part7(អ្នកណាហ៊ានជួយឯងយើងនឹងសម្លាប់គេចោល)

568 79 14
                                    

"wowធំហើយស្អាតទៀត"ភីតដើរចេញពីបន្ទប់មកហើយសម្លឹងមើលទៅជុំវិញខ្លួនរបស់គេសុទ្ធតែរបស់មានតម្លៃដែលគេដាក់តាំងក្នុងផ្ទះរបស់វេហ្គាស៍

"សួរស្តីអ្នកប្រុស"ភីតឈរភ្លឹកអស់មួយសន្ទុះក៏ស្រាប់តែលឺសំឡេងមនុស្សស្រីចំណាស់ម្នាក់និយាយរកគេ

"បាទអ៊ុំហៅខ្ញុំមែន"ភីតមិនអស់ចិត្តក៏ឆ្លើយហ្នឹងអ៊ុំនោះហើយក៏លើកដៃចង្អុលមកខ្លួនគេ ព្រោះតែចង់បញ្ជាក់ជាអ៊ុំនោះហៅភីតមែនឬក៏អត់

"អ្នកប្រុសហ្នឹងហើយមានអ្នកណាទៀត"អ៊ុំស្រីនិយាយទាំងអស់សំណើចហ្នឹងភីត

"ហៅខ្ញុំភីតធម្មតាទៅអ៊ុំមិនបាច់ហៅអ្នកប្រុសអីទេ"ភីត

"អត់ទេហៅចឹងមិនបានទេ"អ៊ុំស្រីប្រកែក

"ហេតុអី?"ភីតចាប់ផ្ដើមឆ្ងល់

"តោះអ្នកប្រុសទៅខាងក្រោមទៅមានរបស់ញ៉ាំឆ្ងាញ់ៗច្រើនខ្លាំងណាស់"អ៊ុំស្រីនិយាយបង្វែងដានភីតកុំឲ្យសួរសំណួរអម្បាញ់មិញនេះ

"តោះខ្ញុំកំពុងតែឃ្លានផង"ភីត

អ៊ុំស្រីពេលលឺភីតថាឃ្លានបែបនេះគាត់ក៏នាំភីតចុះទៅញ៉ាំបាយបាត់ទៅ

"មានអីឲ្យខ្ញុំជួយដែរទេ?"ភីតញ៉ាំបាយហើយក៏សួរទៅអ្នកបម្រើទាំងអស់ថាមានអ្វីឲ្យគេជួយដែរឬទេព្រោះតែអង្គុយនៅផ្ទះបាយមួយថ្ងៃហើយគ្មានអ្នកណាឱ្យគេជួយអ្វីសោះ

"អីយ៉ាមិនបាច់ជួយទេអង្គុយនៅឲ្យស្ងាមទៅណាអ្នកប្រុស"អ្នកបម្រើម្នាក់បានដើរមកចិត្តភីតរួចនិយាយ

"ប៉ុន្តែលោកម្ចាស់របស់ពួកបងៗប្រាប់ថាឲ្យខ្ញុំធ្វើការងារនៅក្នុងវិមាននេះ"ភីតហៅអ្នកបម្រើថាបង

"អីយ៉ាហៅបងហ៎?"អ្នកបម្រើ

"មែនហើយខ្ញុំហៅបងដោយសារតែពួកបងអាយុបងខ្ញុំច្រើនឆ្នាំ"ភីត

"ហៅបងក៏ហៅទៅស្រេចតែអ្នកប្រុសទេ"អ្នកបម្រើ

"កុំហៅខ្ញុំថាអ្នកប្រុសអីខ្ញុំមិនមែនជាអ្នកប្រុសទេ។បើប្រៀបទៅខ្ញុំក៏ដូចជាអ្នកបម្រើដូចជាបងៗដែលអញ្ចឹង"ភីត

