ភាគ26 ថេីបអូនខ្លាំងៗម្ល៉េះអូនឈឺ

871 86 6
                                    

ជីមីនមិននិយាយអ្វីទាំងអស់ គេសុខចិត្តស្ងៀម
ស្ងាត់ព្រោះតែគេក្រលាស់អណ្ដាតមិនរួច តែ
ការស្ងៀមស្ងាត់របស់គេធ្វេីអោយនាយក្រាស
មិនស្រួលក្នុងចិត្តនោះទេ នាយហេលហាល
ពេលដែលភរិយាជាទីស្រលាញ់មិនព្រមតប
អ្វីមួយម៉ាត់បែបនេះ។
«អូនកេីតអី មីននីបង បងធ្វេីអីខុសមែនទេ?»
នាយប្រញាប់សួរនាំ ព្រោះតែខ្លាចនាយតូច
យល់ច្រលំកន្លែងណាមួយប៉ះពាល់ដល់អារម្ម
ណ៍របស់គេ នាយខ្លាចណាស់ ខ្លាចជីមីនខូច
ចិត្តខ្លាចជីមីនខឹង ព្រោះតែនាយមិនចង់ឃេីញ
ទឹកភ្នែកមនុស្សដែលនាយពោលថាស្រលាញ់
ឈឺចាប់ដោយសារនាយនោះទេ។

«អូនមិនអីទេ»ជីមីនតបត្បកប៉ុន្មានម៉ាត់រួចក៏
រៀបចំឈុតទុកបន្ត តែយ៉ុនហ្គីក៏ចាប់ក្រសោប
លេីកបីជីមីនចេញមកខាងក្រៅវឹងមិនទុកអោយនៅស្ងៀមស្ងាត់បែបនឹងទៀតទេ។
យ៉ុនហ្គីបន្តបីជីមីនសម្ដៅទៅឡានយ៉ាងម៉ឺងម៉ាត់
មិនខ្វល់ជាមួយក្រសែភ្នែកអ្នកណាម្នាក់ឡេីយ
ថាគេសម្លឹងមកនាយបែបណានោះ។
«បងនាំអូនទៅភូមិគ្រឹះវិញអូនហត់ពេញមួយ
យប់ហេីយ»ដល់ក្នុងឡាននាយបានរៀបចំ
ដាក់ខ្សែក្រវ៉ាត់អោយជីមីនត្រឹមត្រូវសឹមងាក
មកកាន់ចង្កូតឡានបេីកចេញទៅ។

«យកចិត្តទុកដាក់ណាស់ហ្ន៎»
ក្រោយពីរឡានស្ព័រទំនេីបរបស់យ៉ុនហ្គីចេញ
ទៅផុត ហារេនក៏ពោលឡេីងតិចៗ ដៃទាំងគូរ
ក្ដាប់ចូលគ្នាបញ្ចេញអារម្មណ៍ម៉ួម៉ៅពីរក្នុងខ្លួន
ការខឹងសម្បារកកេីតចេញមកដោយសារតែ
គេចាញ់គ្រប់យ៉ាងដោយស្នាដៃយ៉ុនហ្គីគេខំ
រៀបចំគ្រប់យ៉ាងដេីម្បីបំផ្លាញតែមេីលចុះ មីន
យ៉ុនហ្គីនៅតែអាចដេីរទៅមុខបានជោគជ័យ
គ្រប់កាលៈទេសៈតេីមិនអោយគេម៉ួម៉ៅបាន
ដោយរបៀបណាទៅ។

«នាំខ្លួនគីម៉ូយ៉ាងមកជួបយេីងនៅខ្លឹប»
នាយបញ្ជាទៅកូនចៅក្រោមបង្កាប់ រួចកឡេីង
ឡានចេញទៅទាំងមិនខ្វល់ សំខាន់ពេលនេះ
គេចង់ទៅបញ្ចេញកំហឹងជាមួយមនុស្សស្រី
ដែលគេខំដាក់ទន់អស់មកច្រេីនឆ្នាំតែគ្មានប្រ
យោជ៍នោះអោយដឹងពីរភាពព្រៃផ្សៃរបស់គេ
ថា ការដែលនាងធ្វេីការងារបរាជ័យនឹងទទួល
បានបែបណាត្រឡប់មកវិញ។
ឡានស្ព័តពណ៌ខ្មៅបេីកក្នុងល្បឿនដូចហោះឆ្ពោះទៅកាន់ខ្លឹបកំសាន្តដែលជារបស់ផ្ទាល់ខ្លួន របស់នាយ។

🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)Where stories live. Discover now