ភាគ11 សាច់ក្រអូបផ្អែម

844 87 6
                                    

ខណៈពេលបុរសទាំងពីរសម្លឹងមុខគ្នាដោយ
កែវភ្នែកសាតាន ក្មេងតូចដែលនៅក្នុងរង្វង់ដៃ
មាំរបស់លោកម៉ាហ្វៀនេះវិញ ធ្វេីមុខឡេមឡាមបែបមិនដឹងខ្យល់អី តេីពួកគេជាបងប្អូនមែនទេ?
ហេតុអីចាំបាច់ពាក់មុខយក្សដាក់គ្នា?សំនួរសួរ
ខ្លួនឯងជាមួយចម្ងល់ជាច្រេីនក៏ត្រូវកាត់ផ្ដាច់ដោយកម្លោះហារេន គេក្រោកឈរអស់កម្ពស់លូកដៃស៊កហោប៉ៅបង្ហាញពីរភាពសង្ហាមិនចាញ់
យ៉ុនហ្គី រួចក៏បន្លឺទៅកាន់អ្នកមាននាមជាប្អូនដោយសម្ដីមុតមាំ៖
«ជួបគ្នានៅបីថ្ងៃខាងមុខណា! មីនយ៉ុនហ្គីហ្គា
បូរ៉ាស៍!!»
និយាយរួចក៏បែខ្នងទៅទ្វា តែគេក៏ងាកមកវិញ
និយាយទៅកាន់យ៉ុនហ្គីដោយសម្ដីចម្លែកៗ៖
«កុំប្រហេសអោយសោះណាយ៉ុនហ្គី គ្រាប់
ពេជ្ររបស់ឯងគួរអោយចាប់អារម្មណ៍ណាស់»
គេញោចចុងមាត់ រួចក៏ចាកចេញទៅជាមួយ
រឹកពារក្រអេីតក្រទម ខណៈម្ខាងទៀតឈរខាំ
ធ្មេញគ្រឺតៗភ្នែកខ្មៅនិលសម្លឹងផែនខ្នងហារេន
ជាមួយកំហឹងដូចជាសាតាន។
«យ៉ុន!!»ជីមីនអង្រួនដេីមដៃយ៉ុនហ្គីតិចៗដេីម្បី
ដាសនាយពីរការខឹងក្រោត នាយក្រាសអោន
មុខសម្លឹងមុខតូចបន្តិចទេីបគេបន្លឺសម្ដីរឹងកំព្រឹស
ជាមួយសម្លេងមាំទាំ ដែលគេមិនធ្លាប់ប្រេីចំពោះ
ជីមីនពីរមុនមក៖
«ថ្ងៃក្រោយកុំទៅរញ៉េរញ៉ៃជាមួយគេទៀត»
គេនិយាយរួចក៏ប្រលែងដៃដែលអោបចង្កេះ
នោះចេញ បែខ្លួនទៅនិយាយជាមួយបុគ្លិក
ផ្សេងៗវិញ៖
«នាំគ្នាសម្រាកចុះ!រសៀលបន្តិចចាំបន្តទៀត»
បង្គាប់បញ្ជារួច មាឌមាំក៏ដេីរហួសនាយតូច
ទៅក្នុងអូហ្វីសផ្ទាល់ខ្លួន ខណៈនោះជីមីនក៏
ឈរអេះអុញបែបមិនយល់ពីរនាយ នៅសុខៗ
ក៏មកខឹងគេដែលមិនដឹងខ្យល់អីនេះទៅវិញ
ចំមែនហេីយ ក្មេងតូចរឹកធំក៏មិនខ្វល់គេដេីរ
ទៅកន្លែងការងារគេវិញដោយការក្រម៉ក់ក្រ
ម៉ូវ តេីអ្នកណាមិនខឹងទៅបេីមនុស្សមិនដឹងអី
ផងនៅសុខៗគេបែជានិយាយគម្រោះគម្រេីយ
ដាក់ដូចជាអ្នកដ៏ទៃ អេ៎!ត្រូវហេីយពួកគេគឺជា
អ្នកដ៏ទៃទេតេី មិនបានជាប់សាច់ឈាមឬទំ
នាក់ទំនងអ្វីទេត្រូវទេ?