"អួយអ្នកប្រុសកុំនិយាយអញ្ចឹងអី"អ្នកបម្រើ

"ទាក់ទងនឹងសំណួរដែលអ្នកប្រុសសួរអម្បាញ់មិញខ្ញុំមិនដឹងច្បាស់ទេថាលោកម្ចាស់ឲ្យអ្នកប្រុសធ្វើអ្វីខ្លះនោះតែគ្រាន់តែដឹងថាវាមិនងាយស្រួលនោះទេ"អ្នកបម្រើនិយាយពីការងាដែលវេហ្គាស៍និងដាក់ឲ្យភីតធ្វើពេលវេហ្គាស៍មកពីធ្វើការហើយ

"ខ្ញុំមិនដឹងថាគាត់ហ្នឹងដាក់អ្វីឲ្យខ្ញុំធ្វើនោះទេ"ភីត

កាត់មកដល់ពេលថ្ងៃត្រង់ម្ដងវេហ្គាស៍បានចេញពីធ្វើការហើយក៏មកដល់វិមានគេវិញ គ្រាន់តែមកដល់ភ្លាមវេហ្គាស៍សម្លឹងរកភីតភ្លែត

"ហៅគេឲ្យមកជួបខ្ញុំឥឡូនេះ"វេហ្គាស៍និយាយជាមួយនឹងអ្នកបម្រើម្នាក់

"ចា៎"អ្នកបម្រើនោះឆ្លើយរួចក៏បានដើរទៅហៅមកនោះដែរវេហ្គាស៍ចង់ជួបមកហើយម្នាក់នោះគឺជាភីតហ្នឹងឯង

"លោកមានការអី"ភីត

"យើងហៅឯងមកគឺដើម្បីដាក់ការងារឲ្យឯងធ្វើ"វេហ្គាស៍

ភីតមិននិយាយអ្វីទាំងអស់គេនៅឈរក្បែរវេហ្គាស៍ចាំស្ដាប់វេហ្គាស៍ដាក់ការងារឲ្យធ្វើ

"បោកខោអាវឲ្យយើង"វេហ្គាស៍

"បោកខោអាវ?"ភីត

"អើ ឯងចេះបោកដែរទេ?"វេហ្គាស៍

"ចេះ"ភីត

"អញ្ចឹងដើរមកតាមយើង យើងនាំឯងទៅមើលខោអាវដែលឯងត្រូវបោក"វេហ្គាស៍ក៏នាំភីតទៅមើលខោអាវដែលវេហ្គាស៍ឲ្យភីតបោក

ភីតដើរតាមវេហ្គាស៍ទាំងសប្បាយចិត្តព្រោះតែគិតថាជាការងារស្រួលៗតែពេលដែលភីតឃើញខោអាវដែលភីតត្រូវបោកហើយភីតគេចង់ជ្រុសសួត

"ច្រើនណាស់ហើយត្រូវបោកដោយដៃថែមទៀត"ភីតចង់យំតិចអីតិច

"ឆាប់យកទៅបោកទៅ"វេហ្គាស៍

"ខ្ញុំប្រើម៉ាស៊ីនបោកខោអាវបានទេ"ភីត

"មិនបានទេខោអាវទាំងអស់នេះត្រូវតែបោកហ្នឹងដៃបើឯងហ៊ានតែប្រើម៉ាស៊ីននោះយើងនឹងដាក់ការងារឲ្យឯងបន្ថែមទៀតជាមិនខាន"វេហ្គាស៍ដាច់ខាតមិនឱ្យភីតប្រើម៉ាស៊ីនបោកខោអាវនោះទេ

"ច្រើនណាស់"ភីតធ្វើមុខស្អុយ☹️

"ហើយយើងក៏មិនឱ្យអ្នកណាជួយឯងបោកដែរ ហើយខោអាវទាំងអស់នេះគឺត្រូវឱ្យឯងបោកតែម្នាក់ឯងតែប៉ុណ្ណោះ"វេហ្គាស៍

"😭"ភីត

"អ្នកណាហ៊ានជួយឯងយើងហ្នឹងសម្លាប់គេចោលជាមិនខាន😏"វេហ្គាស៍និយាយគំរាម

ភីតមិននិយាយអ្វីទាំងអស់គេក៏យកខោអាវយ៉ាងច្រើនទាំងនោះយកទៅបោកបាត់ទៅ

To be counted

រឿង កំហឹងស្នេហ៍🔥(ចប់✅)Donde viven las historias. Descúbrelo ahora