part18(ផាំង💥)

435 72 7
                                    

"ពួកឯងចូលទៅចាត់ការពួកវានៅក្នុងក្លឹបទៅ"វេហ្គាស៍ពេលដែលមកដល់ក្លឹបរបស់គេដែលកំពុងតែមានរឿងរញ៉េរញ៉ៃហើយគេក៏បានឲ្យកូនចៅរបស់គេចូលទៅចាត់ការពួកដែលមកបង្កររឿងនោះឲ្យអស់ 

"បាទចៅហ្វាយ"កូនចៅរបស់វេហ្គាស៍ឆ្លើយតបនិងវេហ្គាស៍រួចគេក៏ចូលទៅសំលេសពួកនោះអស់រលីង

ប៉ុន្តែពេលនោះក៏...

ផាំងៗ💥

សំឡេងស្នូលកាំភ្លើងបានបន្លឺឡើង2ដងបានបាញ់ទៅលើមេឃហើយក៏ឃើញបុរសម្នាក់បានចេញមកពីខាងក្រោយខ្នងរបស់វេហ្គាស៍ហើយក៏តម្រង់កាំភ្លើងទៅចំក្បាលរបស់វេហ្គាស៍

ចំណែកវេហ្គាស៍វិញពេលលឺសំឡេងស្នូលកាំភ្លើងហើយគេក៏បែមកក្រោយក៏ឃើញមានគេភ្ជុងកាំភ្លើងមកកាន់ខ្លួន

"ហឺស~😏ឯងខ្លាចហើយមែនទេហាស៎អាវេហ្គាស៍"បុរសម្នាក់ឈ្មោះតាវ៉ានបានញញឹមចុងមាត់ហើយកាន់កាំភ្លើងភ្ជុងទៅកាន់វេហ្គាស៍

"ឯងជាមនុស្សកំសាកណាស់អាកំសាកញីហាសហាសហា"វេហ្គាស៍និយាយហើយសើចចំអកទៅកាន់តាវ៉ាន់

"ឯងទេដែលកំសាកនោះដេកជាមួយយើងហើយទាត់យើងចោលមិនព្រមទទួលខុសត្រូវលើយើង"តាវ៉ាន់

"ឆឺស...ឯងខឹងរឿងលើគ្រែទេហ៎ក្រែងឯងជានាក់ឲ្យខ្លួនប្រានរបស់ឯងមកយើងដោយខ្លួនឯងមិនចឹង?"វេហ្គាស៍

"ខ្ញុំនិងសម្លាប់លោកបើលោកមិនយកខ្ញុំធ្វើសង្សា"តាវ៉ាន់

"ឯងគិតថាយើងខ្លាចឯងហេស៎ អឹម🤔មានលុយច្រើនណាស់ណ៎បានទៅជួលក្រុមក្មេងទំនើងអស់នោះមកកម្ទិចក្លឹមរបស់យើង"វេហ្គាស៍និយាយចំអកទៅកាន់តាវ៉ាន់ហើយបន្ទាប់មកកូនចៅរបស់វេហ្គាស៍ក៏អូសក្មេងទំនើងអស់នោះដែលត្រូវកូនចៅរបស់វេហ្គាស៍វាយឡើងទួកសាច់នោះមកដាក់មុខតាវ៉ាន

"អាវេហ្គាស៍ឯង...ឯងយើងនិងបាញ់ឯង"តាវ៉ាន់ភ្ជុងកាំភ្លើងទៅកាន់វេហ្គាស៍ចំណែកឯងវេហ្គាស៍មើលទៅដូចជាមិនខ្លាចគេសោះ

"ន៎ែឯងងាកមើលក្រោយបន្តិចទៅ"វេហ្គាស៍បានឲ្យតាវ៉ាន់ងាកមើលក្រោយ

តាវ៉ាន់ក៏ងាកមើលពិតមែនហើយពេលនោះក៏...

ផាំង💥ផាំង💥

កូនចៅរបស់វេហ្គាស៍បានបាញ់តាវ៉ាន់ខណៈពេលដែលតាវ៉ាន់ងាកមើលក្រោយតាវ៉ាន់ដេកដួលលើដីហើយក៏មានឈាមចេញមកផងដែរ

"អាល្ងង់អើយ ល្ងង់មិនប្រែមែនឯងនេះ"វេហ្គាស៍និយាយហើយក៏ដើរកន្លងខ្លួនតាវ៉ាន់ ដើម្បីទៅផ្ទះវិញព្រោះគេបានកម្ចាត់ពួកមករករឿងនោះអស់ហើយ

"ពួកឯងកុំភ្លេចយកគេទៅចោលឲ្យឆ្ងាយផងកុំឲ្យនរណារកគេឃើញហើយត្រូវបំបាត់ភស្តុតាងឲ្យអស់លឺទេ"ដៃឆ្វេងវេហ្គាស៍

"បាទ"កូនចៅ

"ចំណែកពួកក្មេងនោះគំរាមពួកវាធ្វើយ៉ាងមិចឲ្យពួកវាខ្លាចមិនហ៊ានហាមាត់និយាយ"ដៃឆ្វេងនិយាយបញ្ជារួចរាល់ហើយគេក៏ប្រញាប់រត់ទៅតាមវេហ្គាស៍តាមក្រោយ

"បាទ"កូនចៅ

"អេសព្វនេះយកគេទៅទម្លាក់ចោលនៅផ្លូវស្ងាត់ទៅមានហើយ"កូនចៅ1

"មែនហើយយ៉ាងណាគេក៏ងាប់បាត់ហើយណ៎"កូនចៅ2

"ចៅហ្វាយទៅណាទៀត"ដៃឆ្វេង

"មានទៅណាទៅផ្ទះនិងហើយ"វេហ្គាស៍

"បាទ"ដៃឆ្វេង

វេហ្គាស៍បានឡើងឡានជាមួយនិងដៃឆ្វេងរបស់គេហើយកូនចៅរបស់គេក៏បើកចេញដំណើរទៅ

កាត់មកមើលកូនចៅរបស់វេហ្គាស៍ដែលដៃឆ្វេងរបស់វេហ្គាស៍បានបញ្ជាឲ្យយកសាកសព្វទៅចោល ពួកគេទាំងពីរបានយកសាកសព្វតាវ៉ាន់ទៅចោលនៅកន្លែងស្ងាត់មួយដែលវាមិនឆ្ងាយប៉ុន្មានពីក្រុងនោះទេព្រោះតែគិតថាតាវ៉ាន់ស្លាប់បាត់ហើយ ពួកគេមិនបានចាប់អារម្មណ៍អីដែរបោះសាកសព្វតាវ៉ាន់ចោលហើយក៏ជិះឡានមកវិញដោយមិនពិនិត្យមើលអីបន្តិច

To be counted

រឿង កំហឹងស្នេហ៍🔥(ចប់✅)Where stories live. Discover now