតតែស្អិតរមួតមិនរបេះ។
អ្នកមាននាមជាស្វាមីគេងសម្លឹងមុខភរិយា
ភ្លឹសៗ អស់សំណេីចជាមួយចរឹតក្មេងខូច
ដែលកូរនាយពេញមួយយប់បន្ទាប់ពីរបញ្ចប់
រឿងក្ដៅរោលរាលហេីយមក ព្រឹកឡេីងក៏
គេងធម្មតាចំជាក្មេងមិនចេះធំមែន។«ល្មមក្រោកហេីយក្មេងកម្ជិល»
នាយធំយកដៃច្បូតច្រមុះស្រួចតិចៗហៅ
ល្វេីយៗក្បែរត្រចៀក នាំអោយមានការ
រំខានដំណេកក្មេងខ្ជិលអោយពត់ខ្លួនចុះឡេីង។
«ហឹម!!»ជីមីនក្រហឹមដេីមករបៀបមនុស្ស
ខ្ជិល បន្ទាប់មកក៏រុលក្បាលអឹបទ្រូងប្ដីបន្ត។
«ក្រោកឡេីង បេីមិនក្រោកទេបងខ្វៃទាំង
ព្រឹកហេីយណា!»នាយលលេងដោយទាញ
មាឌល្អិតអោយផ្ងាដោយមាននាយទ្រោប
ពីរលេី មុខសង្ហាប៉ះកកិតកៀកៗនឹងបបូមាត់
សុីជម្ពូ តែក្មេងខ្លះមិនខ្ចីខ្វាយខ្វល់នៅតែបន្ត
បិតភ្នែកគេងធ្វេីហីៗ។
«អ្អាស៎!!»ពេលដាសអស់ជម្រេីស នាយក៏
សម្រេចចិត្តអោនទៅខាំថ្ពាល់រលោងម៉ដ្ឋខៃ
មួយចាស់ដៃ បណ្ដាលអោយក្មេងតូចស្រែច
ចាចលេីកដៃក្ដោបថ្ពាល់មាត់ពេបស្ពែប
គួរអោយអស់សំណេីច។«គួរអោយស្អប់បំផុតហេីយ ដាស់អូនធ្វេីអី»
ពេលងេីបមកអង្គុយត្រង់ខ្លួនមាត់ក៏ហាស្ដី
ញ៉ែតៗទៅប្ដីមិនក្រែង ព្រោះតែឈឺថ្ពាល់
កន្លែងនាយខាំមុននេះ
«មានទម្ងន់គេមិនអោយគេងច្រេីនទេ»
«តែអូនចង់គេង»
«បងមិនអោយគេង»
«ហ្អឹកៗ អាប្ដីឡប់.»ពេលប្រកែកមិនឈ្នះ
កជេប្ដីឡប់ ហេីយក៏ទាញភួយមកគ្របជិត
ក្បាលគេងបន្តទៀត។
«យប់មិញនេះមិនដឹងជាអ្នកណាគេហ្ន៎?លួង
បងអោយជូនទៅផ្ទះមិត្ត តែមិនអីទេមិនទៅ
បងក៏មិនបានថាអីដែរ»
នាយអង្គុយពោលរងចាំមេីលប្រតិកម្មក្មេង
ខ្លះ ដូចនាយគិតមិនខុសជីមីនងេីបអង្គុយង៉ក់
សម្លក់គេថ្លែ រួចក៏ចុះពីរគ្រែចូលបន្ទប់ទឹក
បាត់។
«ក្បាលខូចគ្មានពីរទេ គួរអោយគ្រឺតខ្នាញ់
ណាស់»នាយញញឹមនឹងនិយាយតិចៗម្នាក់
ឯងដែលប្រពន្ធតូចគួរអោយខ្នក់ខ្នាញ់គ្រប់
ពេល។
បន្ទាប់ពីរងូតទឹករៀបចំរួចរាល់យ៉ុនហ្គីក៏ជូន
នាយតូចទៅភូមិគ្រឹះចនដេីម្បីទៅជួបមិត្ត
ភក្ករបស់គេ។
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...