part28(បងប្រែខ្លាំងណាស់)

449 62 16
                                    

"ហ៉ឹកៗឈឺណាស់"សម្លេងយំរបស់នាយតូចភីតបានបន្លឺឡើងនៅក្នុងបន្ទប់

"ភីតអូនភ្ញាក់ហើយហ៎ម៉ោះទៅងួចទឹកចាំបងនាំអូនទៅ"វេហ្គាស៍ដើរចូលមកក្នុងបន្ទប់ហើយមកអង្គុយជិតភីត

"បងធ្វើបាបអូនទៀតហើយមែនហ៉ឹកៗ"ភីតមើលមុខវេហ្គាស៍ទាំងទឹកភ្នែកហើយចោទសំណួរសួរទៅកាន់វេហ្គាស៍

"មានឯណា បងសូមទោសដែលធ្វើជ្រុលបងសូមទោសណា"វេហ្គាស៍លើកដៃសូមទោះភីត

"បងតែចឹងហើយធ្វើបាបខ្ញុំហើយក៏មកសូមទោសតាមក្រោយ"ភីតពេបមាត់យំ

"បើអូនខឹងនិងបងអូនអាចដាក់ទោសបងបានណា"វេហ្គាស៍ធ្វើមុខកំសត់ដាក់ភីត🥺

"អូនឃ្លានហើយ អូនមិនចង់និយាយជាមួយបងច្រើនទេ"ភីតបែមុខចេញធ្វើដូចជាមិនចង់មើលមុខវេហ្គាស៍

"បានហើយឈប់ខឹងទៅចាំបងនាំអូនទៅដើរលេងមើលទឹកសមុទ្រណា"វេហ្គាស៍អោបភីតពីក្រោយបែបលួងលោម

"បងប្រាកដហើយមែនទេថានាំអូនទៅ"ភីតសួរបញ្ជាក់វេហ្គាស៍

"បងដែលនិយាយកុហកដែលទេហា៎"វេហ្គាស៍ថើបកររបស់ភីតចង់លួងលោមឲ្យភីតបាត់ខឹងពីរឿងព្រឹកមិញ

"ក៏បានចឹងបងនាំអូនទៅងួចទឹកឥឡូវនេះ"ភីតយល់ព្រមហើយបែមុខមកធ្វើមុខcuteដាក់វេហ្គាស៍

"ក៏បានៗ"វេហ្គាស៍យល់ព្រមហើយក៏ចាប់លើកបីភីតទៅងួចទឹកទៅ

មួយសន្ទុះក្រោយពួកគេក៏ចេញពីបន្ទប់ទឹកវិញរួចវេហ្គាស៍ក៏ចាប់ផ្ដើមរៀបចំខ្លួនឲ្យភីតរួចក៏មកញ៉ាំបាយ
ពេលញ៉ាំបាយរួចរាល់វេហ្គាស៍ក៏នាំភីតមកដើរលេងតាមមាត់សមុទ្រដូចអ្វីដែលគេសន្យាជាមួយភីតពិតមែន

"ហិហិដេញចាប់អូនមកហិហិ"ភីតរត់តាមមាត់ទឹកសមុទ្រហើយឲ្យវេហ្គាស៍ដេញចាប់ភីតពីក្រោយ

"បើបងចាប់អូនបានបងនិងចាប់ថើបអូនហើយណា"វេហ្គាស៍និយាយហើយក៏ចាប់ផ្ដើមដេញចាប់ភីត

ពេលដែលរត់លេងអស់មួយសន្ទុះពួកគេទាំងពីរក៏ហត់រៀងៗខ្លួន ក៏នាំគ្នាទៅផ្ទះវិញ

"ហិហិសប្បាយណាស់"ភីតសើចតិចៗមើលទៅវេហ្គាស៍បែបមានក្ដីសុខ

"ចាំបងធ្វើម្ហូបឲ្យញ៉ាំណា"វេហ្គាស៍

"បាទ"ភីតមើលមុខវេហ្គាស៍ទាំងក្ដីស្រលាញ់

ពួកគេទាំងពីបានរស់នៅលើកោះនេះអស់រយៈពេល1ខែហើយក៏ត្រឡប់មករស់នៅវិមានវិញវេហ្គាស៍ទៅធ្វើការដូចធម្មតាចំណែកឯភីតវិញនៅផ្ទះជួយការងាផ្ទះអ្នកបម្រើធម្មតាដូចរាល់ដង

ពេលយប់ក៏ចូលមកដល់ភីតនៅចាំវេហ្គាស៍មកពីធ្វើការវិញចាំយ៉ាងយូរមិនឃើញវេហ្គាស៍មកវិញសោះទើបភីតបានcallទៅវេហ្គាស៍ប៉ុន្តែវេហ្គាស៍មិនលើកទូរស័ព្ទគេសោះ

ដោយcallមិនលើកភីតក៏ផ្ញើរសារទៅម្ដង

ក្នុងសារ

<បងពេលណាមកវិញ>ភីត
<អូននៅចាំបងមកវិញ>ភីត
<បងរវល់ខ្លាំងមែនទេ>ភីត
<បើរវល់ក៏មិនបាច់តបអូនក៏បាន>ភីត
<អូនស្រលាញ់បង Good nightណា💤>
________

ភីតបានផ្ញើរសារទៅវេហ្គាស៍តែមិនមានសារតបមកវិញសោះសូម្បីតែចូលមើលក៏មិនចូលមើលដែរ

ភីតបានទម្លាក់ខ្លួនគេងនៅលើពូកសុខៗទឹកភ្នែកក៏ហូរមកមិនដឹងខ្លួន

"គាត់គ្រាន់តែរវល់ទេឯងកុំគិតច្រើនអីអាភីតបានហើយកុំយំទៀតអី"ភីតជូតទឹកភ្នែកចេញហើយប្រឹងប្រាប់ខ្លួនឯងថាវេហ្គាស៍រវល់ទើបមិនបានមកផ្ទះ

Morning☀️

8:30នាទី

"បងទើបមកពីណាហេតុអីទើបមកដល់ផ្ទះពេលនេះ"ភីតពេលឃើញវេហ្គាស៍ដើរចូលផ្ទះភ្លាមគេរត់ទៅសួរវេហ្គាស៍ភ្លែតតែម្ដង

"បងចង់សម្រាក"វេហ្គាស៍ឆ្លើយបែបសោះកក្រោះដាក់ភីត

"បងឆ្លើយនិងសំណួរខ្ញុំសិន"ភីតចាប់ទាញវេហ្គាស៍ឲ្យបែមកឆ្លើយនិងសំណួររបស់គេតែពេលនោះក៏

"ហួយធុញណាស់"វេហ្គាស៍ក្រវាត់ដៃភីតចេញមួយទំហឹងធ្វើឲ្យភីតដួលទៅលើឥដ្ឋមួយទំហឹងធ្វើឲ្យភីតបង្ហូរទឹកភ្នែកចេញមកមិននឹកស្មានថាវេហ្គាស៍ហ៊ានធ្វើចឹងដាក់គេសោះ

"ហឹកៗហេតុវេហ្គាស៍បងប្រែខ្លាំងណាស់តាំងពីបងមកពីកោះវិញហ៉ឺកៗ"ភីតយំយកៗ

"ធុញណាស់ឯងកុំសូវតាមខ្ញុំពេកបានទេខ្ញុំធុញ"វេហ្គាស៍និយាយហើយក៏ដើរចេញបាត់ទៅទុកឲ្យភីតអង្គុយយំម្នាក់ឯង

To be counted

រឿង កំហឹងស្នេហ៍🔥(ចប់✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