ភាគ24 ប្រុសមាត់ផ្អែម

805 79 7
                                    

ពេលវេលាពិតជាដេីរលឿនណាស់ បិតបេីកៗ
កឈានដល់ថ្ងៃដាក់បង្ហាញម៉ូតទៅហេីយ។
គ្រប់គ្នាពិតជាភ័យអ៎ណាស់ព្រោះលេីកនេះ
ជាការដាក់បង្ហាញលំដាប់ថ្នាក់ពិភពលោក
នៅក្នុងក្រុមហ៊ុនម្នាក់ៗមមាញឹករត់ខ្វែងដៃខ្វែង
ជេីង ត្បិតតែការងារបានធ្វេីត្រៀមមកមួយអា
ទិត្យក៏ដោយតែក៏នៅតែមានបញ្ហាបន្តិចបន្តួច។
រ៉ូបដែលត្រៀមដាក់បង្ហាញយប់នេះគឺសុទ្ធតែ
ជាម៉ូតដែលបានសំរឹតសំរាំងយ៉ាងល្អឥតខ្ចោះ
ចេញពីរយ៉ុនហ្គីនឹងលីគី ព្រោះជីមីនមានតួ
នាទីត្រឹមលេខាប្ដីខ្លួនប៉ុន្នោះយ៉ុនហ្គីមិនអនុញា
ត្នអោយប្រពន្ធធ្វេីអ្វីឡេីយ។

«តេីមានរឿងអីចំពោះរ៉ូបទាំងនេះទៅ?»
លីគីនាងស្រែកវាស ហាកដូចជាធ្លាក់ថ្លេីម
ជាខ្លាំងពេលដែលរុញម៉ាលីកាំងដែលមានកង់
រុញមកដល់ខាងក្រៅ រ៉ូបទាំងអស់ដែលចេញ
ពីរបន្ទប់ដែលរក្សារកំណាត់កំដាប់ViPយ៉ុន
ហ្គីចងចិញ្ចេីមចូលគ្នា ខាំថ្គាមគ្រឺតៗព្រោះតែ
រ៉ូបទាំងអស់ត្រូវបានកាត់ដាច់រហែកសឹងតែ
ទាំងស្រុង។
«ឆែកកាមមេរ៉ាទៅ»នាយបញ្ជាយ៉ាងត្រជាក់
ពេលបេីកកាមមេរ៉ាមេីល គឺឃេីញតែលីគី
ម្នាក់ដែលដេីរចុះឡេីងៗ ក្នុងបន្ទប់គ្រប់ជ្រុង
កន្លែងណាក៏មានតែលីគីដែរ។
«សៀលីគី តេីអ្នកនាងមានអ្វីបកស្រាយទេ»
«វាមិនពិតនោះទេ ខ្ញុំមិនបានធ្វេីឡេីយ»
«រូបភាពច្បាស់ដល់ថ្នាក់នេះហេីយ អ្នកនាង
លី នៅប្រកែកទៀតហេស?»
ពេលមេីលវីឌីអូចប់ ម៉ូយ៉ាងនាងក៏លូកមាត់និយាយតិចៗបែបធម្មតា ខណៈនោះលីគី នាងបែដូចជាឆ្កួតចូលខ្លួនយ៉ាងចឹង នាងស្ទុះទៅច្របាច់ក៏ម៉ូយ៉ាងទាំងកម្រោល។ គ្មានអ្នកណា
ទៅឆ្កួតបំផ្លាញរបស់ដែលខ្លួនខំធ្វេីនោះទេ គឺមានតែមនុស្សចាំជាន់កំទិញយេីងប៉ុន្នោះដែលអាចធ្វេីទៅបានតេីគេជានរណាទៅ?

«នាង គឺនាងមែនទេដែលធ្វេីរឿងនេះ»
«អាយយ ខឹកៗ លែងទៅ»
«ឆាប់លែងគេទៅ»
«អ្នកនាងលី ស្ងប់អារម្មណ៍សិនទៅ»
គ្រប់គ្នាចូលចាប់ឃាត់លីគីទាញទៅម្ខាង
ឯម៉ូយ៉ាងនាងក៏ដកខ្យល់ហត់គឃុស មិញនេះ
នាងបិសនឹងដាច់ខ្យល់ស្លាប់ទៅហេីយគ្រប់គ្នាដែលនៅក្នុងក្រុមហ៊ុន ម្នាក់ៗហាក់បីដូចជាបាក់
ទឹកចិត្តដែលឃេីញរបស់ខ្លួនខិតខំប្រែក្លាយជាអស្សាបង់រលាយដោយមិនដឹងមូលហេតុ។
ម្នាក់ៗសម្លឹងមកលីគីដូចជាសត្វចំលែកនាំអោយ
នាងមានអារម្មណ៍ថាគ្រប់គ្នាគិតថានាងជាអ្នក
ធ្វេីរឿងថោកទាបទាំងនេះ។
«លោកមីន ខ្ញុំមិនបានធ្វេីរឿងនេះទេ ប្រា
កដជាមានមនុស្សរៀបំចំជាមិនខាន»
«អ្នកនាងហត់ហេីយ ខ្ញុំអនុញាត្នអោយអ្នក
នាងសម្រាកមួយសប្ដាហ៍»
យ៉ុនហ្គីនិយាយដោយសម្លេងត្រជាក់ទឹក
មុខដូចជាសាតានកំណាច នាយមិនធ្លាប់បែប
នឹងពីរមុនមកទេ លេីកនេះការងារខូចខាត
ខ្លាំងណាស់ តេីយប់នេះនាយនឹងបានម៉ូតមក
ពីរណាទៅដាក់បញ្ចេញប្រកួតស្នាដៃទៅ?
«លោកនិយាយអីនឹង យ៉ុនហ្គី?»
«នាងដឹងពីរខ្ញុំច្បាស់ជាងគេ សៀលីគី»
នាយកំហក់បញ្ជាក់ទៅកញ្ញាលីគី នាងងក់ក្បាល
ទាំងរលីងរលោង រួចកបោះជំហានចេញពីរ
ក្រុមហ៊ុមទាំងម៉ួម៉ៅបំផុត នាងធ្វេីការមករាប់ឆ្នាំហេីយម្ដេចបានជានាយមិនទុកចិត្តនាងសោះអញ្ចឹង?ឬក៏គេគិតថានាងជាអ្នកបំផ្លាញរ៉ូបទាំង
នោះពិតមែន?

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now