part25

377 64 6
                                    

ពាក់កណ្ដាលយប់អាធ្រាតប្រហែលជាម៉ោង1យប់នៅឯមន្ទីពេទ្យក្នុងបន្ទប់ដ៏ងងឹតមួយស្រាប់តែមានសម្លេងយំខ្សោយៗបានបន្លឺឡើងជាហេតុធ្វើឲ្យវេហ្គាស៍ភ្ញាក់ព្រោះថាសម្លេងនោះវាលឺនៅក្នុងបន្ទប់របស់គេនេះឯង

ដោយលឺសម្លេងយំមិនបាត់ទើបវេហ្គាស៍សម្រេចចិត្តថានិងបើកភ្លើងទូរស័ព្ទដើររកមើលថាសម្លេងនោះនៅឯណាចេញមកពីណាតែពេលគេចាញ់ភ្លើងទូរស័ព្ទទៅលើគ្រែរបស់ភីតក៏ដឹងថាសម្លេងយំនេះគឺជាភីតនេះឯងដែរអង្គុយយំនៅលើគ្រែ

វេហ្គាស៍ឃើញបែបនេះក៏ស្ទុះរត់ទៅបើកភ្លើងបន្ទប់ឲ្យភ្លឺហើយប្រញាប់ដើរទៅរកភីតនិងសួរភីតថាកើតអីថែមទៀតផង

"ភីតកើតអីបានយំហាស៎"វេហ្គាស៍ដើរមករកភីតរួចស៊កដៃទៅជូតទឹកភ្នែកឲ្យភីត ចំណែកឯភីតវិញពេលឃើញវេហ្គាស៍មកជិតគេ គេក៏លូកដៃទៅអោបវេហ្គាស៍ជាប់តែម្ដង

"ខ្ញុំខ្លាចហ៉ឹកៗខ្ញុំស្មានតែគ្មានអ្នកណានៅក្នុងបន្ទប់នេះជាមួយខ្ញុំហឹកៗបងកុំទៅណាចោលខ្ញុំណាខ្ញុំខ្លាច"ភីតយំអោបវេហ្គាស៍ជាប់ខ្លួនរបស់ភីតញ័រខ្លាំងណាស់បញ្ជាក់ថាភីតមិនបានធ្វើពុធជាខ្លាចដើម្បីចង់បានចំណាប់អារម្មណ៍ពីវេហ្គាស៍ឡើយ

"បងមិនទៅណាចោយអូនទេណាកុំយំអីណាក្មេងល្អរបស់បង"វេហ្គាស៍ឆ្លើយតបនិងភីតទាំងសម្លេងផ្អែមស្រទន់

"ហ៉ឹកៗ...បងសន្យាជាមួយខ្ញុំណា"ភីតនិយាយទាំងភ្នែករបស់គេពោលពេញទៅដោយទឹកភ្នែកមើលទៅកាន់វេហ្គាស៍

"បងសន្យាណាសឺត~"វេហ្គាស៍អង្គុយលើកគ្រែជាមួយភីតហើយថើបថ្ងាស់របស់ភីតមួយខ្សឺតហើយលើកដៃអង្អែលក្បាលរបស់ភីតថ្នមទាំងក្ដីស្រលាញ់ 

"ខ្ញុំឃ្លានហើយ"ភីតអង្អែលពោះរបស់គេបញ្ជាក់ថាគេឃ្លាន

"បងបានទិញរបស់ទុកឲ្យអូនច្រើនណាអូនចង់ញ៉ាំមួយណាក៏បានដែរណា"វេហ្គាស៍ក្រោកទៅបើកទូទឹកកកយករបស់ដែលគេបានទិញយកមកបង្ហាញឲ្យភីតឃើញ

"មន្ទីពេទ្យនេះមានទូទឹកកកឲ្យប្រើទៀតណ៎"ភីត

"បន្ទប់vipមានចឹងហើយ"វេហ្គាស៍

រឿង កំហឹងស្នេហ៍🔥(ចប់✅)Where stories live. Discover now