Morning 🌞
ថ្ងៃថ្មីបានចូលមកដល់ភីតកំពុងតែគេងនៅលើគ្រែដ៏ទន់ ភីតមើលទៅគេងលក់ស្រួលណាស់តែក៏...
"ន៎ែ!ឆាប់ក្រោកឡើងឯងចង់ដេកដល់ពេលណាទៀត"វេហ្គាស៍ដើរមកអង្រួនខ្លួនភីតយ៉ាងខ្លាំង។ហើយស្រែកខ្លាំងៗដើម្បីឲ្យភីតភ្ញាក់ពីដំណេក
"ហ៊ឹម...."ភេទក្រហឹមតិចៗហើយក៏បើកភ្នែកមក
"ក្រោកឱ្យលឿនហើយរៀបចំបន្ទប់នេះផង"វេហ្គាស៍
"លោកទៅណា"ភីតក្រោកឈរនៅក្រោយវេហ្គាស៍ហើយក៏សួរវេហ្គាស៍ថាគេទៅណា
"ឯងនេះសួរដូចឆោតយើងទៅធ្វើការហ្នឹងហើយមានទៅណា"វេហ្គាស៍បែរមករុញក្បាលភីតហើយនិយាយ
"ខ្ញុំស្មានតែលោកទៅ..."ភាពនិយាយស្ទាក់ស្ទើរ
"ទៅណាឯងនិយាយឱ្យអស់មក"វេហ្គាស៍
"គ្មានអីទេ"ភីត
"ឆាប់រៀបចំបន្ទប់នេះឲ្យលឿនទៅបើមិនចង់ត្រូវ"វេហ្គាស៍សំឡុតភីត
"ខ្ញុំដឹងហើយប៉ុន្តែខ្ញុំ..."ភីត
"ឯងនិយាយឱ្យច្បាស់ៗមកកុំនិយាយដាច់ៗអញ្ចឹង។យើងមិនយល់ពីឯងថាឯងចង់បានអ្វីនោះទេ"វេហ្គាស៍
"ខ្ញុំឃ្លាន"ភីតនិយាយទាំងអោនមុខចុះ
"ហឺស៎...ឃ្លានហ៎?"វេហ្គាស៍សួរបញ្ជាក់ទៅកាន់ភីតហើយដើរទៅរកភីត
"ខ្ញុំ...ខ្ញុំឃ្លានពិតមែន"ភីតនិយាយបញ្ជាក់
"មិនចង់រត់ចេញដូចម្សិលមិញទេហ៎?"វេហ្គាស៍
"លោក"ភីតធ្វើមុខកំសត់ព្រោះគិតថាវេហ្គាស៍ហ្នឹងមិនឱ្យអាហារមកខ្លួនញ៉ាំឡើយ
"ហឺយ~យើងចិញ្ចឹមឯងក៏គ្មានបានការអ្វីដែរអញ្ចឹងហើយយើងនឹងរកម្ចាស់ថ្មីឲ្យឯងយើងនឹងលក់ឯងទៅឲ្យអ្នកមានម្នាក់ហើយពេលដែលអ្នកមាននោះធ្វើអ្វីលើឯងឆ្អែតហើយគេនឹងលក់ឯងបន្តទៅអ្នកផ្សេងទៀត"វេហ្គាស៍
"អត់ទេ...ហឹកៗ...កុំលក់ខ្ញុំអី...ហ៉ឹក"ភីតចាប់ផ្ដើមខ្លាចវេហ្គាស៍ហ្នឹងលក់ខ្លួនឱ្យអ្នកផ្សេងហើយគេក៏ចាប់ផ្ដើមយំ
"យើងមិនទាន់លក់ឯងនោះទេគ្រាន់តែយើងកំពុងតែនិយាយតម្លៃខ្លួនរបស់ឯងប៉ុណ្ណោះបើតម្លៃត្រូវចិត្តយើងយើងនឹងលក់ឯងឲ្យទៅគេ"វេហ្គាស៍