ហាងអាហា/
យ៉ុនហ្គីបាននាំជីមីនមកញាំអាហានៅហាង
ដែលល្បីឈ្មោះនៅសេអ៊ូល ថែមទាំងកក់តុជាVipទៀតផង អាហាដែលបានកម្មង់ដោយលោកមហាសេឋ្ឋីមិនដល់15នាទីផងក៏បានមកដល់ អ្នករត់តុរៀបចំយ៉ាងល្អឥតខ្ចោះ
សម្រាប់ភ្ញៀវViPរូបនេះ អ្នកណាក៏ស្គាល់
នាយដែរ ព្រោះនាយជាបងជីដូនមួយខ្សែរ
រាជ្រវង់ស្ដេចដែលមានអំណាច។«ឆាប់ញាំទៅប្រយត្ន័ត្រជាក់អស់លែងឆ្ងាញ់
ហេីយ»នាយពោលទៅនាយតូចជាមួយសម្ដី
ស្រាលៗអមដោយទឹកមុខញញឹមមិនរលុប
មិនដឹងហេតុអីអោយតែគេនៅក្បែរក្មេងតូច
ម្នាក់នេះ នាយតែងតែញញឹមជាប់ជានិច្ច នេះ
ប្រហែលជានាយ ពិតជាលង់ស្រលាញ់ក្មេង
មុខខ្ជូតម្នាក់នេះមែនហេីយ ត្បិតតែនាយនឹង
គេជួបគ្នាក្នុងរយៈពេលដ៏ខ្លីក៏ដោយ តែនាយ
បែជាទទួលបាននៅអារម្មណ៍កក់ក្ដៅពីរក្មេង
ម្នាក់នេះយ៉ាងច្រេីនដែលមិនធ្លាប់បានជួប។
«បាទ!អគុណលោកហេីយ»
«កុំហៅយេីងថាលោកបានទេ?»
«ចឹងអោយខ្ញុំហៅលោកថាមិច! បេីមិនអោយ
ខ្ញុំហៅលោកបែបនឹង»ក្មេងតូចពេបមាត់ស្ពេប
និយាយញិញ៉ក់បែបខ្ជីខ្ជូតដាក់មនុស្សធំនាំ
អោយបបូមាត់ក្រាសឃ្មឹកញញឹមឡេីងស្រស់ស្អាតតបត្បកមកគេវិញទាំងសម្ដីស្រទន់ដដែល៖
«ហៅយេីងថាយ៉ុន ឬក៏យ៉ុនហ្គីក៏បាន»
នាយត្បកមកវិញស្រាលៗតែជីមីនបេីកភ្នែក
ធំៗ ហៅយ៉ុនបែបនេះស្ដាប់ទៅដូចជាស្និត
ស្នាលពេកហេីយទេដឹង តែបេីហៅនាយថា
យ៉ុនហ្គីគឺដូចជាមិនសម ព្រោះសូម្បីតែម៉ាក់
នាយក៏មិនដែលហៅនាយបែបនោះដែរ ចឹង
មានតែហៅនាយថាយ៉ុនទទេទៅចុះដេីម្បី
អោយនាយសប្បាយចិត្តនឹងមិនសាំជាមួយ
គេ។«បាត.»
«ស្ដាប់បង្គាប់ ឆាប់ញាំទៅ»
បន្ទាប់ពីរញាំអាហាជាមួយគ្នារួចរាល់ នាយ
សង្ហាក៏បន្តនាំមាឌល្អិតដេីរផ្សារទំនេីបដេីម្បី
ទិញរបស់ប្រេីប្រាស់ផ្សេងៗទៀតជាច្រេីន
ដោយថ្លៃចំណាយទាំងអស់គឺ មីនយ៉ុនហ្គីហ្គា
បូរ៉ាស៍ជាអ្នករាប់រងទាំងអស់។ត្រឹមកំទិចលុយ
ប៉ុន្នឹងមិនធ្វេីអោយនាយព្រឺរោមជេីងផង ពួកគេ
បន្តរដេីររហូតទិញរួចរាល់ទេីបត្រឡប់មកឡាន
វិញទាំងញញឹមរីករាយ។«នោះគឺជាមីនយ៉ុនហ្គីហ្គាបូរ៉ាស៍មែនទេ?»
សំនួរភ្ជាប់ជាមួយសម្ដីរឹងកំព្រឹស ភ្នែកតាម
សម្លឹងដំណេីរមនុស្សពីរអ្នកដែលកំពុងបណ្ដេីរ
គ្នាទៅឡានវិញនោះ
«បាទអង្គរម្ចាស់ នោះគឺលោកមីនពិតមែន»
នាយជំនិតក៏អោនគំនាបរួចក៏ឆ្លេីយតាមការសួរ
របស់អ្នកជាចៅហ្វាយ
«ចុះក្មេងនោះ ជាអ្នកណា?»
«គឺជាមនុស្សដែលបានជួយលោកមីនកាល
ពីរប៉ុន្មានថ្ងៃមុននោះទាន»
«គួរអោយចាប់អារម្មណ៍ណាស់»គេពោល
ឡេីងទាំងញោចចុងមាត់បែបលាក់គំនួចគេតាម
សម្លឹងមនុស្សពីរអ្នកនោះរហូតផុតកន្ទុយភ្នែក
ទេីបគេឡេីងឡានត្រឡប់ទៅវិញដូចគ្នា៕
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
Actionព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...