ភាគ29 តដៃតជេីងអោយកូន🔞

1K 88 4
                                    

គ្រូពេទ្យចេញមកជាមួយស្នាមញញឹម ពួកគេ
សម្លឹងមកនាយក្រាសគ្រប់គ្នានាំអោយនាយ
ធំងឿងឆ្ងល់ជាខ្លាំង។
«លោកមីន អាចអញ្ជេីញមកតាមខ្ញុមមួយភ្លេត
បានឬអត់?»
គ្រូពេទ្យសង្ហាសួរទៅនាយក្រាសទាំងញញឹម
«បាទបាន»នាយក៏ក្រោកទៅតាមគ្រូពេទ្យ
មកដល់បន្ទប់អូហ្វីសធំលោកគ្រូពេទ្យក៏ចាប់
ផ្ដេីមនិយាយទាក់ទងនឹងអាការៈរបស់ជីមីន៖
«ចូលរួមអបអ៎ផងលោក លោកកុំពុងតែជិត
ក្លាយជាលោកប៉ារបស់គេហេីយ»
«ថា ថាមិច?លោកប៉ាមែនទេ?លោកនិយាយ
ពិតឬអត់»យ៉ុនហ្គីផ្ទួនពាក្យ ហេីយក៏ភ្ញាក់
ផ្អេីលមិនស្ទេីដែរ នេះមានន័យថាគេជិតក្លាយ
ជាលោកប៉ារបស់គេហេីយមែនទេ?
នាយក្រោកផុតកៅអីឆ្លេឆ្លាដូចជាមាន់រកពង
បេះដូងកលោតញាប់ៗ រំភេីបផងអ៎ផងអា
រម្មណ៍ពិតជាពិបាកបរិយាយពិតៗហេីយ។

«ត្រូវហេីយ លោកមិនច្រលំទេ គឺភរិយា
របស់លោកពិតជាមានទម្ងន់មែន គេមាន
ទម្ងន់ជាងពីរសប្ដាហ៍ហេីយ សូមធ្វេីតាម
ការណែនាំរបស់ខ្ញុំដេីម្បីថែទាំសុខភាពប៉ា
កូនទាំងពីរអោយមានសុខភាពល្អ»
គ្រូពេទ្យណែនាំហូហែរទៅនាយធំ រួចក៏
ចេញទៅវិញ យ៉ុនហ្គីក៏ចូលទៅមេីលប្រពន្ធ
ទាំងញញឹមលេីផ្ទៃមុខ។

«អូនសប្បាយចិត្តឬអត់ពេលដឹងដំណឹងនេះ?»
«អត់ទេ»ពេលឮស្វាមីសួរដូចឆ្នេះ ជីមីនក៏ពេប
មាត់រកកលចង់យំ គេធ្លាប់ប្រាប់ហេីយថា
មិនទាន់ចង់បានកូនទេ អីឡូវក៏មានយ៉ាប់មែន
ហេីយខូចសម្រស់គេអស់ហេីយ។ខណៈពេល
ជីមីនឆ្លេីយទាំងមុខមាំបែបនោះ យ៉ុនហ្គីក៏ធ្លាក់
ទឹកមុខមកស្រពោន នេះនាយតូចមិនបាន
សប្បាយចិត្តជាមួយដំណឹងមួយនេះដូចខ្លួនទេ
គេមិនបានចង់ពពោះកូនអោយនាយទេឬ?
យ៉ុនហ្គីទាញមាឌល្អិតមកអោបមុននឹងបន្លឺ
ពាក្យយ៉ាងត្រជាក់មកកាន់នាយតូចតិចៗ៖
«អូនមិនសប្បាយចិត្ត បងក៏មិនសប្បាយចិត្ត
អុីចឹងអូនអាចទម្លាក់គេចោលបាន»
នាយពោលដោយសម្លេងស្អកៗ ត្បិតថា
គេស្រលាញ់កូនស្មេីជីវិត តែបេីប្រពន្ធមិន
ពេញចិត្តនឹងពពោះទេនោះគេក៏មិនបង្ខំដែរ
ចំណែកឯជីមីនពេលឮនាយពោលពាក្យ
ដូចឆ្នោះចេញមក គេស្រាប់តែយំហ៊ូដូចកូន
ក្មេង។

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now