«អេី..លោកហា៎ លោកនៅសេអ៊ូលយូហេីយ
មែនទេ? តេីលោកដឹងពីរទីនោះច្រេីនឬអត់ ខ្ញុំ
ខ្ញុំចង់ទៅរកការងារនៅទីនោះធ្វេីដែរ តេីលោក
អាចណែនាំកន្លែងធ្វេីការអោយខ្ញុំមួយពីរបានទេ?»
ជីមីននិយាយរអាករអួល ព្រោះតែខ្លួនមិនធ្លាប់
ចូលទីក្រុងសូម្បីតែម្ដង តែសំនួររបស់គេមុននេះ
ធ្វេីអោយយ៉ុនហ្គីបេីកភ្នែកធំៗហាក់បីដូចជាភ្ញាក់
ផ្អេីលបន្តិចចំពោះដំណឹងមួយនោះជាខ្លាំងហេីយ ក៏រំញោចកន្រ្តាក់បេះដូងរបស់នាយផងដែរ។
«ឯងចង់ទៅរកការងារទីនោះឬ?»
«បាទ..»
«យេីងស្គាល់ក្រុមហ៊ុនមួយ តេីឯងចាប់អារម្មណ៍
ឬអត់ ក្រុមហ៊ុននោះល្បីណាស់គេកំពុងតែរក
អ្នកដែលមានសុមត្ថភាពដូចជាឯងចឹង»
«បាទចាប់អារម្មណ៍ណាស់តេីក្រុមហ៊ុននោះឈ្មោះអ្វីដែរទៅលោក»
ជីមីនញញឹមរីក ថែមទាំងខិតទៅកាន់ជិតយ៉ុនហ្គី
កាន់តែជិតដោយសារតែគេភ្លេចខ្លួនទេីបខំនិយាយទាំងមុខខ្ជីខ្ជូតគួរអោយគ្រឺតខ្នាញ់ចេញ
មកធ្វេីអោយអ្នកដែលបានឃេីញភាំងស្មាតីទៅជាមួយស្នាមញញឹមដ៏ស្រទន់មួយនោះដោយ
មិនដឹងខ្លួន អារម្មណ៍ញាប់ញ័ររំញោចអោយ
នាយកម្លោះលោតបេះដូងលឿនៗខុសធម្មតា។«បេីចង់ដឹងចាំទាក់ទងមកយេីងពេលជីមីន
ទៅដល់ទីនោះ នេះជានាមបណ្ណរបស់យេីងហេីយនេះជាលុយថ្លៃចំណាយទាំងអស់ក្នុង
រយៈពេលមួយយប់មួយថ្ងៃមកនេះ អគុណ
ចំពោះបបរស៎មួយចាននោះ យេីងចូលចិត្តវា
ខ្លាំងណាស់សង្ឃឹមថា យេីងអាចនឹងមានសំ
ណាងបានញាំបបរស្នាដៃរបស់ជីមីនម្ដងទៀតទៅចុះ អេី!បន្តិចទៀតយេីងមានគេមកទទួលហេីយ ដូចឆ្នេះជីមីនកុំនៅយូពេកយេីងនៅចាំ
ជីមីននៅឯសេអ៊ូលណា!»
«នេះលោកត្រឡប់ទៅវិញហេីយមែនទេ?
ក្រែងលោកនិយាយថានៅទីនេះពីរបីថ្ងៃទៀត
នោះអី?»
«បាទ យេីងត្រូវទៅវិញហេីយព្រោះនៅមាន
ការងារត្រូវទៅដោះស្រាយបន្តទៀត ជួបគ្នា
នៅសេអ៊ូលណា ផាកជីមីន»
«លោកស្គាល់ឈ្មោះខ្ញុំ?»
«បាទស្គាល់ តោះពួកយេីងចុះទៅខាងក្រោមទៅ»នាយធំកបណ្ដេីរនាយតូចចុះមកជាន់
ខាងក្រោមទាំងស្នាមញញឹមលេីផ្ទៃមុខ។«ចៅហ្វាយ»និយាយមិនទាន់ផុតមាត់ផងឡាន
ស្ព័រសេរីចុងឆ្នាំពណ៌ខ្មៅក្រឹបបានបេីកមកឈប់
ចត នៅចំពីរមុខផ្ទះនាយតូចតែម្ដង នាយកម្លោះវ័យជាង30ក៏បោះជំហ៊ានចេញទៅរកឡានតែនាយស្រាប់តែដេីរបកទៅជិតជីមីនវិញហេីយអោនចំកោងខ្នងទៅមុខតូចបន្តិច នាំអោយមុខសង្ហាៗដូចជាទេវបុត្រខាបអស់ព្រលឹងស្រីៗរបស់នាយទៅឆ្មក់ថេីបថ្ពាល់ក្រពុំមួយខ្សឺតមុននិយាយ ទៅកាន់ជីមីនវិញជាមួយសម្ដីផ្អែមស្រទន់ផ្អែម
សឹងតែដូចទឹកឃ្មុំ៖
YOU ARE READING
🍃ព្រហ្មលិខិតកំណត់ស្នេហ៍💦(✅)
حركة (أكشن)ព្រហ្មលិខិតបានកំណត់អោយមនុស្សពីរអ្នក ជួបគ្នាដោយចៃដន្យដូចឆ្នេះយេីងគួរតែថែរក្សា រខ្សែនិស្ស័យដែលទេវតាប្រទានអោយនោះ អោយបានគង់វង់ជារាងរហូតទៅ។ "បងស្រលាញ់អូន ព្រោះអូនជាមនុស្សម្នាក់ តែងតែនៅក្បែរបងលេីកទឹកចិត្តបងរហូត បងស្រលាញ់អូន មីននី" "អូនស្រលាញ់បង ព្រោះបងជាដ...