«ខឹងៗទៅមិនខ្វល់ទេ ខ្ញុំមិនបានខុសផង»
មាត់តូចសុីជម្ពូរអ៊ូង៉ូវៗម្នាក់ឯងខឹងផង អីផង
ទេីបខណៈនោះកញ្ញាម៉ូយ៉ាងចូលមកនិយាយ
ជាមួយគេដូចជាមនុស្សស្និតស្នាល៖
«ខឹងគ្នាជាមួយលោកប្រធានមែនទេ?»
នាងក្រមុំម៉ូយ៉ាងសួរនាំដោយសម្លេងផ្អែម
ល្ហែម ចញ្ចេីមកោងក្រាសរបស់ជីមីនក៏លេីក
ចងឡេីងជ្រួញចូលគ្នា គេជ្រឹមភ្នែកសម្លឹងទៅ
នាងរួចក៏តប៖
«មិនបានឈ្មោះគ្នាទេ គ្មានអ្វីទាក់ទងគ្នាផង»
«ប៉ុន្តែខ្ញុំឃេីញលោកប្រធាននិយាយអ្វីក៏មិន
ដឹងជាមួយលីគី នេះជីមីនមិនចង់ដឹងទេឬ?»
«ក៏!ប្រហែលជាការងារនឹងហេីយ នាងប្រាប់
ខ្ញុំធ្វេីអី?»
«ព្រោះខ្ញុំឃេីញលោកនឹងលោកប្រធានស្និល
ស្នាលគ្នាដូចជាស្ករ ទេីបប្រាប់បេីលោកមិន
ខ្វល់ក៏មិនអីដែរខ្ញុំសុំទៅកន្លែងខ្ញុំវិញហេីយ»
ម៉ូយ៉ាងបែខ្នងចេញទៅជាមួយស្នាមញញឹម
មិនដឹងថានាងកុំពុងគិតអីទេ ទេីបសុខៗនាង
ចូលមកលាបពណ៌អោយអ្នកផ្សេងបែបនេះ
ជីមីនក្រោយស្ដាប់គេប្រាប់រួច គេស្រាប់តែ
លេីកដៃក្ដោបទ្រូងខាងឆ្វេង វាលោតខ្លាំងៗ
ដល់ថ្នាក់គេអួលដេីមក៏ចង់យំបន្តិចអីបន្តិច
ទេីបខំប្រឹងសម្រួលអារម្មណ៍អោយបានធូ
ស្រាលសឹមនឹងបន្តការងាររបស់គេដោយមិន
ចូលទៅសួរនាំអ្វីជាមួយយ៉ុនហ្គីឡេីយ។
ការងារបន្តពីរមួយម៉ោងទៅមួយម៉ោង ពេល
វេលាក៏ចេះតែរង្កិលទៅមុខដូចគ្នា ពេលនេះ
វាក៏ដល់ពេលដែលត្រូវត្រឡប់ទៅផ្ទះវិញដែរ
ហេីយ។ជីមីនរៀបចំរបស់របរទុកដាក់ រួចក៏
ចេញទៅដោយមិនប្រាប់នាយកក្រាសសូម្បី
មួយម៉ាត់ ក្មេងតូចខឹងនឹងយ៉ុនហ្គីដល់ថ្នាក់ហូរ
ទឹកភ្នែកមកតត់ៗមិនដឹងមញលហេតុ ខឹងណាស់ដែលគេមិនរវល់ជាមួយខ្លួនតែបែជាទៅនិយាយ
អ្វីក៏មិនដឹងជាមួយអ្នកផ្សេង នេះឬការងារលេខាផ្ទាល់ខ្លួនដែលនាយនិយាយនោះ?
ជីមីនដេីរត្រឡប់ទៅភូមិគ្រឹះវិញដោយការថ្នេីរ
ជេីង គេដេីរត្រុកៗមកដល់មុខខ្លិបមួយកន្លែង
ទេីបទច់ដំណេីរគិតអស់មួយសន្ទុះជំហានជេីង
ខ្លីកបោះចូលទៅខាងក្នុងដោយអារម្មណ៍ម៉ួម៉ៅ

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now